Round 38 : Put your life in hell !

1.9K 94 20
                                    

បន្ទាប់ពីទៅរំសាយកំហឹងនៅក្លឹបកំសាន្តនឹងាបានទទួលសម្តីរបស់ Taehyung ខ្លះៗរួចមកនោះនាយកម្លោះក៏វិលត្រឡប់ជាមួយសភាពស្រវឹងតិចតួចហើយគេក៏មួលគន្លឹះទ្វារបន្ទប់រួចក៏សម្លឹងឃើញនារីបណ្ដូលចិត្តរបស់គេអង្គុយបែរខ្នងដាក់គេទើបនាយរហ័សដើរសំដៅទៅរកនាងហើយក៏បោះដៃមកក្រសោបនាងពីក្រោយមុននឹងដាក់ចុងចង្ការទៅលើស្មារបស់នាង។

"Jaehee !!! បងសុំទោសណា៎!!! បងដឹងថាបងឆេវឆាវពេកដែលធ្វើរឿងមិនល្អចំពោះអូន!!! តែបងពិតជាស្រឡាញ់អូនមែនណា៎ Jaehee បងស្រឡាញ់អូនលើសពីជីវិតទៅទៀត!! គ្រប់អ្វីដែលបងធ្វើគឺមកពីស្រឡាញ់អូន!!! អូនដឹងទេថាអូនជាមនុស្សស្រីម្នាក់ដែលឥទ្ធិពលបំផុតក្នុងជីវិតបងដឹងទេ? បងអាចលះបង់បានគ្រប់យ៉ាងឲ្យតែអូនត្រូវការ!!! មនុស្សស្រីជាច្រើនស្រឡាញ់បងតែបងមិនខ្វល់នោះទេ!!! បងខ្វល់តែពីអូន!!! អូនដឹងខ្លួនខ្លះទេ!"។ នាយកម្លោះនៅតែឪបកាយនាងក្រមុំនៅក្នុងដៃមិនលែងហើយនិយាយពាក្យពេចន៍ជាច្រើនប្រាប់នាង។

"បែបនេះរឺហៅថាទង្វើស្រលាញ់ Jeon Jeongguk ??"។ សម្លឹងស្រាលតែរឹងមាំបានបន្លឺឡើងជាហេតុនាំឲ្យនាយកម្លោះត្រូវដកខ្លួនចេញហើយក៏ភ្ញាក់ផ្អើលនឹងសម្លេងនេះមុនក្តាប់ដៃណែនសម្លឹងនាងដោយកំហឹង។

"នាង...នាង...ហេតុអីក៏មកបាន? ឯណា Jaehee ??? Jaehee !!!!"។ នាយកម្លោះពេលនេះស្រែកឡើងផ្អើលគេឯងដូចជាមនុស្សឆ្កួតទៅហើយតែនាងក្រមុំបែបជាមិនកម្រើករឺមានប្រតិកម្មអ្វីទាល់តែសោះនាងគិតតែពីអង្គុយធ្មឹង។

"ខ្ញុំបានដោះលែងគេហើយ! លោកយកអ្វីមកគិតនឹង Jeon Jeongguk ? ចាប់គេមកឃាំងស្រស់ៗហើយក៏មកនិយាយក្តែងៗថាមកស្រលាញ់គេ!!! ខ្ញុំថាលោកមានបញ្ហាខួរក្បាលច្រើនជាង!!"។ សម្លេងស្មើរបស់នាងក្រមុំត្រូវបានបង្ហើបចេញមកធ្វើឲ្យ Jeongguk ប្រែជាមួម៉ៅក្តៅក្រហាយមិនស្ទើរបូករួមនឹងជាតិសុរាតិចៗផងនោះក៏ស្ទុះទៅទាញកន្រ្តាក់ Soojin ពីកៅអីហើយច្របាច់ដើមដៃនាងសម្លឹងមើលនាងដោយកំហឹងពេញខ្លួនតែម្តង។

"កុំមកបញ្ជួសយើងណា៎ Song Soojin !!! នាងនេះក្បែរស្លាប់ឥឡូវហើយនៅមិនដឹងខ្លួនទៀតរឺយ៉ាងណា៎!!! នាងថ្លើមធំពាសមេឃហ៊ានដោះលែងគេតាមចិត្ត!! នៅចូលមកអង្គុយក្នុង condo យើងដូចគ្មានអ្វីកើតឡើងទៀត? យ៉ាងម៉េច? លើកមុខប្រដៅពីរនាក់បងប្អូននាងតិចពេកបានជាមិនខ្លាចរអា? ចង់ឲ្យយើងកប់សាកសពទាំងបងទាំងប្អូនចូលមឈូសទេដឹងបានចេះភ្ញាក់ខ្លួន!! ហា៎?"។ នាយកម្លោះក៏អង្រួន Soojin ខ្លាំងៗស្ទើរតែជ្រុះក្បាលមកទៅហើយ ទើបនាងក្រមុំប្រើកម្លាំងរុញច្រានរាងកាយមាំនោះមួយទំហឹងព្រោះថាយ៉ាងណានាងក៏មិនមែនស្រីទន់ខ្សោយដែរ។

Love Battle 🔥💜🥀 ( សង្វៀនស្នេហ៍ ) ( Series : Bad Boy In Love ) ( Completed ✅ )Where stories live. Discover now