Round 22 : Just pity not love !!!

1.6K 79 25
                                    

ភូមិគ្រឹះត្រកូល Han ...

ថ្ងៃនេះនៅក្នុងភូមិគ្រឹះដ៏ស្កឹមស្កៃបាននឹងកំពុងរៀបចំអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់ហាក់ដូចជារៀបចំកម្មវិធីមួយសំខាន់ណាស់ចឹង ក៏ព្រោះអ្នកបម្រើគ្រប់គ្នាគឺដុតដៃដុតជើងសម្បើមណាស់ អ្នកខ្លះរត់ខ្វាត់ខ្វែងរៀបចំទីកន្លែងក្នុងផ្ទះអោយមានសោភ័ណភាព។

បន្ទាប់ពីនោះក៏ប្រទះឃើញនារីរូបស្រស់ដែលគ្រងរ៉ូបពណ៍ផ្ទៃមេឃលាតត្រឹមជង្គង់ហើយទម្លាក់ស្មាមួយចំហៀងសមសួននឹងសក់ខ្មៅស្រិសរបស់នាងជាមួយការផាត់មុខបែបធម្មជាតិរបស់នាងកំពុងដើរទៅមកជាមួយស្បែកជើងកែងចោតពណ៍ខ្មៅរបស់នាង។

" Jaehee មកនេះតិចមកកូន! ប៉ាមានរឿងចង់និយាយ!"។ បុរសវ័យចំណាស់ដែលគ្រាន់តែដើរមកឥទ្ធិពលរបស់គាត់ជះពេញមួយផ្ទះនេះជាឧត្តមសេនីយ៍ Han Taegi ជាឧត្តមសេនីយ៍លំដាប់ខ្ពស់ក្នុងជួរមន្ត្រីដែលមានមុខមាត់បំផុតក៏ជាត្រូវជាប៉ារបស់ស្រីស្រស់នេះដែរ។

"ចាស បាន! មានរឿងអីមែនទេ?"។ នាងក្រមុំក៏មកអង្គុយក្បែរប៉ាគេហើយគាត់ក៏សម្លឹងមើលមុខនាងដោយរឹងមាំ។

"ម្សិលមិញឯងទៅជួយអ្នកណានៅប៉ុស្តិ៍ប៉ូលីស?"។ ប៉ានាងក្រមុំក៏ចោទសំនួរហើយនាងក៏ភ្ញាក់ខ្លួនបន្តិចមុននឹងលេបទឹកមាត់បន្តិចហើយក៏តប។

"ជាមិត្តភក្តិ!"។ នាងតបដោយភ័យតិចតួចហើយកែវភ្នែករបស់ប៉ានាងក៏សម្លឹងដោយងឿងឆ្ងល់។

"មិត្តភក្តិ? ឯងមានមិត្តភក្តិជាប្រុសដែររឺ Jaehee ?"។ ប៉ានាងក្រមុំក៏លើកចិញ្ចើមសួរហើយ Jaehee ក៏ទម្លាក់ទឹកមុខបន្តិច។

"គឺ..គឺជាមិត្តភក្តិរៀននៅសាកលវិទ្យាល័យជាមួយនឹងណា៎ប៉ា!"។ នាងក្រមុំតបតែមិនបានសម្លឹងមើលប៉ានាងធ្វើឲ្យលោកម្ខាស់ Han កាន់តែឆ្ងល់។

"ប្រាកដហើយថាមិនកុហកប៉ានោះ Jaehee ?"។ ប៉ានាងក្រមុំក៏ជំរិតសួរហើយនាងក៏ក្តាប់ដៃចូលគ្នាមុននឹងដកដង្ហើមធំ។

"Jaehee អត់កុហកទេប៉ា! ខ្ញុំធ្វើសាក្សីជូនបាន!"។ សម្លេងបែបបុរសក៏បន្លឺឡើងធ្វើអោយទាំងពីរនាក់ប៉ាកូនត្រូវងាកមកសម្លឹងបុរសដែលសង្ហាពីក្បាលដ៏ចុងជើងនេះ។

Love Battle 🔥💜🥀 ( សង្វៀនស្នេហ៍ ) ( Series : Bad Boy In Love ) ( Completed ✅ )Where stories live. Discover now