« Kookie Ahh!! ដល់ម៉ោងញ៊ាំបាយហើយ! » សម្លេងហៅដ៏ផ្អែមពិរោះបន្លឺឡើងហៅអ្នកដែលមានអាយុតិចជាងទៅញាំបាយជាមួយគ្នាតាមទម្លាប់ ត្បិត Kookie ឬក៏ Jungkook ជាក្មេងដែលមិនសូវរាប់អានអ្នកណានៅក្នុងមណ្ឌលកុមារកំព្រា មានតែ TaeTae ឬក៏ Taehyung ប៉ុណ្ណោះដែលគេព្រមនិយាយនិងលេងជាមួយម្យ៉ាង Jungkook អាយុតិចជាង Taehyung 2ឆ្នាំទើបធ្វើឲ្យ Taehyung ស្រឡាញ់គេដូចជាប្អូនប្រុសម្នាក់យ៉ាងចឹង ។
« TaeTae!! Kookie អត់ឃ្លានទេ Kookie មិនចង់ជួបមុខពួកចិត្តអាក្រក់ » គេនិយាយត្អូញត្អែរប្រាប់ទាំងទឹកមុខគួរឲ្យអាណិត មកពីពួកក្មេងប្រុសៗនៅខាងក្នុងចូលចិត្តរករឿងពេកទើបគេមិនចង់ទៅក្បែរ ។ Taehyung លឺបែបនោះក៏ដាក់ខ្លួនអង្គុយចុះលើទោងមួយទៀតក្បែរនឹង Jungkook ។
« ហេតុអី Kookie មិនទៅ? ប្រយ័ត្នឃ្លានណា៎ » Taehyung
« Kookie មិនចូលចិត្តពួកគេទេ Kookie ចូលចិត្តតែ TaeTae ម្នាក់គត់ TaeTae នៅជាមួយ Kookie ទៅណា៎ » Jungkook និយាយទាំងពេបមាត់ហើយឈោងចាប់ដៃ Taehyung តែដៃខ្លីចាប់មិនដល់ទើប Taehyung ញញឹមហើយហុចដៃឲ្យគេចាប់ ។
« ដឹងហើយៗ TaeTae មិនទៅណា៎ចោល Kookie ទេតែ TaeTae បារម្ភខ្លាច Kookie មិនញ៊ាំបាយដល់ ពេលនោះ Kookie នឹងឈឺ TaeTae ច្បាស់ជាខូចចិត្តហើយខឹងនឹង Kookie មិនខាន » Taehyung
« បើចឹង Kookie ញ៊ាំបាយក៏បាន TaeTae កុំខឹង Kookie អីណា៎ » Jungkook ប្រញាប់និយាយភ្លាមៗបើឲ្យ TaeTae ខឹងគេច្បាស់ជាគ្មានអ្នកណាលេងជាមួយគេទៀតទេ ។
« ធ្វើបែបនេះទើប Kookie គួរឲ្យស្រឡាញ់តោះទៅញ៊ាំបាយទៅ » Taehyung ក៏ចាប់ដៃ Jungkook ដើរទៅរោងបាយជាមួយគ្នា ។
« បើ Kookie គួរឲ្យស្រឡាញ់អ៊ីចឹង TaeTae ស្រឡាញ់ Kookie ទេ? » Jungkook
« ប្រាកដហើយ TaeTae ស្រឡាញ់ Kookie ជាងគេលើលោក » Taehyung
« Kookie ក៏ស្រឡាញ់ TaeTae ដែរ » Jungkook និយាយទាំងអៀនមុខឡើងក្រហមឯ Taehyung ក៏ញញឹមបែបមិនដឹងពីចិត្តរបស់អាល្អិតឡើយ ។
« អួយ៎!! » Taehyung ស្រែកឡើងពេបជំពប់ជើង នឹងដុំថ្មធ្វើឲ្យរលាត់ជង្គង់ចេញឈាមមក Jungkook ក៏ភ័យតាមភ្លាម ។
« TaeTae!! ជើង TaeTae ចេញឈាមហើយ » Jungkook សួរហើយអង្គុយចុះទាំងអាណិត TaeTae របស់គេ ។
YOU ARE READING
Give me your heart ♥️💫 (Completed)
Romanceទំនាក់ទំនងមួយដែលមានភាពជិតស្និទ្ធតាំងតែពីនៅតូចរបស់មនុស្សពីរនាក់នៅក្នុងមណ្ឌលកុមារកំព្រាមួយត្រូវបានឃ្លាតចេញពីគ្នាភ្លាមៗធ្វើឲ្យក្មេងប្រុសដែលធ្លាប់តែទន់ខ្សោយម្នាក់ក្លាយទៅជាមនុស្សប្រុសពេញវ័យម្នាក់ដែលរឹងមាំនិងមានឥទ្ធិពលបំផុតនៅក្នុងសង្គម ។.... គ្រប់យ៉ាងបានផ...