ភាគទី ៦៣

4.2K 260 0
                                    

_ ពេលឃើញ Yuri កាន់ថាសអាហារឡើងទៅធ្វើឲ្យមីងSun មានអារម្មណ៏ថាមិនស្រួលក៏ប្រញាប់ចេញទៅខាងក្រៅផ្ទះទាញទូរស័ព្ទខលទៅTaeភ្លាម។

< In call >

« អាឡូមីង!! មានការអីហ្អេ៎? » Tae

« អ្នកប្រុសតូច ខ្ញុំថានៅផ្ទះមានរឿងមិនសូវស្រួលហើយអ្នកប្រុសឆាប់ត្រឡប់មកវិញមកណា៎»មីងSun

« មានរឿងអី? » Tae

« គឺអ្នកនាង Yuri យកអាហារទៅឲ្យអ្នកប្រុសធំដល់បន្ទប់ ខ្ញុំថាវាប្លែកៗណាស់ » មីង Sun និយាយហើយធ្វើឲ្យរាងតូចនឹកឃើញទឹកមុខរបស់ប្អូនស្រីនិងម្ដាយចុងមុននេះ គេក៏មានអារម្មណ៏ថាមិនសូវស្រួលដូចគ្នា ។

« ប្រហែលជាមិនអីទេមីងកុំបារម្ភអី ប៉ុណ្ណឹងសិនចុះ » Tae និយាយហើយដាក់ទូរស័ព្ទចុះភ្លាមព្រមទាំងបិទភ្នែកក្ដាប់ដៃយ៉ាងណែន ប្រឹងប្រាប់ខ្លួនឯងក្នុងចិត្តថាគ្មានអ្វីនោះឡើយ ។

« អ្នកប្រុសមានអីឬអត់? » ក្រោយឃើញអាការៈ ស្មុគស្មាញរបស់ Tae តាមកញ្ចក់ហើយ Que ក៏សួរឡើង, រាងតូចបើកភ្នែកទាំងអារម្មណ៏នៅមិនសុខ បែរមុខមើលទៅអ្វីផ្សេងក្រៅកញ្ចក់ឡានហើយក៏នៅតែគិតថានៅផ្ទះពេលនេះវាមានអ្វីមិនស្រួលពិតមែន ។

« Que ជួយត្រឡប់ទៅផ្ទះវិញបានទេ? » Que លឺ ហើយក៏ងក់ក្បាលបត់ចង្កូតឡានសំដៅទៅផ្ទះវិញ យ៉ាងលឿនជាទីបំផុត ។

<ក្រាក> ទ្វារបន្ទប់បើកឡើងដោយស្នាដៃ Yuri ជាមួយស្នាមញញឹមមុននឹងបិទទ្វារវិញហើយលើកថាសអាហារមករក Jungkook ដែលកំពុងអង្គុយយ៉ាងស្ងៀមស្ងាត់ ភ្លាមនោះចិញ្ចើមក្រាសឃ្មឹកក៏ជ្រួញចូលគ្នាពេលស្រូបដឹងក្លិនលើខ្លួនអ្នកដែលដើរ ចូលមកមិនមែនជារាងតូចរបស់ខ្លួនតែជាក្លិនក្រអូបឆួលបែបមនុស្សស្រីទៅវិញទេ ។

« នាងជាអ្នកណា? » នាយសួរឡើងមិនចាំយូរធ្វើឲ្យ Yuri ទុកអាហារទៅលើតុហើយទាញដៃអាវសំយេសបញ្ចេញសាច់ស្មារសខ្ចីរបស់ខ្លួនដើរស្ងាត់ៗ មកឈរនៅចំពោះមុខ Jungkook ទឹកមុខឆ្ងល់ក៏ បញ្ចេញឡើងច្បាស់ៗពេលក្លិនខ្លួននាងភាយចូលច្រមុះរបស់គេ ។ Yuri ឈរសម្លឹងមុខស្រស់សង្ហាររបស់អ្នកដែលមាននាមថាជាបងថ្លៃ ថ្វីត្បិតគេមើលអ្វីមិនឃើញតែមន្តស្នេហ៏លើមុខមិនចេះសាបរលាបសោះឡើយធ្វើឲ្យនាងទប់ចិត្តមិនបានអោនថើបថ្ពាល់គេមួយខ្សឺតភ្លាម ។

Give me your heart ♥️💫 (Completed)Donde viven las historias. Descúbrelo ahora