_ យប់ឡើង Jungkook ងូតទឹកឲ្យរាងតូចហើយក៏ នាំមកគេងលើគ្រែជាមួយគ្នាដោយ Tae គេងកើយទ្រូងរឹងមាំឯរាងក្រាសក៏បំពេរឲ្យគេគេងព្រមទាំងទះខ្នងតិចៗរហូតទាល់តែរាងតូចគេងលក់ទើប Jungkook ដាក់គេឲ្យគេងលើខ្នើយថ្នមៗមុននឹង នាយប្ដូរខោអាវហើយបើកឡានសំដៅទៅកន្លែងមួយដែលណាត់ជាមួយ Yoongi រួចរាល់ ។
Skip៚
« ចៅហ្វាយ!! » Que អោនគោរពចៅហ្វាយនាយដែលដើរសំដៅចូលមកក្នុងបន្ទប់ក្រោមដីរបស់ក្រុមហ៊ុន ជាកន្លែងសម្ងាត់សម្រាប់ដាក់ទោសពួក ដែលមានចិត្តក្បត់ឬគំនិតមិនល្អអ្វីជាដើម ។
« សួរបានអីខ្លះហើយ? » Jungkook សំដៅលើ ដំណឹងរបស់ Samdeong ដែលបាត់ខ្លួនឈឹងបន្ទាប់ ពីថ្ងៃដែល Tae ដឹងខ្លួនក៏ជាថ្ងៃតែមួយដែលគេទៅផ្ដាច់ពាក្យជាមួយ Meera ដូចគ្នា បើតាមគេស្មានមិនខុស ច្បាស់ជាMeera ទូរស័ព្ទប្រាប់ប៉ានាងឲ្យរត់ គេចខ្លួនពីគេមិនខានតែនេះក៏គ្រាន់បើមិនធម្មតាទេ លាក់ខ្លួនហើយនៅឆ្លៀតប្រើពួកកូនចៅអន់ៗឲ្យមក ចាត់ការគេទៀត ។
« ខ្ញុំសួរច្រើនដងហើយតែពួកវានៅតែឆ្លើយថា
មិនដឹងអីទាំងអស់ » Que ប្រាប់តាមដំណើរធ្វើឲ្យ Jungkook លឺហើយមួរម៉ៅទាញកន្ត្រាក់កាំភ្លើងពី ចង្កេះ Que ហើយកេះកៃបាញ់បំបែកគ្នាពួកវាម្នាក់ចំ កណ្ដាលថ្ងាសឲ្យបែកឈាមងាប់ភ្លាមៗនៅនឹងកន្លែង ពួកនៅរស់ទាំងប៉ុន្មានឃើញហើយក៏អត់មិនញញើតមិនបានព្រោះអ្នកណាៗក៏ដឹងថា Jungkook ដៃឆៅ ប៉ុណ្ណាសម្លាប់មនុស្សមិនរើសមុខឲ្យតែទើសមុខមាត់គេ ។« ពួកឯងបម្រើពូSam យូរដល់ថ្នាក់លែងខ្លាចងាប់ ហើយហ្អេស? បានតើស ចាំយើងបញ្ជូនពួកឯងទៅឋាននរកជាមួយតែម្ដង Que!! » នាយបញ្ជាទៅកូន ចៅទើប Que យល់ ដើរទៅកូនកាំបិតយ៉ាងច្រើន ដែលបានរៀបចំទុករួចជាស្រេចមកឲ្យចៅហ្វាយ នាយ ។
« ឯងចង់សម្លាប់មនុស្សទៀតហើយហ្អេ៎អាJung?» Yoongi សួរឡើងទៅកាន់សម្លាញ់ មិនមែនគេខ្លាច រូបភាពសម្លាប់ពួកអស់នោះទេតែមកពីថ្ងៃនេះគេអារម្មណ៏ល្អទើបមិនចង់ឃើញឈាមនាំឲ្យស៊យទៅ វិញទេ ។
« អាពួកដែលនិយាយស្រួលៗមិនចង់យើងក៏មិនទុក ទៀតដែរ » Jungkook និយាយហើយក៏ដកកូន កាំបិតមួយគប់ទៅចំជើងអាម្នាក់ធ្វើឲ្យគេស្រែកភ្លាមដោយភាពឈឺចាប់ ។
YOU ARE READING
Give me your heart ♥️💫 (Completed)
Romanceទំនាក់ទំនងមួយដែលមានភាពជិតស្និទ្ធតាំងតែពីនៅតូចរបស់មនុស្សពីរនាក់នៅក្នុងមណ្ឌលកុមារកំព្រាមួយត្រូវបានឃ្លាតចេញពីគ្នាភ្លាមៗធ្វើឲ្យក្មេងប្រុសដែលធ្លាប់តែទន់ខ្សោយម្នាក់ក្លាយទៅជាមនុស្សប្រុសពេញវ័យម្នាក់ដែលរឹងមាំនិងមានឥទ្ធិពលបំផុតនៅក្នុងសង្គម ។.... គ្រប់យ៉ាងបានផ...