ភាគទី ៣៣

4.6K 319 0
                                    

@ព្រឹកថ្ងៃថ្មី

_ ព្រឹកនេះក៏មិនខុសពីរាល់ដង Jungkook នៅតែនាំ Tae មកកាន់ក្រុមហ៊ុនរបស់ខ្លួនដដែល ។

< រុឺងៗ > កំពុងអង្គុយសុខៗទូរស័ព្ទក៏រោទិ៏ឡើងទើប Tae ប្រញាប់លើកមកទទួល ។

@In phone

« អាឡូម៉ាក់ » Tae

( នែ៎ព្រឹកនេះឯងរវល់ទេ? ) Mrs Sonni

« អត់ទេ ម៉ាក់មានការអី? » Tae

( យើងចង់ញ៊ាំគីមឈីតែមិនចេះធ្វើទេ ឯងមកផ្ទះធ្វើឲ្យយើងបន្តិចមក ) Mrs Sonni

« ចាំមួយភ្លែតម៉ាក់ខ្ញុំសួរ Jungkook សិន » Tae ខ្ទប់ទូរស័ព្ទងាកមកសួររាងក្រាសដែលអង្គុយក្បែរ ។

« ម៉ាក់ហៅអូនទៅធ្វើគីមឈីឲ្យគាត់នៅផ្ទះ អូនអាចទៅបានទេ? » Jungkook លឺហើយងក់ក្បាលទើបរាងតូចបែរមកវិញ ។

« ម៉ាក់ចាំប្រហែលជាកន្លះម៉ោងទៀតខ្ញុំទៅដល់ហើយ » Tae

( អឺៗប៉ុណ្ណឹងចុះ ) ប្រព័ន្ធទូរស័ព្ទត្រូវបានកាត់ផ្ដាច់ឯរាងតូចក៏ងាកមកញញឹមដាក់នាយវិញ ។

« ម៉ាក់អូនមិនចេះធ្វើគីមឈីទេហ្អេសបានជាត្រូវហៅអូនទៅដែរ? » Jungkook

« ថាចឹងក៏បានដែរព្រោះតាំងពីដើមមកអូនជាអ្នកធ្វើម្ហូបក្នុងផ្ទះឲ្យម៉ាក់និងប្អូនស្រីញ៊ាំរហូតហ្នឹង មិនដឹងថា ពេលអូនមកនៅជាមួយបងហើយពួកគាត់បានអីញ៊ាំទេ » Tae និយាយហើយដកដង្ហើមធំតែក៏នឹកឃើញរឿងមួយភ្លាមៗ ។

« អូ៎មែនហើយ បងចង់ញ៊ាំគីមឈីទេចាំពេលធ្វើហើយអូនយកផ្ញើរបងមួយប្រអប់ណា៎ » Tae

« ឆ្ងាញ់ឬអត់? » Jungkook

« ទាល់តែសាកទើបដឹងជួនកាលញ៊ាំហើយអាចនឹងជាប់ចិត្តទៀតផង » Tae

« ដូចបងជាប់ចិត្តអូនហ្នឹងហ្អេស? » Jungkook

« ឆ្កួត...!! និយាយអី? » រាងតូចរអ៊ូង៉ូវៗថ្ពាល់ទាំងគូក៏ឡើងក្រហមអៀននឹងសម្ដីរបស់គេឯ Que ក៏លួចអស់សំណើចក្នុងចិត្តដែរ ។

< ងុឺត!! >

« បងទៅធ្វើការហើយចាំឲ្យ Que ជូនអូនទៅ » Jungkook និយាយពេលឡានមកឈប់នៅចំពីមុខក្រុមហ៊ុន ។

Give me your heart ♥️💫 (Completed)Where stories live. Discover now