_ ស្អែកឡើង Tae ជួយរៀបចំខ្លួនឲ្យ Jungkook ហើយធ្វើអាហារពេលព្រឹកឲ្យគេញ៊ាំតាមធម្មតា ។
« បងទៅធ្វើការចឹងអូនអាចនៅផ្ទះបានទេ? បើនៅ មិនបានទេរៀបចំខ្លួនទៅក្រុមហ៊ុនជាមួយបងទៅ » នាយសួរស្របពេលកំពុងញ៊ំាអាហារព្រោះបារម្ភ ដោយសារតែពេលនេះមាន Meera នៅថែមម្នាក់ ទៀតហើយគេក៏ដឹងច្បាស់ថានាងឆ្នាស់កម្រិតណា ហើយគុំនឹង Tae ប៉ុណ្ណាដែរទើបចេះតែបារម្ភ ។
« អូននៅបានបងកុំបារម្ភអី យ៉ាងណាៗក៏មានអ្នក មីងSun នៅកំដរដែរ » Tae
« ហឹមតាមចិត្តអូនចុះតែបើមានរឿងអីឆាប់ទូរស័ព្ទ ទៅប្រាប់បងលឺទេ? បងទៅធ្វើការសិនហើយ » នាយលើកទឹកក្រូចមកផឹកមុននឹង Tae ងើបឈរឡើងជួយកាន់អាវក្រៅជូនគេមកឡាន ។
« ទៅហើយឆាប់មកវិញផងណា៎ អូននឹកបង »
រាងតូចនិយាយហើយជំទើតជើងថើបថ្ពាល់ Jungkook មួយខ្សឺត ទោះបីមិនស្រួលចិត្តយ៉ាងណាក៏គេមិនបង្ហាញឲ្យនាយបានឃើញដែរ ។« បងក៏នឹកអូនដូចគ្នាទៅហើយណា៎ » រាងក្រាសថើបថ្ងាសតូចវិញទើបឡើងឡានដើម្បីទៅក្រុមហ៊ុន ឯរាងតូចក៏ញញឹមមើលគេចេញទៅទាល់តែផុតពីផ្ទះទើបដើរចូលខាងក្នុងវិញស្របពេល Meera ចុះមក ពីខាងលើដូចគ្នា ។
« ធ្វើខ្លួនឯងជាប្រពន្ធចាំប្ដីនៅផ្ទះរាល់ថ្ងៃបែបនេះសួរតាមត្រង់ណា៎ អត់ចេះខ្មាសគេទេហ្អេស? ខ្លួនជាមនុស្សប្រុសហើយនៅអាយុច្រើនជាងបង Jung ទៀតបើលេចលឺដល់អ្នកក្រៅមិនដឹងថាគាត់ត្រូវយកមុខទៅទុកនៅឯណាទេ » នាងឈរអោបដៃពោលប្រយោគជាមួយទឹកមុខពេបជ្រាយដាក់រាងតូចនៅចំពោះមុខ ឯTae លឺហើយក៏ញញឹមទទួលយកព្រោះអ្វីដែលនាងនិយាយសុទ្ធតែជាការពិត គេក៏មិនប្រកែកយកឈ្នះអ្វីដែរ ។
« អ្នកនាង Meera ចង់ចេញទៅក្រៅឬមួយញ៊ាំអាហារពេលព្រឹកសិន? ចាំខ្ញុំឲ្យមីងធ្វើឲ្យ » រាងតូចសួរនាំតាមធម្មតាធ្វើឲ្យ Meera ញញឹមចុងមាត់គិតថាខ្លួនឯងមានប្រៀបជាង ។
« យើងញ៊ាំក៏បានតែត្រូវជាឯងជាអ្នកធ្វើឲ្យយើង » Tae លឺហើយក៏នៅតែញញឹមស្មើមុននឹងដើរទៅផ្ទះបាយរៀបចំធ្វើអីឲ្យនាងតាមសំណូមពរប៉ុន្មាននាទីក្រោយគេក៏ធ្វើហើយរួចរាល់ ។
ВЫ ЧИТАЕТЕ
Give me your heart ♥️💫 (Completed)
Любовные романыទំនាក់ទំនងមួយដែលមានភាពជិតស្និទ្ធតាំងតែពីនៅតូចរបស់មនុស្សពីរនាក់នៅក្នុងមណ្ឌលកុមារកំព្រាមួយត្រូវបានឃ្លាតចេញពីគ្នាភ្លាមៗធ្វើឲ្យក្មេងប្រុសដែលធ្លាប់តែទន់ខ្សោយម្នាក់ក្លាយទៅជាមនុស្សប្រុសពេញវ័យម្នាក់ដែលរឹងមាំនិងមានឥទ្ធិពលបំផុតនៅក្នុងសង្គម ។.... គ្រប់យ៉ាងបានផ...