ភាគទី ៤៣

3.9K 274 0
                                    

_ ពេលមកដល់ក្រុមហ៊ុនហើយ Jungkook ក៏រៀប ចំខ្លួនឡើងទៅខាងលើជាបន្ទាន់ព្រោះជាការប្រជុំដែលផ្ដើមឡើងដោយលោកតា គេមិនហ៊ានខកខានឡើយតែអ្វីដែលគួរឲ្យចម្លែកនោះគឺពេលគេមកដល់បន្ទប់ប្រជុំបែរជាស្ងាត់ជ្រៀបគ្មានវត្តមានមនុស្សសូម្បីតែម្នាក់ទៅវិញធ្វើឲ្យរាងក្រាសកើតចិត្តឆ្ងល់គួរសម ។

« ឯងច្បាស់ហើយហ្អេសថាលោកតាហៅមកប្រជុំ? » នាយងាកសួរទៅ Que ដែលឈរក្បែរ ។

« បាទមែនហើយ យប់មិញនេះអ្នកនាងMeera ខលប្រាប់ខ្ញុំដោយផ្ទាល់ទៀតផង » Que

« Mee? » ចិញ្ចើមក្រាសទាំងគូលើកចងជាប់គ្នាពេលលឺថា Meera ជាអ្នកប្រាប់ពីរឿងសំខាន់បែប នេះទៅវិញ តើនាងកំពុងគិតចង់ធ្វើអីទៅ?

@ភូមិគ្រឹះ Jungkook

_ នៅក្នុងបន្ទប់ទទួលភ្ញៀវដែលមានមនុស្សចាស់ម្នាក់និងស្រីម្នាក់កំពុងអង្គុយមើលសកម្មភាពរបស់ Tae ដែលកំពុងតែលើកទឹកមកទទួលស្វាគមន៏ វាមិនមែនជារឿងចៃដន្យទេតែជាផែនការច្រើនជាងព្រោះ Meera ជាអ្នកកុហកថានៅក្រុមហ៊ុនមានការ ប្រជុំបន្ទាន់ ធ្វើបែបនេះទើបនាងអាចមានឱកាសនាំ លោកតា Jeon មកជួបមុខមនុស្សដែលរំខានដល់គម្រោងមង្គលការរបស់នាងនិង Jungkook ហើយនាងក៏នឹងធ្វើគ្រប់យ៉ាងដើម្បីឲ្យ Jungkook ក្លាយ មកជារបស់នាងតែម្នាក់គត់ ។

« នេះបាទទឹករបស់លោកម្ចាស់ » Tae និយាយព្រមទាំងលើកទឹកមួយកែវដាក់នៅចំពោះមុខរាងចំណាស់ដែលតាមមើលកាយវិការរបស់គេមិនព្រិចភ្នែក ប្រហែលព្រោះតែមុខមាត់ស្អាតឥតខ្ចោះរួមជាមួយនឹងភាពស្លូតបូតនេះហើយដែលចងចិត្តរបស់ចៅប្រុសគាត់ឲ្យនៅជាប់មិនបែកខ្ញែកទៅរក Meera សោះ ។

« នេះទឹករបស់អ្នកនាង Meera » រាងតូចញញឹមស្របពេលលើកវាមកឲ្យនាងដូចគ្នា ទោះបីគេដឹងហើយថានាងមានចិត្តស្អប់ខឹងមកលើខ្លួនតែក៏មិនអាចអសុជីវធម៌ចំពោះនាងមុនដូចគ្នា នេះហើយជា Kim Taehyung មនុស្សដែលមានច្បាប់វិន័យសម្រាប់ខ្លួនឯងមិនមែនចេះតែដើររករឿងអ្នកណាមុននោះឡើយ ។

« Jungkook គេទៅក្រុមហ៊ុនបាត់ហើយមិនដឹងថា មកវិញពេលណានោះទេ តើលោកម្ចាស់និងអ្នកនាងមករកគេមានកិច្ចការអីផ្ដែផ្ដាំដែរឬអត់បាទ » Tae ឈរសួរតាមធម្មតា ក្រែងលោរាងក្រាសមកវិញយឺត យ៉ាវនាំឲ្យពួកគាត់ត្រូវចាំយូរ ។ លោកម្ចាស់Jeon លឺសំណួរគេបែបនេះគាត់ក៏ញញឹមមុននឹងលើកទឹក មកពិសារផ្សើមបំពង់កហើយដាក់ចុះវិញ ។

Give me your heart ♥️💫 (Completed)Where stories live. Discover now