_ បន្ទាប់ពីទទួលបានការណាត់ហើយ Jimin ក៏ឡើងតាក់សុីជិះមករក Tae ដល់កន្លែងហើយពួកគេក៏នាំគ្នាទៅមើលកុនដោយមិនគិតថ្លៃព្រោះអ្នកណាក៏ដឹងថារាងតូចត្រូវជាអ្វីជាមួយម្ចាស់ទីនេះដែរ ។ ក្រោយពីមើលកុនរួចពួកគេក៏មកញ៊ំាអីនៅ ហាងមួយហើយអង្គុយជជែកគ្នាលេង ។
« ឯងនៅជាមួយអាបុិម្នាក់ហ្នឹងអត់អីទេហ្អេស? មើលទៅគ្រប់គ្នានៅទីនេះដូចជាខ្លាចអំណាចគេណាស់ » Jimin សួរសំដៅលើ Jungkook ទៅកាន់មិត្ត ។
« មិនអីទេ តាមពិតដំបូងយើងក៏ស្អប់ហើយខ្លាចគេ ដែរតែពេលនៅជាមួយយូរទៅបានដឹងថាគេផ្អែម ល្ហែមហើយយកចិត្តទុកដាក់នឹងយើងណាស់ ឯងដឹងទេ? គេថែមទាំងជួយបង់ថ្លៃសាលា Yuri ហើយទិញផ្ទះមួយឲ្យម៉ាក់នៅទៀតផង » Tae និយាយទាំងស្នាមញញឹមពេលនឹកឃើញដល់ទង្វើដែល Jungkook ធ្វើឲ្យគេ វាជាការពិតព្រោះក្រោយពី បានរស់នៅជាមួយគ្នាអស់រយៈពេលប៉ុន្មានកន្លងមក នេះរាងក្រាសមិនដែលធ្វើបាបគេម្ដងណាទេមានតែធ្វើឲ្យមានសុភមង្គលរាល់ថ្ងៃ ។
« អឹមបានគេល្អជាមួយឯងចឹងយើងអស់បារម្ភហើយ នឹកឃើញទឹកមុខគេថ្ងៃមុនដែលទៅគំហកឲ្យមេការ នោះណា៎ យើងខ្លាចក៏ខ្លាចភ៏យក៏ភ័យដែរ មិនចង់លេងជាមួយទេ » Jimin ធ្វើខ្លួនព្រឺៗនាំឲ្យរាងតូចអស់សំណើចជាមួយកាយវិការគេ ។
« ហិហិ មកពីគេបារម្ភយើងនោះអី » Tae
« អឺៗ ដឹងហើយមនុស្សមានសង្សារការពារគ្នារហូត ទៅយើងនៀកវាច្រណែនដឹងទេ? » Jimin
« ច្រណែនឆ្កួតស្អីក្រែងឯងមានលោកYoon ម្នាក់ដែរតើស គេខំតាមរាល់ថ្ងៃល្មមបើកបេះដូងឲ្យហើយណា៎តិចថាគេសម្លឹងឃើញអ្នកផ្សេងល្អជាងប្រយ័ត្ន ដេកយំស្ដាយក្រោយទៅ » Tae
« ឆឹស ខ្ពើមស្រឡាញ់មនុស្សមុខក្រាសណាស់ » Jimin
« មាត់រឹង!! » Tae ធ្វើមុខជ្រេញហើយកាត់ភ្លៅមាន់ញ៊ំាបន្តស្រាប់តែក្រឡេកឃើញមនុស្សម្នាក់ដើរ នៅខាងមុខហាងទៅវិញ ។
« អ៎នោះជាលោកYoonតើស មានបណ្ដើរមនុស្សស្រីទៀតផង » លឺបែបនេះ Jimin ក៏រហ័សបែរមុខ មកក៏ឃើញប្រុសដែលតាមគេទៅដល់ហាងរាល់ថ្ងៃកំពុងបណ្ដើរក្មេងស្រីគួរឲ្យស្រឡាញ់ម្នាក់កម្ពស់ត្រឹមស្មារគេថែមទាំងដើរអោបដៃនាយទៀតផង ។
ESTÁS LEYENDO
Give me your heart ♥️💫 (Completed)
Romanceទំនាក់ទំនងមួយដែលមានភាពជិតស្និទ្ធតាំងតែពីនៅតូចរបស់មនុស្សពីរនាក់នៅក្នុងមណ្ឌលកុមារកំព្រាមួយត្រូវបានឃ្លាតចេញពីគ្នាភ្លាមៗធ្វើឲ្យក្មេងប្រុសដែលធ្លាប់តែទន់ខ្សោយម្នាក់ក្លាយទៅជាមនុស្សប្រុសពេញវ័យម្នាក់ដែលរឹងមាំនិងមានឥទ្ធិពលបំផុតនៅក្នុងសង្គម ។.... គ្រប់យ៉ាងបានផ...