ភាគទី ៦៤

4.5K 252 1
                                    

_ ចាប់ផ្ដើមនៃព្រឹកថ្ងៃថ្មីនៃថ្ងៃបន្ទាប់តែអាចនិយាយបានថាជាការផ្ដើមជីវិតរបស់ថ្មីរបស់ Jungkook និង Tae ព្រោះថ្ងៃនេះពួកគេត្រូវរើរបស់របរទៅនៅផ្ទះមួយដែល Jungkook បានទិញទុកនាឯជាយក្រុង យូរណាស់មកហើយទុកគ្រាន់សម្រាកលំហែរកាយ តែពេលនេះមិនដឹងថាគេត្រូវសម្រាកយូរប៉ុណ្ណាឡើយឬអាចប្រហែលជាត្រូវនៅទីនោះជាមួយរាងតូចអស់មួុយជីវិតផងក៏ថាបានដែរ ។

« មីងជួយមើលផ្ទះផងណា៎ ចាំមានឱកាសខ្ញុំនិងJung នឹងត្រឡប់មកវិញ » Tae ផ្ដែផ្ដាំទៅមីងSun រីឯQue ជួយលើកឥវ៉ាន់ដាក់ឡាន ។

« មិនបាច់បារម្ភទេអ្នកប្រុស ចាំខ្ញុំជួយមើលឲ្យ » មីង Sun កាន់ដៃរាងតូចនិយាយហើយគាត់ក៏ងាកទៅ ចាប់ដៃ Jungkook វិញម្ដង ។

« អ្នកប្រុសធំមើលថែខ្លួនឯងឲ្យបានល្អមិនយូរទេអ្នកប្រុសនឹងល្អប្រសើរឡើងវិញ មីងជួយជាកម្លាំងចិត្តណា៎ » គាត់ផ្ដែផ្ដាំដោយចិត្តស្រឡាញ់ទុកនាយដូចជាកូនប្រុសម្នាក់យ៉ាងចឹងដែលធ្វើឲ្យ Jungkook លឺហើយញញឹមតិចៗមកវិញ ។

« ដឹងហើយ មីងក៏ត្រូវមើលថែខ្លួនដូចគ្នាដែរ » Jungkook

« អ្នកប្រុស!! រួចរាល់អស់ហើយ » Que ដើរមក ប្រាប់ក្រោយរៀបវ៉ាលីដាក់ឡានរួច ។

« អឹម ពួកខ្ញុំទៅសិនហើយណា៎មីង » Tae ងាកមក ប្រាប់មេផ្ទះហើយទើបជួយដឹកដៃរាងក្រាសឡើង ឡានមុននឹង Que បញ្ជាម៉ាស៊ីនឡានឲ្យធ្វើដំណើរទៅមុខ ។

_ បន្ទាប់ពីជិះឡានអស់កន្លះថ្ងៃ ទីបំផុតពួកគេក៏បានមកដល់ផ្ទះដែល Jungkook បានរៀបចំទុករួចរាល់ មុននឹងមកដល់គេក៏បានជួលឲ្យគេមកសំអាតដែរដើម្បីកុំឲ្យ Tae ត្រូវហត់នឿយ ។ Que ចុះបើកទ្វារឲ្យចៅហ្វាយនាយមុននឹង Tae កាន់ដៃ Jungkook ចុះមកឈរនៅចំពោះមុខផ្ទះឈើបែបមិនសូវទំនើបហើយក៏មិនសាមញ្ញពេកដែរ នៅខាងមុខនិងខាងក្រោយមានទីធ្លាធំទូលាយ មានបឹងនៅជាប់ដីខាងក្រោយថែមទាំងមានសួនផ្កាទៀតផង គ្រប់យ៉ាងនៅ ទីនេះគឺមានផាសុកភាព ជាជីវិតរស់នៅបែបសាមញ្ញៗ ដែល Jungkook សន្យាឲ្យរាងតូចពេលនេះគឺបានសម្រេចហើយ ។

« ស្អាតណាស់ » Tae លាន់មាត់ដោយទប់ចិត្តមិនបានព្រោះគេចង់បានផ្ទះបែបនេះយូរមកហើយ Jungkook លឺបែបនោះក៏លេចជាស្នាមញញឹមលើផ្ទៃមុខដូចគ្នាដែរ។

Give me your heart ♥️💫 (Completed)Où les histoires vivent. Découvrez maintenant