ភាគទី ៧

5.2K 410 0
                                    

@ភោជនីយដ្ឋាន

_ ពេលល្ងាចបានមកដល់ Taehyung ក៏ដល់ម៉ោងត្រូវធ្វើការជាអ្នករត់តុនៅភោជនីយដ្ឋានតាមទម្លាប់ ។

« អេ៎មកហើយហ្អេស? » Jimin ជាមិត្តរួមការងារ ហើយក៏ជិតស្និទ្ធគួរសមរបស់រាងតូចសួរឡើងពេលមិត្តមកដល់ ។

« អឺមកដល់យូរហើយនៅ? » Taehyung

« មិញៗនេះទេតោះទៅប្ដូរឈុតទៅ » នាយទាំងពីរក៏ទៅប្ដូរស្លៀកឈុតឯកសណ្ឋានរបស់បុគ្គលិក ហើយត្រឡប់មកធ្វើការវិញ ។
_____
< ងុឺត>

_ ឡានស៊េរីទំនើបបានមកឈប់នៅពីមុខ ភោជនីយដ្ឋានមុននឹង Que ចុះមកហើយបើកទ្វារឡានឲ្យចៅហ្វាយរបស់ខ្លួន ។

« ឯងទៅចាំនៅឯឡានសិនទៅពេលយើងញាំបាយរួចចាំ call ហៅ » Jungkook

« បាទចៅហ្វាយ » Que ក៏បើកឡានទៅចំណតឯរាងក្រាសក៏ទាញទូរស័ព្ទ call ទៅលោកមិត្តដែល បានណាត់គេឲ្យមកទីនេះ ។

@In call

« យើងមកដល់ហើយឯងនៅឯណា? » Jungkook

« ចូលមកខាងក្នុងមក ប្រាប់បុគ្គលិកថានៅបន្ទប់ VIP ទៅគេដឹងហើយ » Yoongi ជាមិត្តប្រាប់មក ដូច្នេះទើប Jungkook បិទទូរស័ព្ទដាក់ចូលហោប៉ៅហើយរួចដើរចូលទៅឃើញបុគ្គលិកមុននឹងសម្រេច ចិត្តដើរទៅសួរ ។

« អត់ទោស ខ្ញុំមានណាត់នៅបន្ទប់ VIP » Jungkook

« អ៎បើចឹងសូមលោកមកតាមខ្ញុំមក » Staff ក៏នាំនាយដើរទៅរួចក៏ចេញមកវិញ ។

« Taehyung!! មានភ្ញៀវមកហើយនៅបន្ទប់ VIP ឆាប់ទៅទទួលទៅ » Staff

« អ៎បាទ » រាងតូចផ្អាកជូតតុមុននឹងទៅយកមីនុយហើយដើរចូលទៅក្នុងបន្ទប់ VIP ដែលភ្ញៀវបានទៅអង្គុយចាំមុន ។

< ក្រាក >

« សួស្ដីលោក នេះជាមីនុយរបស់ហាងពួកយើង » Taehyung ដាក់មីនុយលើតុឲ្យភ្ញៀវហើយក៏បើក ភ្នែកធំៗពេលជួបនឹងមនុស្សប្រុសមាត់ស្អុយដែលធ្វើឲ្យគេស៊យកាលពីព្រឹកមិញនេះ ។

« លោក?! » Taehyung

« ឯង?! » Jungkook, ពួកគេលាន់មាត់ដោយភ្ញាក់ផ្អើលដូចគ្នា ។

« ស្គាល់គ្នាហ្អេស? » Yoongi

« ហុឹសយើងឯណាទៅស្គាល់នឹងក្មេងអន់ៗបែបនេះ ឯងថាទៅ? » Jungkook តបដោយអស់សំណើច បែបមើលងាយឋានៈរបស់រាងតូចតែ Taehyung អាចទៅធ្វើអីបានព្រោះគេជាភ្ញៀវ ភ្ញៀវVIP ទៀត ផង បើមិនចង់បាត់បង់ការងារមួយទៀតក៏មានតែទ្រាំហ្នឹងហើយ ។

Give me your heart ♥️💫 (Completed)Wo Geschichten leben. Entdecke jetzt