ភាគទី ៣៥

4.1K 277 0
                                    

« លោកតា តើនេះជាអ្វីទៅ? » នាយងាកមកសួររាងចំណាស់តិចៗគេចបាំងក្រសែរភ្នែកពីមនុស្សទាំង អស់នៅទីនេះទើបលោក Jeon អោនមកខ្សឹបដាក់ ត្រចៀករបស់នាយ ។

« ឆាប់សុីញ៉េវាទៅហើយគ្រប់យ៉ាងនឹងក្លាយជា របស់ចៅ » គាត់និយាយហើយក៏បែរមកញញឹមយ៉ាងត្រជាក់ស្រេបដូចជាការសម្រេចចិត្តរបស់គាត់ធ្វើឲ្យ Jungkook ឃើញហើយរកវិធីបដិសេធមិន បាន ថ្វីត្បិតគេមានអំណាចតែអំណាចរបស់គេនៅ មិនទាន់បាន 4/10 នៃអំណាចរបស់លោក Jeon នៅឡើយទេ ។ រាងក្រាសប្រទាក់នឹងទឹកមុខញញែមស្រស់ពព្រាយរបស់ Meera គេក៏ដឹងហើយថាជា នាងច្បាស់ណាស់ដែលសុំឲ្យលោកតាធ្វើបែបនេះ បង្ខំឲ្យគេសុីញ៉េលើកិច្ចសន្យាគ្មានហេតុផលមួយ នោះឲ្យទាល់តែបាន ។

_ ពិធីទាំងមូលនៅខាងក្រៅប្រព្រឹត្តទៅយ៉ាងរលូន ដោយឡែកតែអ្នកនៅខាងក្នុងជាគ្រួសារប៉ុណ្ណោះដែលកំពុងតែនិយាយគ្នា ។

« លោកតាហេតុអីសុខៗត្រឡប់មកកូរ៉េវិញមិនប្រាប់ខ្ញុំមុនចឹងស្រណុកខ្ញុំទៅទទួល » Jungkook

« ហុឺយ មនុស្សចាស់ដូចតាទៅណាមកណាគ្មានអ្នក បារម្ភស្រាប់ហើយតែសំណាងម្យ៉ាងដែរដែលមាន ចៅ Meera នេះទៅសួរសុខទុក្ខតាដល់ទីនោះមិនចឹងតាប្រហែលក្លាយជាមនុស្សចាស់កំព្រាឯកោរ ហើយមើលទៅ » លោកJeon និយាយលើក សរសើរពីចៅស្រីបង្កើតតែម្នាក់របស់ខ្លួនដែលកំពុងអង្គុយក្បែររាងក្រាស ព្រោះមួយរយៈនេះJungkook រវល់ច្រើនទាំងការងារនិងរឿងរបស់ Tae ទើបមិន សូវបានទាក់ទងសួរសុខទុក្ខមនុស្សចាស់ ។ ម្យ៉ាងទៀតឆ្លៀតពេលដែលនាយកំពុងតែមានអ្នកថ្មីធ្វើឲ្យ Meera ត្រូវជិះយន្តហោះទៅទទូចសុំលោក តាឲ្យបង្ខំឲ្យគេមករៀបការជាមួយនាងដើម្បីបានទាំងបេះដូងនិងទ្រព្យសម្បត្តិឲ្យប៉ារបស់នាង
នេះហើយជាវិធីបាញ់ព្រួញមួយបានចាបពីរដែល នាងគិតឃើញ ។

« សុំទោសផងបាទព្រោះមួយរយៈនេះខ្ញុំរវល់ទើប មិនសូវបានទាក់ទងសួរសុខទុក្ខលោកតា » Jungkook

« មិនអីទេតាដឹង តែយ៉ាងណាៗតាសង្ឃឹមថា Jung នឹងធ្វើតាមកិច្ចសន្យាមុននេះ ចៅត្រូវតែរៀបការជាមួយនឹង Meera ស្ដាប់បានទេ? » លោកJeon

« ប៉ុន្តែខ្ញុំនិង Meera មិនបានស្រឡាញ់គ្នានោះទេ » Jungkook

« តែអូនស្រឡាញ់បងណា៎ Jung » Meera និយាយឡើងភ្លាមៗទោះត្រូវគេបដិសេធស្នេហាក៏ដោយក៏នាងនៅតែចង់បានគេដដែល ។

Give me your heart ♥️💫 (Completed)Donde viven las historias. Descúbrelo ahora