ភាគទី ៥៨

3.7K 265 1
                                    

@New day

_ ថ្ងៃនេះ Tae បានទៅផ្ទះដើម្បីយកខោអាវថ្មីមកវិញ ស្រាប់តែពេលមកដល់ក៏ឃើញ Jungkook កំពុងដេកបើកភ្នែកតែម្នាក់ឯងនៅក្នុងបន្ទប់ទៅវិញទើបគេប្រញាប់ទុកកាបូបហើយដើរមកទាំងត្រេកអរ ។

« Jung!! បងដឹងខ្លួនហើយហ្អេ៎ប្រសើរណាស់ ប៉ុន្មានថ្ងៃនេះបងគេងយូរណាស់ដឹងថាអូនបារម្ភប៉ុណ្ណាទេ? ថ្ងៃក្រោយហាមមិនឲ្យបងធ្វើចឹងទៀតទេណា៎ » នាយតូចកាន់ដៃរាងក្រាសទាំងសប្បាយចិត្តតែផ្ទៃមុខ Jungkook ដូចជាមិនស្រស់បស់ទៅវិញ ។

« នេះបងនៅមិនស្រួលខ្លួនត្រង់ណាឲ្យអូនទៅហៅពេទ្យមកឲ្យទេ? » Tae សួរទាំងបារម្ភឯរាងក្រាស់ស្ងាត់បន្តិចមុននឹងហើបមាត់និយាយឡើង ។

« Tae » Jungkook

« ហឹម? » Tae

« អូនបិទភ្លើងបន្ទប់ធ្វើអី? » សំណួរដែលពិបាកឆ្លើយរបស់គេធ្វើឲ្យ Tae លឺហើយគាំងស្ដូក ក្នុងបន្ទប់ពេលនេះបើកភ្លើងគ្រប់អំពូលទាំងអស់ភ្លឺល្អណាស់តើគេគួរឆ្លើយនឹង Jungkook បែបណាទៅ?

« Jung... » Tae ក្ដោបដៃនាយណែនធ្វើឲ្យ Jungkook ទទួលដឹងអារម្មណ៏របស់រាងតូចភ្លាម ។

« បងសួរថាបិទភ្លើងធ្វើអី? ឆាប់បើកវិញទៅបងចង់ឃើញមុខអូន » Jungkook

« បងស្ដាប់អូននិយាយសិនណា៎ » Tae

« បើកភ្លើងសិនទៅចាំនិយាយ បងមិនចូលចិត្តងងឹតបែបនេះទេ » គេនិយាយដោយទឹកមុខរាបស្មើតែស្ងប់ស្ងាត់ហាក់ដូចជាស្មានដឹងចម្លើយមុនគ្រាន់តែគេចង់លឺវាចេញពីមាត់រាងតូចខ្លួនឯងប៉ុណ្ណោះ ។

« ហុឹកៗ » Tae ស្រាប់តែទប់លែងជាប់យំឡើងមក ភ្លាមធ្វើឲ្យ Jungkook មិនស្រួលក្នុងចិត្ត ដៃប្រឹងរាវរកមុខរាងតូចព្រោះភ្នែកទាំងគូងងឹតស្លុបមិនឃើញអ្វីសោះឡើយ ។

« នេះអូនយំ? អូនកើតអី Tae? ឆាប់បើកភ្លើងភ្លាមទៅ » Jungkook នៅតែសួរដោយបារម្ភទើប Tae កាន់ដៃទាំងគូរបស់នាយមកផ្អឹបនឹងថ្ពាល់ដែលពោរពេញដោយទឹកភ្នែក ការពិតនៅតែជាការពិតទោះលាក់បាំងក៏គ្មានប្រយោជន៏មានតែប្រាប់នៅពេលនេះតែម្ដង ។

Give me your heart ♥️💫 (Completed)Where stories live. Discover now