ភាគទី ៣០

5.1K 337 0
                                    

_ មកដល់ថ្ងៃថ្មីអ្វីៗក៏ចាប់ផ្ដើមជាថ្មី ។ Tae បើកភ្នែកទទួលយកពន្លឺព្រះអាទិត្យដ៏ស្រទន់តាមរយៈកញ្ចក់បង្អួចមុននឹងងើបឡើងហើយដើរទៅទាញបើក វាំងននដើម្បីឲ្យឃើញពន្លឺថ្ងៃកាន់តែច្បាស់ស្របពេលលើខ្លួនមានតែអាវសឺមីសត្រឹមភ្លៅមួយចំណែក រាងក្រាសកំពុងដេកផ្កាប់ខ្លួននៅលើគ្រែនៅឡើយ ។

« Jung ភ្ញាក់ឡើង!! ព្រឹកហើយត្រូវទៅធ្វើការណា៎ » រាងតូចចាប់ស្មារនាយអង្រួនដាស់តិចៗតែបែរជាត្រូវគេទាញដៃយកទៅថើបទៅវិញ ។

« សុំគេងតិចទៀត » Jungkook និយាយសម្លេង ស្អកប្រាប់ទៅវិញទាំងនៅបិទភ្នែកនៅឡើយ ។

« បើចង់គេងក៏គេងទៅតែលែងដៃអូនសិន អូនចង់ងូតទឹក » Tae ប្រាប់ទៅគេតែនាយធ្វើជាមិនដឹងធ្វើឲ្យរាងតូចញញឹមហួសចិត្តដែលគេកាន់ដៃខ្លួនដូចក្មេងខ្លាចម៉ាក់រត់ចោលទើបខ្ចិលនិយាយបន្តហើយឡើងទៅដេកកំដរ Jungkook ពីខាងក្រោយដៃ ម្ខាងនៅសល់ក៏លេងសក់ទន់រលាស់របស់គេតិចៗ ។

« ម៉េចក៏ស្រដៀងគ្នាយ៉ាងនេះ? » កាន់តែគយគន់ កាន់តែចាប់អារម្មណ៏ថាពេលនាយគេងគឺស្រដៀងទៅនឹង Kookie ព្រោះកាលពីនៅមណ្ឌលកុមារកំព្រា គេក៏ធ្លាប់ឲ្យ Kookie គេងកើយភ្លៅហើយលេងសក់បំពេរបែបនេះដែរ ។

« មិនអាចជាមនុស្សតែមួយបានទេ ច្បាស់ជាមិនអាច » រាងតូចដាស់តឿនខ្លួនឯងហើយបោសវាសការស្រមើលស្រម៉ៃអស់នោះចេញព្រោះគេជឿថាទោះបីជាយ៉ាងណាក៏ Kookie ក្មេងដ៏គួរឲ្យស្រឡាញ់មិនអាចប្រែមកជាគេម្នាក់នេះបានឡើយ ។

@Jeon Group&Casino

_ Jungkook បាននាំរាងតូចជាគូស្នេហ៏មកក្រុមហ៊ុនដូចសព្វដង ពេលចូលមកដល់គេក៏អង្គុយធ្វើការឯ Tae ក៏អង្គុយលេងទីនេះកំដរគេឲ្យបានឃើញនឹងភ្នែកក៏យល់ថាមានក្ដីសុខណាស់ហើយ ។

< តុក តុក >

« អញ្ជើញចូល » រាងក្រាសអនុញ្ញាតទើបមានអ្នក បើកទ្វារចូលមកហើយអ្នកនោះគឺជា Que នោះឯង ។

« អរុណសួស្ដីអ្នកប្រុស » នាយរាក់ទាក់ដាក់ Tae ក៏ញញឹមតបវិញដូចគ្នា ។

« មានការអី? » Jungkook

« ចៅហ្វាយ បន្តិចទៀតមានការប្រជុំម្ចាស់ភាគហ៊ុនទាំងអស់ដែលលោកម្ចាស់កោះហៅឲ្យប្រជុំជាមួយគាត់ផ្ទាល់តាមអុីនធើណិតបាទ » Que

Give me your heart ♥️💫 (Completed)Where stories live. Discover now