ភាគទី ៥៣

4.1K 262 0
                                    

_ Jungkook បាននិយាយទូរស័ព្ទជាមួយ Jimin ម្សិលមិញថាថ្ងៃនេះចង់នាំ Tae មកដើរលេងខាង ក្រៅខ្លះក្រែងលោធូរស្បើយអារម្មណ៏មិនសូវគិត ច្រើនទៀតដោយពេលនេះពួកគេទិញអាហារយក មកញ៊ំាលើកម្រាលបែប picnic លើស្មៅក្នុងសួន ច្បារមួយដែលមិនសូវមានមនុស្សច្រើននាំឲ្យរំខានតែនាយមិនភ្លេចពីរឿងការពារសុវត្ថិភាពនោះទេ ដោយចាត់ពួកកូនចៅក្រោមបង្គាប់ឲ្យរាយគ្នានៅក្បែរៗនេះក្រែងលោមានអ្វីមិនស្រួលនឹងងាយការពាររាងតូចរបស់គេតែម្ដង ។

« Tae ញ៊ាំនេះទៅ » Jimin ហុចចានផ្លែឈើមួយឲ្យរាងតូចក៏ទទួលវាមកកាន់ទាំងទឹកមុខមិនសូវជាស្រស់បស់ប៉ុន្មានឡើយ ។

« Tae ចង់ញ៊ាំអីទៀតទេចាំបងធ្វើឲ្យ » Jungkook

« អត់ទេ » Tae គ្រវីក្បាលហើយដាក់ចានផ្លែឈើ ចុះ ក្នុងក្រពះដូចជាមិនឃ្លានចំណីអ្វីទាល់តែសោះទើប Yoongi ឃើញបែបនេះហើយក៏រត់ទៅឡានរបស់គេមុននឹងបើកយកហ្គីតាមួយហើយដើរមកវិញ ។

« Tae ចង់ស្ដាប់អាJung លេងហ្គីតាឬអត់? វាពូកែលេងណាស់ណា៎ » លឺ Yoongi និយាយបែបនេះធ្វើឲ្យរាងតូចភ្ញាក់ផ្អើលតិចតួចដែរ ។

« បងចេះលេងដែរហ្អ៎? » Tae

« ចេះតើស ចាំបងលេងឲ្យស្ដាប់ » Jungkook ក៏ទទួលយកហ្គីតាមកកេះលេងភ្លេងហើយច្រៀងឲ្យរាងតូចបានស្ដាប់ដោយសម្លេងផ្អែមពិរោះរបស់គេ ធ្វើឲ្យ Tae ញញឹមបានវិញតែម្ដង ។ បន្ទាប់ពីនាយច្រៀងបានប៉ុន្មានបទ Yoongi ក៏ចាប់ផ្ដើមច្រៀងបន្តជាបទសារភាពស្នេហ៏បែបផ្អែមល្ហែម ភ្នែកវិញក៏សម្លឹងមើលមុខ Jimin រហូតធ្វើឲ្យគេអត់នឹងមិនអៀនមិនបានទេគ្រាន់តែរៀបឬកធ្វើជាមិនខ្វល់តែប៉ុណ្ណោះ ។

< Ring~~~ >

_ កំពុងស្ដាប់សម្លេងច្រៀងសុខៗស្រាប់តែសម្លេងទូរស័ព្ទរបស់ Jungkook បន្លឺសម្លេងឡើង វាជាលេខរបស់Que ។

« សុំទៅលើកទូរស័ព្ទសិនណា៎ » នាយនិយាយហើយថើបថ្ពាល់ Tae បន្តិចទើបដើរចេញទៅនិយាយទូរស័ព្ទ ។

@In call

« យ៉ាងម៉េច Que? »

( ចៅហ្វាយ!! ខ្ញុំឃើញកូនចៅលោក Samdeong កំពុងនៅក្បែរៗចៅហ្វាយហើយ ចង់ឲ្យខ្ញុំចាត់ការឥឡូវទេ? ) លឺកូនចៅនិយាយបែបនេះទើប Jungkook ចាប់អារម្មណ៏ឃើញមនុស្សប្រុសបួនប្រាំនាក់ ខ្លះអង្គុយនៅលើបង់ ខ្លះឈរនៅក្រោមដើមឈើ ឯខ្លះទៀតក៏ដើរទៅដើរមកហាក់បីដូចជារៀបចំផែនការធ្វើអ្វីមកលើគេនិងរាងតូចហើយ ។

Give me your heart ♥️💫 (Completed)Where stories live. Discover now