< ងុឺត!! >
« បងទៅធ្វើការសិនហើយចាំជួបគ្នាណា៎ » ពេលមកដល់ក្រុមហ៊ុនរបស់ខ្លួន Jungkook ក៏ងាកមក ប្រាប់រាងតូច ។
« ដឹងហើយ » Tae
« Que!! បើ Tae ចង់ទៅណាក៏ជូនទៅៗ » Jungkook
« បាទចៅហ្វាយ » Que តបរួចទើបនាយទុកចិត្តចុះ ពីឡានហើយចូលទៅក្រុមហ៊ុន ។
« អ្នកប្រុសចង់ទៅណាដែរ? » Que
« ខ្ញុំចង់ទៅផ្ទះ » Tae
« បាទ » Que ញញឹមតបតាមកញ្ចក់រួចបញ្ឆេះម៉ាសុីនឡានទៅផ្ទះរបស់ Tae ។ មិនយូរប៉ុន្មាន ឡានក៏ត្រូវមកឈប់សំចតនៅខាងមុខផ្ទះ នាយQue ក៏ចុះមកបើកទ្វារឡានឲ្យមនុស្សសំណព្វរបស់ចៅហ្វាយ នាយ ។
« នាយទៅជួយនៅក្រុមហ៊ុនវិញទៅ ចាំដល់ម៉ោងខ្ញុំខលហៅ » Tae
« អ្នកប្រុសស្គាល់លេខទូរស័ព្ទរបស់ខ្ញុំដែរ? » Que
« អូ៎មែនហើយ អញ្ចឹងឲ្យទូរស័ព្ទនាយមក » Que ក៏ហុចទូរស័ព្ទឲ្យរាងតូចវាយលេខទូរស័ព្ទគេចូលទៅ ហើយហុចឲ្យនាយវិញ ។
« នេះជាលេខរបស់ខ្ញុំ ដល់ម៉ោងនាយមកទីនេះហើយខលមកខ្ញុំមក » Tae
« បាទអញ្ចឹងខ្ញុំទៅសិនហើយ » Que ឡើងឡាន បើកចេញទៅទើប Tae បើកទ្វាររបងចូលទៅក្នុងផ្ទះរបស់ខ្លួន ពេលទៅដល់ក៏ឃើញប្អូនស្រីរបស់គេកំពុងអង្គុយញ៊ំាមីកំប៉ុងមើលទូរទស្សន៏លើសាឡុងទៅវិញ ។
« Yuri មិនទៅសាលាទេហ្អេស? ក្រែងថ្ងៃនេះរៀនមិនចឹង? » រាងតូចសួរទៅប្អូនបណ្ដើររៀបចំបោស សំអាតផ្ទះបណ្ដើរព្រោះផ្ទះនេះក្រៅពីគេគ្មានអ្នកណាធ្វើទេទើបពេលដែលគេមិននៅផ្ទះក៏កខ្វក់ដូចផ្ទះអ្នកសុំទានយ៉ាងចឹង ។
« រៀនស្អីបើបងមិននៅហើយម៉ាក់ក៏មិនឲ្យលុយខ្ញុំទៅរៀនទៀត នេះខ្ញុំនៅផ្ទះញ៊ំាមីប៉ុន្មានថ្ងៃឡើងចង់ឈឺក្រពះអស់ហើយ » Yuri តបទាំងមីនៅពេញ មាត់ ។
« ចុះម៉េចមិនធ្វើអីញ៊ំាផ្សេងទៅ ញ៊ំាមីរាល់ថ្ងៃបែប ហ្នឹងប្រយ័ត្នឈឺទៅ » Tae
« បងនិយាយចេះតែបានហើយសាកទៅមើលក្នុង ទូទឹកកកទៅមើល » រាងតូចលឺហើយក៏ដើរទៅបើក មើល ក្នុងទូទឹកកកមានតែទឹកមួយគត់គ្មានអាហារអីផ្សេងឡើយ ។
VOUS LISEZ
Give me your heart ♥️💫 (Completed)
Roman d'amourទំនាក់ទំនងមួយដែលមានភាពជិតស្និទ្ធតាំងតែពីនៅតូចរបស់មនុស្សពីរនាក់នៅក្នុងមណ្ឌលកុមារកំព្រាមួយត្រូវបានឃ្លាតចេញពីគ្នាភ្លាមៗធ្វើឲ្យក្មេងប្រុសដែលធ្លាប់តែទន់ខ្សោយម្នាក់ក្លាយទៅជាមនុស្សប្រុសពេញវ័យម្នាក់ដែលរឹងមាំនិងមានឥទ្ធិពលបំផុតនៅក្នុងសង្គម ។.... គ្រប់យ៉ាងបានផ...