ភាគទី ៦១

4K 246 0
                                    

@ព្រឹកថ្ងៃថ្មី

_ Tae បានចុះទៅធ្វើបបរគ្រឿងសមុទ្រទុកឲ្យ Jungkook ទើបឡើងមកខាងលើវិញក៏ឃើញនាយ នៅមិនទាន់ភ្ញាក់ពីដំណេកឡើង បបូរមាត់តូចលួច ញញឹមបន្តិចមុននឹងទៅរៀបចំទឹកក្ដៅនិងសម្លៀក
បំពាក់ទុកឲ្យព្រោះរាងក្រាសប្រាប់កាលពីម្សិលមិញថាចង់ទៅក្រុមហ៊ុននៅថ្ងៃនេះ ។ ពេលធ្វើរួចក៏ដើរ មកដាស់នាយតែគ្រាន់តែឈរជិតបន្តិចក៏ត្រូវដៃមាំទាញគេឲ្យដួលទ្រោបលើភ្លាម ។

« Jung!! លេងបែបនេះទៀតហើយ » Tae

« ទោះបីបងមើលអ្វីមិនឃើញតែច្រមុះបងនៅស្រូបដឹងក្លិនខ្លួនអូននៅឡើយទេណា៎ TaeTae » Jungkook និយាយឡើងធ្វើឲ្យរាងតូចញញឹម បើក្លិនខ្លួនគេក្រអូបថ្នាក់នេះធ្វើឲ្យនាយចងចាំដឹងតាំងតែពីពេលដែល Tae ដើរចូលមកម្ល៉េះ ។

« ដឹងថាបងពូកែហើយ ម៉ោះឆាប់ងើបឡើងអូនជូតខ្លួនឲ្យ » រាងតូចជួយគ្រានាយឲ្យអង្គុយផ្អែកខ្នងហើយជួយដោះឈុតគេងយប់ឲ្យគេ ព្រោះធ្វើបែប នេះមកយូរថ្ងៃគេអាចស៊ាំមិនសូវជាអៀនប៉ុន្មានទេ ។

« មាឌបងធំដល់ហើយ ធំថ្នាក់នេះមិនដឹងជាទម្ងន់ប៉ុន្មានគីឡូទេ » Tae ជូតបណ្ដើរនិយាយបណ្ដើរ អត់នឹងមិនសរសើរមិនបានពិតមែនព្រោះរាងកាយប្រុសម្នាក់នេះសុទ្ធតែសាច់ដុំរឹងមាំធំជាងគេបីដងឯណោះ ។

« ប៉ុន្មានគីឡូមិនសំខាន់ទេ សំខាន់បងអាចអុកឲ្យអូនថ្ងូរបានរាល់លើកមិនចឹង? អួយ៎!! » មាត់អាក្រក់ ពេលរាងតូចក៏ក្ដិចចុងដោះគេទាំងក្នាញ់ គេមើលមិនឃើញថាមុខ Tae ពេលនេះទៅជាក្រហមយ៉ាងណា នោះឡើយ ។

« ក្ដិចបងឈឺៗប្រយ័ត្នអត់អីលេងទៅ » នាយពេបមាត់ព្រមទាំងឈ្លីកន្លែងដែលរាងតូចក្ដិចមុននេះ ។

« បងឯងនេះមាត់អាក្រក់ ចេះនិយាយពាក្យចឹងៗមកកើតដែរអត់ចេះខ្មាសគេទេហ្អេ៎? » Tae

« ខ្មាសគេឯណាបើពេលនេះបងនៅតែពីរនាក់អូនសោះហ្នឹង? » Jungkook

« ឆឹស! អត់មានទៅនិយាយបែបនេះនៅមុខអ្នកណាទេណា៎ប្រយ័ត្នអូនខឹងឈប់ស្រឡាញ់បងទៅ » Tae និយាយហើយជូតខ្លួនឲ្យគេបន្តរហូតរួចរាល់សឹមដុសធ្មេញនិងស្លៀកពាក់ឲ្យមុននឹងជួយគ្រាគេចុះមកខាងក្រោម ។

Give me your heart ♥️💫 (Completed)Where stories live. Discover now