« នេះលោកឯងប្រាប់គេហ្អេស? » Jimin ងាកមក សង្គ្រឺតធ្មេញដាក់ Yoongi ទាំងខ្សែភ្នែកគួរឲ្យខ្លាចធ្វើឲ្យនាយបានត្រឹមញញឹមតិចៗ មុននេះគេលួចផ្ញើរ សារប្រាប់ Jungkook ថាTae ធ្វើការនៅទីនេះតែ មិននឹកស្មានថាគេមកដល់លឿនចឹងទេ ។
« ឯងជាអ្នកណា? ឆាប់លែងដៃយើងភ្លាម » Man និយាយយ៉ាងខែងរ៉ែងដោយមិនស្គាល់អ្នកដែលមក ចាប់ដៃខ្លួនតែក៏ចាប់ផ្ដើមមានអារម្មណ៏ខ្លាចពេលឃើញខ្សែភ្នែកមុតជ្រៅរបស់នាយកំពុងមើលមក កាន់គេ ។
« ឯងគិតចង់វាយមនុស្សរបស់យើង ឯងចង់ងាប់មែន ទេ? » Jungkook សួរស្របពេលដៃដែលចាប់នោះក៏កាន់តែរឹតខ្លាំងឡើងតាមកំហឹងដែលមាននៅក្នុងខ្លួន ។ ភ្លាមនោះ មេការឃើញសភាពការណ៏មិនស្រួលក៏រហ័សដើរចូលមកសម្រុះសម្រួល ។
« លោកJung គឺថា... »
« ក្រែងខ្ញុំប្រាប់លោកឲ្យបញ្ឈប់ការងារគេហើយហ្អេស? លោកជំទាស់ខ្ញុំលោកចង់ឲ្យខ្ញុំបិទកន្លែងរក សុីលោកថ្ងៃនេះមែនទេ? » Jungkook និយាយដោយសម្លេងធម្មតាតែក្នុងចិត្តគេមិនបានធម្មតាទេ ។
« ឲ្យខ្ញុំសុំទោសផងលោក » មេការអោនខ្នង90 ដឺក្រេសុំទោសនាយដោយមិនខ្វល់ពីខ្សែភ្នែករបស់បណ្ដាភ្ញៀវនិងពួកបុគ្គលិកធ្វើឲ្យ Tae រអៀសខ្លួនខ្លាំងណាស់ដែលនាំឲ្យមានរឿងធំឡើងដូច្នេះទើបគេដើរទៅឈរពាំងមុខលោកមេការចំពោះមុខ Jungkook ។
« វាជាកំហុសរបស់ខ្ញុំបើចង់ដាក់ទោសក៏ដាក់ទោសខ្ញុំមក លោកមេការនិងអ្នកដទៃមិនពាក់ព័ន្ធទេ » Tae
« អូន... » Jungkook
« លែងដៃគេទៅ កុំឲ្យមានរឿងអីចាំខ្ញុំទៅវិញជាមួយលោកណា៎ » រាងតូចលួងលោមព្រមទាំងជួយប្រឡេះដៃនាយចេញពីដៃប្រុសម្នាក់នោះមុននឹង ដោះអៀមធ្វើការហុចឲ្យ Jimin រួចកាន់ដៃ Jungkook ចាកចេញពីទីនោះឲ្យបានលឿនបំផុត ។
« Jimin ហ្អា៎ » Yoongi ចង់ចាប់ដៃរាងតូចសុំទោសតែគេក៏គ្រវាសដៃចេញមុនភ្លាម ។
« ចេញឲ្យឆ្ងាយពីខ្ញុំទៅ » Jimin និយាយហើយក៏ ដើរចេញទៅធ្វើការបាត់ទុកឲ្យអ្នកកម្លោះក្រពុលមុខ ម្នាក់ឯង ចង់ជួយមិត្តតែបែរជានាំទុក្ខឲ្យខ្លួនឯងទៅវិញ ។
YOU ARE READING
Give me your heart ♥️💫 (Completed)
Romanceទំនាក់ទំនងមួយដែលមានភាពជិតស្និទ្ធតាំងតែពីនៅតូចរបស់មនុស្សពីរនាក់នៅក្នុងមណ្ឌលកុមារកំព្រាមួយត្រូវបានឃ្លាតចេញពីគ្នាភ្លាមៗធ្វើឲ្យក្មេងប្រុសដែលធ្លាប់តែទន់ខ្សោយម្នាក់ក្លាយទៅជាមនុស្សប្រុសពេញវ័យម្នាក់ដែលរឹងមាំនិងមានឥទ្ធិពលបំផុតនៅក្នុងសង្គម ។.... គ្រប់យ៉ាងបានផ...