@ព្រឹកថ្ងៃថ្មី
« អ្ហឹម... » ក្រោយពន្លឺព្រះអាទិត្យតាមរយៈកញ្ចក់បង្អួចថ្លាចាំងប៉ះនឹងត្របកភ្នែក នាយកម្លោះក៏គ្រហឹមបន្តិចរួចក៏បម្រះបែរចំហៀងដាក់ដៃគងទៅម្ខាងធ្វើឲ្យនាយជ្រួញចិញ្ចើមភ្លាមៗមុននឹងបើកភ្នែកឡើងមិនឃើញរាងតូចស្ដើងដែលគេមានក្ដីសុខជាមួយអស់មួយយប់ទៅហើយនោះ ។
« ទៅណាបាត់ហើយ? » Jungkook ងើបអង្គុយឡើងសួររកទាំងមួរម៉ៅ ក្នុងបន្ទប់ក៏មិនឃើញមនុស្សរីឯបន្ទប់ទឹកដែលចំហរទ្វារស្រាប់នោះក៏មិនឃើញទៀត នេះមានក្ដីសុខជាមួយគ្នាហើយក៏រត់ចោលគ្នាចឹងមែនទេ?
« ចង្រៃយ៎!! » រាងក្រាសក្ដាប់ដៃវាយពូកខ្លាំងៗមិនទាន់បានស្មើរនឹងចិត្តខឹងដែលរាងតូចហ៊ានទុកគេចោលក្នុងសណ្ឋាគារនេះឡើយ ។
ងាកមកTaeវិញ ពេលភ្ញាក់ពីដំណេកក្នុងបន្ទប់មួយនោះហើយគេក៏ខំប្រឹងទប់ខ្លួនទាំងលំបាកលំបិនទម្រាំតែរើសខោអាវរាយប៉ាយលើឥដ្ឋយកមកស្លៀកហើយជិះឡានក្រុងត្រឡប់មកផ្ទះវិញទាំងទឹកមុខស្រងូតស្រងាត់ជាទីបំផុត ។
« ខ្ញុំសុំច្បាប់មួយព្រឹកសិនថៅកែស្រីចាំថ្ងៃអាទិត្យចាំខ្ញុំធ្វើសងជូនថៅកែស្រីវិញ...ខ្ញុំគ្រាន់តែមិនសូវស្រួលខ្លួនសម្រាកមួយព្រឹកទៅលែងអីហើយ...បាទអរគុណ » បន្ទាប់ពីទូរស័ព្ទទៅសុំច្បាប់ហើយ រាងល្អិតក៏ទុកវាចូលក្នុងហោប៉ៅវិញមុននឹងផ្អែកក្បាលនឹងកញ្ចក់ឡានក្រុងសម្លឹងមើលទៅដងផ្លូវនៅខាងក្រៅក៏លួចច្រណែននឹងក្មេងៗដែលមានប៉ាម៉ាក់ជូនទៅសាលា នឹកដល់ខ្លួនឯងវិញកាលពីមុនក៏ធ្លាប់ទទួលបានអារម្មណ៍កក់ក្ដៅបែបនេះដែរតែវាគ្រាន់តែជាអតីតកាលប៉ុណ្ណោះ អ្វីដែលគេត្រូវប្រឈមមុខគឺបច្ចុប្បន្ន ពេលនេះគេលែងនៅសល់តម្លៃក្នុងខ្លួនទៀតហើយបន្ទាប់ពីត្រូវបានមនុស្សប្រុសដែលគេទើបតែជួបចៃដន្យក្នុងរយៈពេលមួយថ្ងៃលូកលាន់បំពានជាន់ឈ្លីលើគេដូចគេជាសត្វធាតុយ៉ាងចឹង ។
« កុំយំអី Tae កុំយំ!! បើប៉ាម៉ាក់មើលឃើញពីលើមេឃមកពិតជាមិនសប្បាយចិត្តទេ » រាងតូចដាស់តឿនខ្លួនឯងព្រមទាំងលើកខ្នងដៃវាសទឹកភ្នែកចេញពីថ្ពាល់ហើយប្រឹងញញឹមទាំងបង្ខំចិត្តឡើងវិញ ប៉ាម៉ាក់ធ្លាប់ផ្ដែផ្ដាំឲ្យគេធ្វើជាមនុស្សរឹងមាំមិនអាចឲ្យស្រក់ទឹកភ្នែកទេ យ៉ាងណាៗក៏មានតែបំភ្លេចរឿងគ្រប់យ៉ាងកាលពីម្សិលមិញចោលឲ្យអស់ សុំឲ្យវាក្លាយជាអតីតកាលមិនគួរឲ្យចងចាំហើយរសាត់ទៅតាមខ្យល់ឲ្យអស់ទៅបានហើយ ។
VOUS LISEZ
Give me your heart ♥️💫 (Completed)
Roman d'amourទំនាក់ទំនងមួយដែលមានភាពជិតស្និទ្ធតាំងតែពីនៅតូចរបស់មនុស្សពីរនាក់នៅក្នុងមណ្ឌលកុមារកំព្រាមួយត្រូវបានឃ្លាតចេញពីគ្នាភ្លាមៗធ្វើឲ្យក្មេងប្រុសដែលធ្លាប់តែទន់ខ្សោយម្នាក់ក្លាយទៅជាមនុស្សប្រុសពេញវ័យម្នាក់ដែលរឹងមាំនិងមានឥទ្ធិពលបំផុតនៅក្នុងសង្គម ។.... គ្រប់យ៉ាងបានផ...