ភាគទី ៥

5.4K 405 2
                                    

Ring~~~

« ជម្រាបសួរលោកតា » Jungkook ហៅទៅកាន់អ្នកដែល call មកខ្លួន មួយរយៈនេះលោក Jeon ដែលជាលោកតាហើយក៏ជាលោកម្ចាស់ធំកំពុងសម្រាកព្យាបាលជំងឺលើសឈាមនៅឯបរទេសឯណោះទើបការងារគ្រប់យ៉ាងត្រូវធ្លាក់មកក្នុងដៃចៅ ប្រុសចិញ្ចឹមម្នាក់នេះ គាត់ទុកចិត្ត Jungkook ខ្លាំងណាស់ ខ្លាំងជាងកូនប្រុសបង្កើតគាត់ទៅទៀតទើបប្រឹងបង្វឹកគេឲ្យចេះការងារគ្រប់យ៉ាងបែបនេះ ។

« Jungkook ដូចជាមិនដែល call មកលេងតា សោះន៎ » Mr Jeon

« អ៎...គឺមួយរយៈនេះក្រុមហ៊ុនរវល់ចំណែកកាសុីណូវិញ មានពួកកំបុិកកំប៉ុកមកអុកឡុករាល់ថ្ងៃទើប បានជាខ្ញុំមិនបាន call ទៅសុំទោសផងលោកតា » Jungkook ទុកការងារមួយឡែកសិនដើម្បីនិយាយជាមួយមនុស្សចាស់ ។

« តានិយាយលេងទេ បានចៅជួយមើលការខុសត្រូវឲ្យបានល្អបែបនេះតាទុកចិត្តហើយ » Mr Jeon

« ចុះសុខភាពលោកតាយ៉ាងម៉េចទៅហើយ? » Jungkook

« ហឹម ឈឺជាៗមិនទៀងទាត់ទេប្រហែលនៅទីនេះយូរទៀតណាស់ យ៉ាងណាៗ Jungkook ជួយមើលឲ្យបន្តផងទៅហើយរឿងពូឯង បើគេទៅបង្ករឿងអីទៀតឯងចាត់ការតាមគំនិតខ្លួនឯងចុះ តាមិនថាអីទេ » Mr Jeon និយាយបែបនេះព្រោះគាត់ដឹងច្បាស់ពីចរិតរបស់កូនប្រុសគាត់ជាងនរណាៗទាំងអស់ ។

« បាទលោកតាខ្ញុំដឹងហើយ » Jungkook

« បើចឹងចៅធ្វើការបន្តចុះ » Mr Jeon

« លោកតាមើលថែសុខភាពផងបាទជម្រាបលា » Jungkook និយាយត្រឹមនេះក៏ផ្ដាច់ប្រព័ន្ធទូរស័ព្ទរៀងៗខ្លួនមុននឹងចាប់ឯកសារមកមើលបន្ត បើកុំតែបានលោកម្ចាស់ គេក៏មិនអាចមានជីវិតនិងមុខមាត់ ដូចសព្វថ្ងៃនេះបានដែរតែធម្មតាទោះបីជាមានគេគោរពច្រើនប៉ុណ្ណាក៏នៅតែមានអ្នកតាមឈ្នានីសហើយអ្នកដែលគិតបែបនោះមកលើគេគ្មានអ្នកឯ ណាឆ្ងាយទេក្រៅតែពីពូរបស់គេឈ្មោះ Jeon Samdeong ដោយហេតុថាលោកតាស្រឡាញ់ហើយបណ្ដុះបណ្ដាលគេច្រើនជាងកូនស្រីរបស់គាត់ឈ្មោះ Jeon Meera ទើបធ្វើឲ្យគាត់កើតចិត្ត ច្រណែនហើយតាមបំបាក់គេមកដល់សព្វថ្ងៃនេះ តែ គិតឬថា Jungkook ព្រមឲ្យបំបាក់ដោយងាយនោះ?

< តុក តុក >
« ចូលមក » Jungkook អនុញ្ញាតទើប Que បើក ទ្វារចូលមក ។

« ចៅហ្វាយតូច រសៀលនេះលោក Choi ចង់ណាត់លោកពិសារអាហារដើម្បីនិយាយគ្នារឿងលក់ភាគហ៊ុនបាទ » លឺកូនចៅនិយាយបែបនេះ រាងក្រាសស្រាប់តែបិទឯកសារមួយទំហឹងទាំងក្រេវក្រោធភ្លាម ។

Give me your heart ♥️💫 (Completed)Where stories live. Discover now