ភាគទី ១៤

5.9K 406 0
                                    

< ក្រាក >

_ រាងក្រាសបើកទ្វារចូលមកក្នុងបន្ទប់ដ៏ធំហើយស្អាត ល្អប្រណីតរបស់ខ្លួនមានសុទ្ធតែគ្រឿងសង្ហារឹមពីបរទេសថ្លៃៗទាំងអស់តែម្ចាស់បន្ទប់ចូលផុតហើយនៅឡើយតែរាងតូចនៅឈរឡេមឡើមមិនហ៊ានចូល ។

« នៅឈរស្អីឆាប់ចូលមក » Jungkook ទើសភ្នែកពេកក៏ហៅឲ្យចូលមក ។

« ចាក់គន្លឹះទ្វារផង » នាយប្រាប់ម្ដងទៀតទើប Taehyung ធ្វើតាមទាំងភ័យខ្លាចថាគេធ្វើអីផ្ដេស ផ្ដាសមកលើខ្លួនទើបនៅឈរអោបដៃមិនហ៊ានមកជិត Jungkook ឡើយ ។

« នៅឈរធ្មឹងៗហ្នឹងហើយឆាប់មកជួយដោះអាវឲ្យយើងភ្លាម » Jungkook មិនត្រឹមតែប្រាប់ធម្មតាទេ ប្រាប់ទាំងតឹងទ្រូងផងដែរ មនុស្សស្អីមិនដឹងពេលខ្លាំងក៏ខ្លាំងហួសតែពេលខ្លាចវិញឲ្យជាងកូនឆ្មារធ្លាក់ទឹក ទៅទៀត ចំជាពិបាកយល់មែន ។

« ដៃលោកទាំងពីរនៅល្អ ដោះខ្លួនឯងទៅ » Taehyung បដិសេធមិនធ្វើតាមភ្លាមៗ គេស្អប់បំផុតហើយមនុស្សដែលអាងអំណាចចង់ប្រើអ្នកដទៃផ្ដេសផ្ដាសបែបនេះ ។

« ព្រមធ្វើតាមយើងប្រើតាមសម្រួលឬមួយក៏ចង់ឲ្យប្រើធម៌ក្ដៅ? ប្រាប់ឲ្យហើយថាយើងនឹងមិននិយាយ ស្រួលៗជាមួយក្មេងចចេសដូចឯងទៀតទេឲ្យយល់ផងទៅព្រោះឯងជាកូនបំណុលមិនមែនមនុស្សល្អពិសេសមកពីណានោះទេ » កាលបើលឺJungkook ពោលបែបនោះហើយទើបរាងតូចនឹកឃើញដល់ឋានៈរបស់ខ្លួនឯងពេលនេះ វាក៏ពិតមែន...បើគេមិនធ្វើតាមបញ្ជាទេ គេខ្លួនឯងក៏រស់មិនបានសុខចំណែក ម៉ាក់និងប្អូនស្រីក៏គ្មានសុវត្ថិភាពដែរ ។ គិតហើយ Taehyung ក៏ដើរតិចៗមករកគេមុននឹងចាប់ផ្ដើមលូកដៃដែលញ័រនោះទៅប្រឡេះឡេវអាវឲ្យនាយកម្លោះម្ដងមួយៗទាំងអោនមើលចុះក្រោមរហូត ព្រោះ Jungkook គិតតែពីសម្លឹងមើលមុខគេដែលកៀកគ្នាខ្លាំង ។

« រួច...រួចហើយ » រាងតូចប្រាប់ទាំងត្រដិតមាត់ ដោយសារសាច់ដុំហាប់ណែនរបស់រាងក្រាស ។

« ឯងចង់ឲ្យយើងស្លៀកខោងូតទឹកហ្អេស? ឆាប់ឡើង!! » Jungkook ប្រើទាល់តែអស់ចិត្ត គេនឹងចាំមើលថាក្មេងនេះស្ដាប់បង្គាប់ប៉ុណ្ណា ។ Taehyung គ្មានជម្រើសក៏លេបទឹកមាត់មួយក្អឹកមុន នឹងលូកដៃទៅរូតខោឲ្យនាយហើយក៏បិទភ្នែកទាំងគូ ពេលត្រូវទាញវាទម្លាក់ចុះក្រោម ។

Give me your heart ♥️💫 (Completed)Место, где живут истории. Откройте их для себя