ភាគទី ១៩

5.8K 380 0
                                    

_ បន្ទាប់ពីញ៊ាំអាហាររួច Jungkook ក៏ធ្វើការបន្តឯរាងតូចក៏ត្រូវបានគេទុកឲ្យអង្គុយលើសាឡុងម្នាក់ ឯង ធុញក៏ធុញអផ្សុកសឹងស្លាប់តែបែបហ្នឹងវាធម្មតា ហើយព្រោះគេទម្លាប់តែធ្វើការមួយព្រឹកទល់ល្ងាចដល់មកឲ្យអង្គុយស្ងៀមៗចឹងពិបាកទម្លាប់ពិតមែន ។

« លោក!! គិតចង់ឲ្យខ្ញុំអង្គុយបែបហ្នឹងប៉ុន្មានម៉ោងទៀត? » ដោយទ្រាំលែងបាន Taehyung ក៏ដាច់ចិត្តសួរទៅនាយ ។

« យ៉ាងម៉េច? » Jungkook ងើបមុខចេញពីឯកសារមើលមកគេ ។

« អា៎វក៏ធុញនោះអី ខ្ញុំមិនមែនតុក្កតាឬរូបចម្លាក់ដែលអាចអង្គុយស្ងៀមៗចឹងទេ » Taehyung

« ធ្វើឲ្យយើងសប្បាយចិត្តទៅក្រែងលោយើង នាំទៅដើរលេងខ្លះ » Jungkook

« អ៊ីចឹងខ្ញុំត្រូវធ្វើម៉េចទើបលោកសប្បាយចិត្ត? » Taehyung

« ហុឺយ~~~ចុកខ្នងដល់ហើយ » រាងក្រាសរអ៊ូហើយធ្វើជាពត់ពែនខ្លួនទើបរាងតូចឃើញហើយរហ័សងើបដើរមករកគេ ។

« ចាំខ្ញុំធ្វើសរសៃឲ្យលោក » Taehyung ឈរ ក្រោយខ្នងនាយមុននឹងបាតដៃតូចស្រឡូនចាប់ផ្ដើមច្របាច់និងធ្វើចលនាតាមជំនាញដែលគេធ្លាប់ធ្វើឲ្យកាលពីលោកប៉ានៅរស់ ។

« បានស្រួលខ្លួនខ្លះទេ? » Taehyung សួរទៅ នាយដែលបិទភ្នែកសំងំឲ្យគេធ្វើសរសៃឲ្យ ។

« ហឹម... »

« អ៊ីចឹងខ្ញុំអាចចេញទៅខាងក្រៅបានទេ? » លឺគេគ្រហឹមហើយរាងតូចក៏សួរដោយញញឹមឡើងមក ។

« នៅខាងក្រៅសុទ្ធតែពួកមិនល្អ ឯងនៅចង់ចេញ ទៅជួបពួកគេដែរហ្អេស? » Jungkook

« ពិតមែនហើយ » Taehyung ពេបមាត់ ភ្លេចឲ្យឈឹងទៅថាខាងក្រៅសុទ្ធតែពួកលេងល្បែងឯគេ ក៏មិនដឹងថាកន្លែងនេះមានរបៀបរបបស្អីខ្លះដែរ ។

« ? » រាងតូចលើកចិញ្ចើមទាំងឆ្ងល់ទាំងភ្ញាក់ពេលត្រូវរាងក្រាសចាប់ចង្កេះគេឲ្យមកអង្គុយលើភ្លៅរបស់នាយ ។

« ធ្វើរឿងមួយឲ្យយើងទៅចាំល្ងាចយើងជូនទៅកន្លែងមួយ » Jungkook និយាយដោយសម្លេងធ្ងន់ហើយចាប់ដៃរាងតូចឲ្យតោងកគេ ។

« ធ្វើអី? » Taehyung

« គឺបែបនេះ » រាងក្រាសនិយាយស្របពេលចាប់ចង្កេះរាងតូចឲ្យរំកិលលើខោរបស់គេស្រាលៗតែ ក៏អាចដាស់ឲ្យកូនប្រុសក្នុងខោងើបឡើងបានដែរ ។

Give me your heart ♥️💫 (Completed)Where stories live. Discover now