@ម៉ោង9យប់
_ ទម្រាំតែ Jungkook អាចដកខ្លួនមកផ្ទះវិញបានគឺយប់ជ្រៅគួរសមណាស់ទៅហើយ ។ នាយចតឡានទុកស្រួលបួលមុននឹងដើរចូលផ្ទះចំពេលមីង Sun ចេញមកទទួលល្មម ។
« អ្នកប្រុសមកវិញហើយហ្អេស? » មីងSun
« បាទចុះឯណា Tae? » Jungkook
« អ្នកប្រុស Tae ចូលគេងតាំងតែពីក្បាលល្ងាចម្ល៉េះ ប្រាប់ថាមិនសូវស្រួលខ្លួនចង់សម្រាក » មីងSun
« អ៎អញ្ចឹងខ្ញុំឡើងទៅមើលគេសិន បើអស់ការងារហើយមីងទៅបន្ទប់វិញចុះ » រាងក្រាសលឺថារាងតូចមិនស្រួលខ្លួនក៏ប្រញាប់ឡើងទៅរកភ្លាម ។
< ក្រាក >
_ សម្លេងបើកទ្វារចូលមកដាស់ឲ្យអ្នកកំពុងគេងនោះភ្ញាក់ឡើងភ្លាមព្រោះ Tae ធម្មតាបែបនេះ ឲ្យតែមានសម្លេងរំខានក៏ភ្ញាក់ឡើងខ្លួនឯងតែម្ដង ។
« អ្ហឹម...បងមកវិញហើយហ្អេស? » រាងតូចងើបអង្គុយឡើងសួរទាំងទឹកមុខស្លេកស្លាំងឯ Jungkook ដោះអាវក្រៅចេញហើយក៏ប្រញាប់មកអង្គុយក្បែរ។
« អូនឈឺហេតុអីមិនខលប្រាប់បង? » Jungkook
« អូនអត់មានកើតអីធ្ងន់ធ្ងរទេ មើលចុះអូនស្រស់បស់ល្អណាស់ » Tae ញញឹមបង្ហាញទឹកមុខស្រស់ស្រាយដើម្បីឲ្យនាយអស់បារម្ភតែតាមពិតវាធ្វើឲ្យកាន់តែបារម្ភជាងមុនទៅទៀត ។
« ហើយដៃទៅត្រូវនឹងអី? » គេលើកដៃរាងតូចមកកាន់ហើយសួរទាំងបារម្ភ ។
« មុតតិចតួចមិនអីទេ មែនហើយបងញ៊ាំស៊ុបខ្ទឹមបារាំងឬអត់អូនធ្វើទុកឲ្យរួចហើយចាំអូនទៅរៀបចំឲ្យ » និយាយហើយ Tae ក៏ទាញភួយចេញហើយរំកិលខ្លួនចង់ចុះពីលើគ្រែតែបានរាងក្រាសចាប់ស្មារជាប់មិនឲ្យចុះទៅវិញ ។
« មិនបាច់ទេស្អែកនេះចាំញ៊ាំក៏បានដែរ » Jungkook
« តែអូនខំធ្វើវាឲ្យបង » រាងតូចអោនមុខចុះបែបអាក់ អន់ចិត្តទើបនាយរាងក្រាសទាញប្រអប់ដៃតូចស្រឡូនម្រាមដៃដូចបន្លាក្រូចមកកាន់ជាប់ ។
« ព្រោះតែបែបហ្នឹងទើបមុតដៃហ្អេស? » នាយសួរផ្ទាន់ធ្វើឲ្យ Tae ងើយមើលមុខគេដោយខ្លាចថានឹងត្រូវមាត់តែ Jungkook មិននិយាយអ្វីជំនួសមកវិញដោយស្នាមថើបលើថ្ងាសតូចមួយខ្សឺតហើយដើរទៅយកប្រអប់ថ្នាំមកប្ដូរបង់រុំរបួសឲ្យគេ ។
BẠN ĐANG ĐỌC
Give me your heart ♥️💫 (Completed)
Lãng mạnទំនាក់ទំនងមួយដែលមានភាពជិតស្និទ្ធតាំងតែពីនៅតូចរបស់មនុស្សពីរនាក់នៅក្នុងមណ្ឌលកុមារកំព្រាមួយត្រូវបានឃ្លាតចេញពីគ្នាភ្លាមៗធ្វើឲ្យក្មេងប្រុសដែលធ្លាប់តែទន់ខ្សោយម្នាក់ក្លាយទៅជាមនុស្សប្រុសពេញវ័យម្នាក់ដែលរឹងមាំនិងមានឥទ្ធិពលបំផុតនៅក្នុងសង្គម ។.... គ្រប់យ៉ាងបានផ...