ភាគទី ១៧

5.5K 386 0
                                    

_ នៅតាមផ្លូវទៅកាសុីណូ Jungkook ក៏បានប្រាប់ Que ឲ្យទៅនាំម្ដាយចុងរបស់ Taehyung មកជួបដើម្បីសាកសួររឿងខ្លះបន្ថែមទៀតព្រោះអ្វីដែលរាងតូចមានគឺសុទ្ធតែស្រដៀងនឹង TaeTae របស់គេទាំង អស់ យ៉ាងណាក៏ដោយក៏ត្រូវតែសួរឲ្យអស់ចិត្តដែរ ។

« លោកឲ្យគេទៅហៅខ្ញុំមកមានការអីមែនទេ? » អ្នកស្រី Sonni សួរដោយភិតភ័យខ្លាចក្រែងកូនប្រុសបានធ្វើអីឲ្យទាស់ចិត្តគេព្រោះនៅសុខៗ ក៏ប្រើ Que ទៅអូសគាត់ពីផ្ទះមកភ្លាមៗ ។

« អ្នកជាម៉ាក់ចុងរបស់គេតាំងពីពេលណា? » Jungkook ចាប់ផ្ដើមសំណួរមិនរង់ចាំពេលច្រើនទៀត ។

« ក៏តាំងតែពីម៉ាក់មុនគេស្លាប់ទៅនោះអី » Mrs Sonni

« ជាម៉ាក់បង្កើត? » Jungkook

« អត់ទេ ជាម៉ាក់ចិញ្ចឹមឯប៉ាគេក៏អញ្ចឹងដែរ » Mrs Sonni

« ចង់បានន័យថាម៉េច? » Jungkook ជ្រួញចិញ្ចើមពេលលឺបែបនោះ ។

« គឺប៉ាម៉ាក់គេយកគេមកពីមណ្ឌលកុមារកំព្រាមក ចិញ្ចឹមហ្នឹងណា៎ » Mrs Sonni

« ពេលនោះគេនៅអាយុប៉ុន្មាន ហើយអ្នកមានរូប ថតកាលពីតូចរបស់គេឬអត់? » Jungkook

« អួយខ្ញុំម៉េចនឹងមានទៅលោកតែថា...ខ្ញុំដូចជាធ្លាប់ឃើញ Taehyung ណា៎គេដាក់រូបថតកាលពី នៅតូចដែលថតជាមួយប៉ាម៉ាក់គេនោះណា៎នៅក្នុងកូនកាបូបគេទៀតផង » អ្នកស្រី Sonni និយាយតាមការនឹកឃើញធ្វើឲ្យរាងក្រាសលឺហើយចាប់ផ្ដើមមានក្ដីសង្ឃឹមឡើងមក ។

« លោកសួររឿងនេះធ្វើអីទៅ? » អ្នកស្រី Sonni សួរឡើងដោយឆ្ងល់នឹងឬកពាររបស់នាយ ។

« គ្មានអីទេ អ៎មែនហើយលុយនេះខ្ញុំឲ្យអ្នកចាត់ទុក ថាជាថ្លៃចម្លើយទៅចុះ » Jungkook ដកលុយសុទ្ធយ៉ាងច្រើនពីកាបូបដាក់នៅពីមុខទើបអ្នកស្រី Sonni ដែលល្មោភលុយនោះប្រញាប់យកមកទុកក្នុងដៃ ភ្លាមដោយចិត្តត្រេកអរ ។

« ហីយ៉ា លោកJung ចិត្តល្អខ្លាំងណាស់ អរគុណហើយណា៎ » Mrs Sonni

« ថ្ងៃក្រោយឈប់រករឿងឲ្យកូនប្រុសអ្នកទៀត បើចង់បានលុយមកយកពីខ្ញុំមក » Jungkook

« លោកនិយាយពិតមែនហ្អេស? ហិហិអរគុណលោកខ្លាំងណាស់ Taehyung នៀកមានសំណាងល្អខ្លាំងណាស់ដែលបានស្គាល់លោក » Mrs Sonni លើកពាក្យសរសើរទាំងញញឹមសឹងតែដល់គុម្ពត្រចៀក បានកូនប្រុសចុងមួយតែងតែរកចំណូល ឲ្យគាត់ចាយយ៉ាងស្រួលរហូត ។

Give me your heart ♥️💫 (Completed)Où les histoires vivent. Découvrez maintenant