ភាគទី ២១

5.8K 385 0
                                    

@ព្រឹកថ្ងៃថ្មី

_ ព្រឹកនេះ Taehyung ភ្ញាក់ពីដំណេកមុនទើបគេចុះ ទៅខាងក្រោមជួយធ្វើការងារខ្លះក្រែងលោ Jungkook មិនសូវធ្វើបាបគេទៀតណាមួយកុំឲ្យគេ ថាមកដេកសុីនៅផ្ទះគេទទេរៗផង ។

« សួស្ដីមានអីឲ្យខ្ញុំជួយទេ? » រាងតូចសួរទៅអ្នក បម្រើទាំងបីនៅក្នុងផ្ទះបាយតែមានតែមីង Sun ម្នាក់ ប៉ុណ្ណោះដែលញញឹមដាក់គេក្រៅពីនោះគ្មានអីក្រៅ តែពីសម្លក់សម្លឹងនោះឡើយ ។

« អ្នកប្រុសមិនបាច់ធ្វើអីទេ ត្រឡប់ទៅមើលថែអ្នកប្រុសធំវិញចុះ » មីង Sun

« តែខ្ញុំមិនចេះនៅស្ងៀមៗទេបើមីងមានអ្វីឲ្យធ្វើក៏ ប្រាប់ខ្ញុំមកណា៎ » Taehyung

« ជាមនុស្សពិសេសរបស់អ្នកប្រុសធំតើអ្នកណាទៅ ហ៊ានប្រើជាដៃជាជើងទៅនៀក? » Juli និយាយ ឡើងដៀមដាមឲ្យរាងតូចទាំងចិត្តច្រណែន ។

« មែនហ្នឹងហើយនាងJu ពួកយើងណា៎គ្រាន់តែជាអ្នកបម្រើមិនមានថ្លើមធំអីទៅប្រើមនុស្សរបស់អ្នកប្រុសទេ » Fudy បន្ថែមម្នាក់ទៀតធ្វើឲ្យរាងតូច លឺហើយក៏មានអារម្មណ៏ថាខ្មាសហើយរអៀសចិត្តខ្លាំងណាស់ដែរ ។

« ពួកនាងអស់នេះធ្វើការឲ្យដឹងធ្វើការទៅ និយាយ ស្អីច្រើនម្ល៉េះ? » មីង Sun ស្ដីឲ្យពួកនាងដែលមាត់គ្មានគម្របនិយាយឲ្យ Taehyung ទម្លាក់ទឹកមុខចុះ។

« អ្នកប្រុសកុំយកចិត្តទុកដាក់អីពួកនាងតែប៉ុណ្ណឹងទៅ ហើយសូម្បីតែអ្នកប្រុសធំក៏មិនដែលខ្វាយខ្វល់ដែរ តែដែលសំខាន់អ្នកប្រុសគួរតែឡើងទៅមើលថែអ្នកប្រុសធំវិញទៅក្រែងលោគាត់ភ្ញាក់ឡើងមិន ឃើញអ្នកប្រុសហ្នឹងមួរម៉ៅឥឡូវហើយ » Sun

« អញ្ចឹងខ្ញុំឡើងទៅខាងលើវិញហើយ » Taehyung

« ឈប់សិន!! អ្នកប្រុសយកកាហ្វេទៅឲ្យគាត់ផងក្រែងលោគាត់ចង់ញ៊ំា » មីង Sun ចាក់កាហ្វេចូលកែវដាក់លើថាសហើយហុចឲ្យរាងតូច ។

« បាទ » Taehyung ក៏ឡើងទៅបន្ទប់វិញ ទោះបី នៅទីនេះក៏មានតែអ្នកឃ្នើសចិត្តនឹងខ្លួនបើប្រៀបនឹង ពេលនៅជាមួយ Jungkook វិញគេកក់ក្ដៅជាងឆ្ងាយណាស់ ។

_ រាងតូចបើកទ្វារចូលមកក៏ឃើញរាងក្រាសកំពុងអង្គុយផ្អែកខ្នងចុចទូរស័ព្ទនៅលើគ្រែទើបគេដក ដង្ហើមធំដើរទៅរក ។

Give me your heart ♥️💫 (Completed)Hikayelerin yaşadığı yer. Şimdi keşfedin