ភាគទី ៤១

4K 292 0
                                    

_ ពេលញ៊ាំបាយរួចហើយ Tae ក៏ដេញ Jungkook ឲ្យឡើងមកបន្ទប់ងូតទឹកមុនហើយខ្លួនក៏លួចផ្លែស្ត្រប៊េរីជូរៗមកញ៊ាំប៉ុន្មានផ្លែ គេក៏ឆ្ងល់ខ្លួនឯងដូចគ្នា មុនពេលរាងក្រាសមកដល់គេញ៊ាំអស់ច្រើនណាស់ នៅតែឃ្លានចង់ថែមទៀតដដែល ។

« ធ្វើមើលតែចាញ់កូនចឹង » Tae គ្រវីក្បាលសើចខ្លួនឯងតិចៗមុននឹងបិទទូទឹកកកហើយឡើងមកបន្ទប់វិញ ។

< ក្រាក, ក្រឹប >

« Aww នៅអត់ទាន់ងូតហើយទៀត » ពេលមក ដល់បន្ទប់លឺសម្លេងបើកទឹកក្នុងបន្ទប់ទឹកក៏ដឹងថា Jungkook នៅមិនទាន់ចេញមកនៅឡើយទើប Tae ដោះខោអាវចេញហើយរុំកន្សែងចូលទៅតាមក្រោយ ។

« អឹម? » កំពុងឈរងូតទឹកសុខៗស្រាប់តែដៃស្រឡូនលូកមកអោបចង្កេះពីក្រោយធ្វើឲ្យរាងធំភ្ញាក់ព្រើតភ្លាម ។

« អូនតើស បងភ្ញាក់ធ្វើអី? » Tae សួរតិចៗស្របពេលដៃម្ខាងស្ទាបប្រដេញខ្នងក្រាសរបស់ Jungkook យ៉ាងរវាម ។

« ថ្ងៃនេះកើតអីបានជាមកងូតទឹកជាមួយបង? រាល់ដងមិនដែលអញ្ចឹងផង » Jungkook បែរខ្លួនមកព្រមទាំងលើកដៃទប់ជញ្ជាំងឃុំខ្លួនរាងតូច ថ្ងៃនេះធ្វើឲ្យគេឆ្ងល់ហើយក៏ក្នាញ់មិនស្ទើរដែរ ។

« គ្មានអីទេគ្រាន់តែចង់ងូតជាមួយ បងអត់ពេញចិត្តហ្អ៎? អញ្ចឹងអូនចេញទៅវិញក៏បាន » Tae ធ្វើជាពេប មាត់ហើយប្រុងដើរចេញតែក៏ត្រូវបាតដៃធំអោបចង្កេះតូចជាប់មកផ្អឹបនឹងខ្លួន ឥឡូវនេះចេះលេងរឹក ងរង៉ក់ច្រើនណាស់ ។

« ចូលមកហើយកុំសង្ឃឹមថាបានចេញទៅស្រួលៗ » សម្លេងគ្រលរបន្លឺឡើងជ្រៅៗមុននឹងអោនទៅថើបថ្ពាល់ក្រអូបរបស់រាងតូចហើយហួសមកដល់បបូរមាត់តូចច្រមិចពណ៌ក្រហម គេថើបផ្ដិតថ្នមៗធ្វើឲ្យដៃស្រឡូនទាំងគូលើកស្រាក់កញ្ចឹងកគេយ៉ាងស្អិតដោយ Tae តបស្នងការថើបមួយនេះយ៉ាងពេញ ចិត្តបណ្ដាលឲ្យបបូរមាត់ស្ដើងរបស់នាយញោចស្នាមញញឹមសម្រូតដៃទៅប៉ះឆ្នុកកន្សែងដែលបិទបាំងហ៊ុមព័ទ្ធរាងកាយតូចស្រឡូនស្រឡៅមួយនេះ ។

« បងសុំហើយណា៎ » រាងតូចងក់ក្បាលយល់ព្រមទាំងញញឹមអឹមអៀនមុននឹងកន្សែងត្រូវទម្លាក់ចេញពីខ្លួនបង្ហាញនូវរាងកាយមួយដ៏ល្អឥតខ្ចោះរំញោចឲ្យតណ្ហារបស់ Jungkook ឡើងភ្លាមៗ សង្គ្រាមស្នេហ៍ក្រោមតំណក់ទឹកក៏កើតឡើងអស់ជាងកន្លះម៉ោងទើបរួចរាល់ រាងតូចក៏ត្រូវអ្នកកម្លោះបីមកដាក់លើពូក ហើយទាញខោអាវគេងយប់មកស្លៀកឲ្យរួចក៏ឡើងគេងអោបគ្នានៅលើគ្រែដូចធម្មតា ។

Give me your heart ♥️💫 (Completed)Tahanan ng mga kuwento. Tumuklas ngayon