< ក្រាក > ទ្វារបន្ទប់បើកឡើងដោយ Jungkook ចូលមកដល់ក៏ឃើញ Jimin កំពុងបញ្ចុកបបរឲ្យ Tae ញ៊ំាតែគ្រាន់តែឃើញមុខនាយហើយ Tae ក៏សម្លក់ មុននឹងទម្លាក់ខ្លួនដេកបែរខ្នងដាក់គេបែបនៅខឹងដែលនិយាយរឿងកូនកាលពីព្រឹកនៅឡើយ ។
« លោកJung!! » Jimin
« យ៉ាងម៉េចហើយ? » Jungkook
« គ្រូពេទ្យទើបចូលមកមើលមុននេះប្រាប់ថាស្អែក នេះអាចចេញពីពេទ្យបានហើយ » Jimin
« អ៎ហើយ Jimin ញ៊ាំអីរួចឬនៅ? បើនៅទេទៅ ញ៊ាំចុះទុក Tae ឲ្យខ្ញុំមើលបានហើយ » Jungkook
« ក៏បានតែគេទើបញ៊ាំបបរហើយនៅមិនទាន់បានលេបថ្នាំទេ លោកជួយនិយាយឲ្យគេលេបថ្នាំផង » Jimin និយាយជាមួយគេហើយក៏ងាកមកនិយាយជាមួយ Tae វិញ ។
« Tae យើងទៅផ្ទះវិញហើយណា៎ » Jimin
« ពេលណាបានឯងមកវិញ? » រាងតូចសួរទាំងមិនដាច់ចិត្តឲ្យទៅព្រោះមានតែ Jimin ម្នាក់គត់ដែលជឿថាកូនគេនៅមិនជំទាស់ដូច Jungkook ឡើយ។
« ចាំពេលទំនេរ » Jimin ប្រាប់តែរាងតូចបញ្ចេញ ទឹកមុខស្រពោនដាក់ខ្លួនទើបគេអង្អែលថ្ពាល់ Tae ស្រាលៗលួងលោម ។
« កុំធ្វើមុខចឹងអី យើងមានក្មួយត្រូវមកមើលច្បាស់ ជាមកវិញមិនកុហកទេ » និយាយហើយ Jimin ក៏ទាញកាបូបដើរមករក Jungkook ។
« ទៅហើយលោកJung » ក្រោយពេល Jimin ចេញទៅបាត់ទើបរាងក្រាសដើរមកអង្គុយទល់មុខ Tae តែ Tae បែរជាទាញភួយមកគ្របខ្លួនជិតឈឹងបែបស្អប់មុខគេខ្លាំងណាស់ហើយក៏មិនចង់និយាយរកដែរ ។
« អូនញ៊ាំបបរហើយឆាប់ញ៊ាំថ្នាំទៅណា៎នឹងអាលឆាប់ជា » គេនិយាយតឿនយ៉ាងណាក៏អ្នកម្ខាងទៀតមិនហើបមាត់តបតដែរ ។
« អូនមិនស្ដាប់សម្ដីមិនញ៊ាំថ្នាំបែបនេះប្រយ័ត្នកូនយើងគេអន់ចិត្តនឹងអូនទៅណា៎ Tae » លឺនាយនិយាយពីកូន Tae ក៏ទាញភួយចេញភ្លាម ។
« Jung ជឿហើយហ្អ៎ថាកូននៅជាមួយអូន? »
រាងតូចសួរទាំងញញឹមធ្វើឲ្យ Jungkook ញញឹមដែរ គេព្រមនឹងចូលរួមកុហក Tae ពីរឿងកូនមួយរយៈសិនព្រោះជឿថាមិនយូរទេ Tae នឹងអាចធ្វើចិត្តហើយទទួលយកគ្រប់យ៉ាងបានមិនខានឲ្យតែគេនៅក្បែរកំដរធ្វើជាកម្លាំងចិត្តឲ្យ ។
YOU ARE READING
Give me your heart ♥️💫 (Completed)
Romanceទំនាក់ទំនងមួយដែលមានភាពជិតស្និទ្ធតាំងតែពីនៅតូចរបស់មនុស្សពីរនាក់នៅក្នុងមណ្ឌលកុមារកំព្រាមួយត្រូវបានឃ្លាតចេញពីគ្នាភ្លាមៗធ្វើឲ្យក្មេងប្រុសដែលធ្លាប់តែទន់ខ្សោយម្នាក់ក្លាយទៅជាមនុស្សប្រុសពេញវ័យម្នាក់ដែលរឹងមាំនិងមានឥទ្ធិពលបំផុតនៅក្នុងសង្គម ។.... គ្រប់យ៉ាងបានផ...