ភាគទី ៤២

3.9K 274 0
                                    

_ Jungkook ធ្វើពោតផ្ទុះរសជាតិផ្អែមហើយយកកូកា ពីរកំប៉ុងឡើងទៅបន្ទប់តាមការចង់បានរបស់រាងតូច ពេលបើកទ្វារបន្ទប់ហើយគេក៏ភ្ញាក់ផ្អើលមិនស្ទើរដែរជាមួយនឹងការរៀបចំរបស់ Tae ។ បន្ទប់ទាំងមូលប្រែទៅជាងងឹតស្លប់មានតែភ្លើងដែលជះចេញពីកញ្ចក់ ទូរទស្សន៏ទំហំធំ រីឯពូកក៏ត្រូវបាន Tae រៀបចំដាក់កូនអំពូលតូចៗបំភ្លឺពណ៌យ៉ាងរ៉ូមែនទិច ។

« ទែនៗ អូនរៀបចំបានស្អាតទេ? » Tae សួរទៅអ្នកកម្លោះទាំងសើចសប្បាយចិត្តមិនខុសពីនាយនោះឡើយ ។

« ស្អាតណាស់ អូនចេះរៀបចំបែបនេះផងហ្អេសបង មិនដឹងសោះ » គេនិយាយស្របពេលដាក់របស់ទាំង អស់លើតុឯរាងតូចក៏ទាញកន្សែងមកជូតខ្លួនឲ្យគេ ដូចគ្នា ។

« អូនចេះយូរហើយមកពីបងមិនដឹងហ្នឹងឯង ឆាប់ងូត ទឹកភ្លាមទៅនឹងអាលមកមើលរឿង » Tae រុញរាងក្រាសឲ្យចូលងូតទឹក មួយសន្ទុះក្រោយមកទើបបានឡើងមកអង្គុយលើពូកមើលរឿងកុនតាមទូរទស្សន៏ជាមួយគ្នា ។

« Tae ចង់មើលរឿងអី? » Jungkook សួរទាំងដៃកំពុងចុចទៅក្នុងកម្មវិធី Netflix រករឿងដោយភ្ជាប់វាទៅនឹងទូរទស្សន៏រួចស្រេច ។

« រឿងខ្មោចល្អទេ? » Tae ធ្វើអាការៈបែបរំភើប ភ័យអរៗព្រោះគេមិនដែលមើលរឿងខ្មោចទេឯរាងក្រាសលឺថាចឹងក៏ងាកមើលគេភ្លឹះៗ ស្មានតែគេមិន ដឹងហ្អីថាគេខ្លាចខ្មោចតាំងពីនៅតូច កាលនៅមណ្ឌលកុមារកំព្រាឲ្យតែពេលយប់ឡើងJungkook ឃ្លានដឹងតែបបួល Tae ឲ្យចុះមកលួចអីញ៊ាំជាមួយគ្នាតែ Tae ឧស្សាហ៍កុហកថាហ៊ានតែចុះមកដឹងតែខ្មោចលងហើយ ឥឡូវនេះចេះចង់មើលរឿងខ្មោចអីណាទៀត ធ្វើជាឯងខ្លាំងគ្រាន់បើ ។

« អូនអត់ខ្លាចខ្មោចទេ? » Jungkook

« អត់សោះ » រាងតូចគ្រវីក្បាលមុខស្មើ គេខ្លាចមិនហ៊ានមើលពិតមែនតែពេលនេះមាន Jungkook នៅជាមួយហើយគេគ្មានហេតុផលអីត្រូវខ្លាចទេ ។ រាងក្រាសលួចញញឹមហួសចិត្តបន្តិចទើបចាក់រឿងខ្មោចដែលគេចង់មើលហើយឡើងមកលើពូកវិញដោយដាក់ Tae ឲ្យអង្គុយនៅចន្លោះជើងហើយញ៊ាំពោតផ្ទុះជាមួយគ្នា ។

« អួយ៎!! » រាងតូចបញ្ចេញសម្លេងភ្ញាក់ព្រើតពេលចេញក្បាលរឿងតែក៏ធ្វើធម្មតាវិញពេលលឺសម្លេងសើចតិចៗរបស់ Jungkook ។ រឿងចាប់ផ្ដើមលេងទៅមុខដោយមានទាំង Scene ធម្មតាៗធ្វើឲ្យ Tae មើលឡើងភ្លឹកមិនចាប់អារម្មណ៏នឹងរាងក្រាសដែល លួចថើបសក់ ថើបកញ្ចឹងកគេខាំញិញតិចៗហើយអោបរឹតយ៉ាងណែនទៀតផង ។

Give me your heart ♥️💫 (Completed)Where stories live. Discover now