ភាគទី ៦២

3.9K 236 0
                                    

_ ងាកមក Yuri វិញបន្ទាប់ពីទាក់ទងជាមួយ Eric បានមួយខែហើយពួកគេក៏លែងផ្អែមល្ហែមដូចមុន ព្រោះ Eric តែងតែលួចដើរលេងជាមួយស្រីស្នេហ៏ថ្មីរាល់ថ្ងៃ ម្យ៉ាងព្រោះតែគេខិលខូចបំផ្លាញទ្រព្យសម្បត្តិអ្នកផ្ទះច្រើនពេកទើបត្រូវឳពុកម្ដាយកាត់កាលចោលរួចហើយ ។

« បងចង់ទៅណាទៀតហើយ? » Yuri សួរឡើង ភ្លាមពេលនាយ Eric ស្លៀកពាក់សង្ហារ បាញ់ទឹកអប់ឡើងឆួល បើស្មានមិនខុសទេច្បាស់ជាទៅរកស្រីទៀតមិនខាន ។

« កុំសួរច្រើនពេកបានទេ? ធុញ!! » Eric

« នេះអូនទើបតែសួរសោះបងក៏ថាធុញទៅហើយហ្អេ៎? » នាងតូចលូកដៃទៅកញ្ឆក់ដៃគេធ្វើឲ្យ Eric ខឹងហើយចាប់ដៃច្រាននាងឲ្យដួលទៅលើឥដ្ឋភ្លាម ។

« ត្រូវហើយបងធុញ!! ស្រីស្អីសួរនាំច្រើនអត់ ប្រយោជន៏ » Eric

« បើអូនអត់ប្រយោជន៏ហើយបងមកស្រឡាញ់ធ្វើអី ទៅ? » Yuri

« បងនេះហ្អ៎ស្រឡាញ់អូន? មកពីអូនឲ្យដៃបងមុនទេតើស បានរបស់ស៊ីហ្រ្វីៗទៅហើយប្រុសណាល្ងង់មិនស៊ីនោះ? » Eric ញញឹមចុងមាត់ចំអកឲ្យមុននឹង ទាញទូរស័ព្ទចុះទៅទើប Yuri នាងជូតទឹកភ្នែកហើយចុះមកតាម ។

« បងទៅណាមិនបានទេណា៎ Ric និយាយគ្នាឲ្យដឹងរឿងសិន Ric!! » នាងតូចស្ទុះទៅទាញដៃគេជាប់ធ្វើឲ្យ Eric មួរម៉ៅបែរមកចាប់ស្មារទាំងគូរបស់នាង បាតដៃក្រាសប្រុងនឹងយារទះថ្ពាល់នាងតែស្រាប់តែ Que ដែលចូលមកដល់ឃើញបែបនេះក៏ចូលទៅឃាត់ភ្លាម ។

« ឯង... » Eric សម្លក់ដាក់ Que ភ្លាមនោះ Tae ក៏លែងដៃពី Jungkook មកទាញប្អូនស្រីចេញពី រង្វង់ដៃរបស់ប្រុសម្នាក់នោះ ។

« លោកគិតចង់ធ្វើអី? ចង់វាយប្អូនស្រីខ្ញុំហ្អេ៎? » Tae ស្រែកឲ្យនាយទាំងខឹងពេលឃើញមុខ Yuri ពោរ ពេញទៅដោយទឹកភ្នែក ច្បាស់ជាអាម្សៀនេះធ្វើបាបប្អូនស្រីគេណាស់ហើយ ។

« ខ្ញុំ...ខ្ញុំ... » នាយ Eric និយាយមិនចេញពេលឃើញមុខរាងតូចតែ Yuri ពេលឃើញបងប្រុសមិនខឹងហើយសមតែ Jungkook នៅទីនេះទៀតនាងក៏ និយាយកាត់ដើម្បីឲ្យពួកគេអាណិតភ្លាម ។

« មែនហើយបងប្រុស!! គេគិតចង់វាយខ្ញុំដោយសារតែខ្ញុំមិនព្រមឲ្យទៅដើរលេង វាអាក្រក់ខ្លាំងណាស់ហុឹកៗបងប្រុសជួយខ្ញុំផង » នាងធ្វើពុតជាយំទួញសោកអោបរាងតូចវិញធ្វើឲ្យ Tae ដែលជាមនុស្សចិត្តទន់ចាញ់កលនាងឲ្យទាល់តែបាន ។

Give me your heart ♥️💫 (Completed)Where stories live. Discover now