_ ឈានចូលដល់មេឃបាក់ងងឹត ភ្លៀងនៅខាងក្រៅផ្ទះក៏បង្អុរចុះខ្លាំងៗមិនដាច់គ្រាប់ស្របពេលដែល Tae ក៏កំពុងអង្គុយធ្មឹងម្នាក់ឯងនៅក្នុងបន្ទប់យ៉ាងស្ងៀម ស្ងាត់មិនស្រស់បស់ដូចកាលពីមុនឡើយ ។
« អូនអង្គុយធ្វើអីហ្នឹង? » បើកទ្វារចូលមកដល់ Jungkook ក៏សួរឡើងស្របពេលដើរទៅបន្ទន់ជង្គង់ទល់មុខរាងតូចដែលអង្គុយលើគ្រែ ។
« អូននឹកកូន កូនយើងស្ងាត់ណាស់ Jung មិនលឺយំ សោះតើគេកើតអីដែរទេ? » Tae ស្រាប់តែសួរឡើងបែបវិលវល់ មុននេះគេប្រកែកថាកូនកំពុងនៅ ក្នុងពោះតែពេលនេះបែរជាទៅស្រម៉ៃឃើញកូនមិន បាននៅក្នុងពោះតែក៏មិនដឹងបាត់ទៅណា ដែលអង្គុយនេះក៏ព្រោះឆ្ងល់ថាកូននៅឯណាបានជា មិនលឺសម្លេងយំ គេភ័យ គេខ្លាច ខ្លាចថាកូនមាន បញ្ហាអីដែលគេមិនដឹងណាស់ ។ Jungkook កាល បើបែបនេះគេក៏សឹងតែតាមមិនទាន់សតិរាងតូចដែរតែក៏ខំប្រឹងគិតរហូតទាល់តែយល់ទើបលូកដៃ Tae មកកាន់អង្អែលថ្នមៗ ។
« កូនប្រហែលជាកំពុងគេង គេងលក់ស្រួលទៀត ផងអូនកុំបារម្ភអីណា៎ » Jungkook
« តែកូនមិនទាន់បានបៅទេម៉េចក៏គេងលឿនម្ល៉េះ? មិនបានទេអូនចង់ទៅរកកូន » រាងតូចនិយាយហើយ ងើបឈរឡើងប្រុងទៅរកកូនតូចតែបានរាងក្រាស ទាញខ្លួនគេមកអោបឲ្យបានធូរស្រាលមើលទៅTae កាន់តែធ្ងន់ធ្ងរទៅៗព្រោះតែរឿងកូននេះហើយ ។
« កូនកំពុងគេង បើអូនទៅរកពេលនេះកូនច្បាស់ជា ភ្ញាក់ឡើងហើយមិនគេងវិញទេអ៊ីចឹង Tae ទៅគេងសិនទៅចាំភ្ញាក់ឡើងយើងទៅរកកូនជាមួយគ្នា » នាយនិយាយលួងលោមតាមសម្រួល ពេលរាងតូច លែងតបតហើយទើបគេបីទៅដាក់លើគ្រែរួចទាញភួយដណ្ដប់ឲ្យត្រឹមចុងដង្ហើម Tae ក៏បើកភ្នែកមើលគេម៉ក់ៗ ។
« អូនគេងទៅ បងទៅងូតទឹកសិន » រាងតូចងក់ ក្បាលទើប Jungkook ថើបថ្ងាសគេមួយខ្សឺតមុននឹងទាញកន្សែងចូលទៅងូតទឹកតែ Tae ប្រុងនឹងបិទភ្នែកគេងក៏ស្រាប់តែមានសម្លេងម្យ៉ាងដាស់គេឲ្យក្រោកពីគ្រែឲ្យទាល់តែបាន ។
« ង៉ា...ង៉ា... » សម្លេងទារកស្រែកយំលាន់លឺរងំពេញត្រចៀកអ្នកដែលរៀបនឹងចូលដំណេកទៅ ហើយក៏រវើរវាយឡើងមកភ្លាម ។
YOU ARE READING
Give me your heart ♥️💫 (Completed)
Romanceទំនាក់ទំនងមួយដែលមានភាពជិតស្និទ្ធតាំងតែពីនៅតូចរបស់មនុស្សពីរនាក់នៅក្នុងមណ្ឌលកុមារកំព្រាមួយត្រូវបានឃ្លាតចេញពីគ្នាភ្លាមៗធ្វើឲ្យក្មេងប្រុសដែលធ្លាប់តែទន់ខ្សោយម្នាក់ក្លាយទៅជាមនុស្សប្រុសពេញវ័យម្នាក់ដែលរឹងមាំនិងមានឥទ្ធិពលបំផុតនៅក្នុងសង្គម ។.... គ្រប់យ៉ាងបានផ...