ភាគទី ៥៦

3.8K 245 0
                                    

« Tae ប្រយ័ត្ន!! » សម្លេងស្រែកព្រមទាំងភ្លើងហ្វារធ្វើឲ្យរាងតូចដឹងខ្លួនមុននឹងបើកភ្នែកធំៗមើលទៅឡាននិងមនុស្សដែលកំពុងសំដៅមករកខ្លួន ។

« អាយ៎....!!! »

< ផាំង!! > សម្លេងបុកមួយទំហឹងរបស់ឡាន Meera ធ្វើឲ្យ Jungkook ដែលមុននេះព្យាយាមរត់មក ច្រានរាងតូចទៅម្ខាងឯខ្លួនក៏គេចមិនទាន់ធ្វើឲ្យខ្លួន ប្រាណត្រូវបុកឲ្យខ្ទប់បែកកញ្ចក់ឡានហើយក៏ប៉ើង ទៅក្បែរ Tae ភ្លាមៗ ។ Meera កាលបើឃើញអ្នក ដែលខ្លួនបុកមិនមែនជាមនុស្សដែលខ្លួនស្អប់តែបែរ ជា Jungkook នាងក៏ភ័យខ្លាចឡើងមុខស្លេក
ចិត្តប្រុងនឹងចុះទៅមើលគេដែរតែនាងខ្លាចថាប៉ូលីស ចាប់ក៏បញ្ឈេះម៉ាស៊ីនហើយបើកឡានចាកចេញពីទីនេះឲ្យបានលឿនបំផុត ។

« ហុឹកៗ Jung!! » ខ្លួនប្រាណរឹងមាំពោរពេញដាប ទៅដោយឈាមពណ៌ក្រហមឆ្អិនឆ្អៅធ្វើឲ្យរាងតូចស្លុតស្មារតីយំស្ទើរតែគាំងខ្លួនឯងខណៈពេលដែលអ្នករងគ្រោះក៏សន្លប់បាត់ស្មារតី ភ្នែកនិងជើងទាំងគូ របស់គេគ្រោះថ្នាក់ខ្លាំងបំផុតទើប Yoongi និង Jimin ដែលបានលឺសម្លេងលាន់មុននេះប្រញាប់ចេញមកមើលហើយទូរស័ព្ទហៅឡានពេទ្យឲ្យមក សង្គ្រោះនាយជាបន្ទាន់ ។
                            _______

« Jung មកដល់មន្ទីរពេទ្យហើយបងត្រូវតែមិនកើតអី បងលឺអូននិយាយទេ Jung... » Tae ហៅអ្នក ដែលដេកស្ដូកស្ដឹងលើគ្រែដែលកំពុងត្រូវបានគេរុញ បញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ គេកំពុងតក់ស្លុតក្នុងសភាពដែល Jungkook មិនបើកភ្នែក មិនញញឹមមកកាន់ខ្លួនដូចរាល់ដង គេភ័យសឹងតែគាំងបេះដូង ។ មិនយូរប៉ុន្មាន ពួកគេក៏រុញនាយមកដល់ហើយចាប់ ផ្ដើមធ្វើការព្យាបាលភ្លាមៗតែក៏មិនភ្លេចឃាត់រាងតូចដែលទាមទារចង់ចូលទៅតាមដូចគ្នា ។

« សុំទោសផង សាច់ញាតិសុំចាំនៅខាងក្រៅសិនហើយ »

« តែ Jung នៅខាងក្នុង ខ្ញុំចង់ទៅកំដរគេ » Tae ប្រកែកដោយនៅតែចង់ចូលទៅតែ Jimin អោបគេ មិនឲ្យធ្វើអ្វីបានឡើយ ។

« សុំទោសផងលោកចូលមិនបានពិតមែន បើមានអ្វីខ្ញុំនឹងចេញមកផ្ដល់ដំណឹងឲ្យលោកទៅចុះ » គ្រូពេទ្យនិយាយត្រឹមនេះក៏បិទទ្វារបន្ទប់សន្សឹមៗធ្វើឲ្យ Tae មើលពីខាងក្រៅទៅឃើញរាងក្រាសកំពុងដេកដោយមានបំពង់អុកស៊ីសែនជាប់នឹងផ្ទៃមុខ ខ្សែរញ៉េរញ៉ៃដែលគ្រូពេទ្យបិទភ្ជាប់នឹងទ្រូងចំហរ របស់គេពិតជាធ្វើឲ្យអ្នកនៅខាងក្រៅនៅមិនសុខ នោះឡើយ ។

Give me your heart ♥️💫 (Completed)Where stories live. Discover now