@Night
_ នេះជាពេលយប់ក្មេងៗនិងអ្នកគ្រូបានគេលក់អស់ហើយនៅឡើយតែក្មេងតូច Jungkook ដែលគេងមិនទាន់លក់ហើយចុះមករកអីផឹក ចៃដន្យអីពេលចុះមកដល់គេក៏បានឃើញមនុស្សប្រុសម្នាក់កំពុងរើរបស់នៅក្នុងផ្ទះបាយ ។ Jungkook ភ័យណាស់គេ ចង់ស្រែកប្រាប់ថាមានចោរទៅហើយតែប្រុសនោះស្រាប់តែបែរមកឃើញហើយខ្ទប់មាត់នាំចេញពី មណ្ឌលភ្លាមៗ ។
« ពូៗចង់នាំ Kookie ទៅណា? លែង Kookie ទៅ!! » ក្មេងតូចស្រែកតែមិនលឺទេព្រោះមុខខ្ទប់នឹងទ្រូងប្រុសម្នាក់នោះជាប់ ។ មួយសន្ទុះក្រោយមកគេក៏ បាននាំ Jungkook មកដល់ទីកន្លែងមួយ វាជាកាសុីណូដែលគេបានលេងល្បែងចាញ់លុយអស់គ្មានសល់សូម្បីផ្ទះនិងក្រុមហ៊ុនទើបឃ្លានខ្លាំងពេកហើយចូលទៅលួចយករបស់ហូបក្នុងមណ្ឌលខ្លះតែ Jungkook ទៅទាន់ទើបគេបង្ខំចិត្តចាប់នាំមកទៅក្រែងលោលក់បានលុយខ្លះ ។
« លោកម្ចាស់នៅដែរទេខ្ញុំចង់ជួបគាត់ » ប្រុសនោះសួរទៅបុគ្គលិនរកម្ចាស់កាសុីណូដើម្បីលក់ Jungkook ដែលពេលនេះក្មេងតូចធ្វើភ្នែកម៉ក់ៗមើលទៅជុំវិញទីនេះ សុទ្ធតែតុល្បែងនិងមនុស្សមកលេងសឹងតែជាន់ជើងគ្នាទៅហើយ ធម្មតាក្មេងមកជាមួយនឹងមនុស្សប្លែកមុខគឺច្បាស់ជាយំទារចង់ទៅផ្ទះវិញតែ Jungkook អត់ទេ ។
« លោកម្ចាស់ទាល់តែថ្ងៃស្អែកទើបមក ឯងរង់ចាំសិនទៅ » Man
« ចង្រៃយ៎ ថ្មើរណាទើបមកទៅ? » ប្រុសនោះរអ៊ូទាំងក្ដៅក្រហាយចិត្តនេះជាពេលយប់តើមានអ្នក ណាមកជួបគេនោះ?
« មើលស្អីអាល្អិត? » គេសួរទៅ Jungkook ដែល មើលមកគេភ្លឹះៗ ។
« ពូៗចាប់ Kookie មកធ្វើអី? ពូៗជាពួកចាប់ក្មេងលក់ហ្នឹងមែនទេ? » Jungkook
« យើងមិនបានចង់ចាប់ឯងមកទេតែយើងគ្មានជម្រើសពិតមែន សុំទោសណាអាល្អិត » Hanseok ប្រុសដែលចាប់ Jungkook មកមានឈ្មោះថា Hanseok ។
« ពូៗមិនបាច់សុំទោសទេ TaeTae ធ្លាប់ប្រាប់ Kookie ថាត្រូវធ្វើក្មេងល្អ មិនឲ្យខឹងគេទេ » Jungkook ធ្វើតាមអ្វីដែល Taehyung ធ្លាប់ប្រាប់គ្រប់យ៉ាង ប្រុសនោះបានលឺចឹងក៏នឹកអាណិតក្មេងតូចកាន់តែខ្លាំងដែរទើបអូសដៃគេមកម្ខាង ។
CZYTASZ
Give me your heart ♥️💫 (Completed)
Romansទំនាក់ទំនងមួយដែលមានភាពជិតស្និទ្ធតាំងតែពីនៅតូចរបស់មនុស្សពីរនាក់នៅក្នុងមណ្ឌលកុមារកំព្រាមួយត្រូវបានឃ្លាតចេញពីគ្នាភ្លាមៗធ្វើឲ្យក្មេងប្រុសដែលធ្លាប់តែទន់ខ្សោយម្នាក់ក្លាយទៅជាមនុស្សប្រុសពេញវ័យម្នាក់ដែលរឹងមាំនិងមានឥទ្ធិពលបំផុតនៅក្នុងសង្គម ។.... គ្រប់យ៉ាងបានផ...