_ មកដល់តុបាយ Jungkook ក៏ដាក់រាងតូចឲ្យអង្គុយលើកៅអីមួយនៅស្ដាំដៃឯគេក៏អង្គុយនៅក្បាលតុតាមទម្លាប់ ។
« ដួសបាយទៅ » លឺចៅហ្វាយបញ្ជាហើយ Fudy ក៏រហ័សមកធ្វើការផ្គាប់ចិត្តដោយដួសបាយដាក់ចានឲ្យនាយហើយក៏ទៅឈរវិញ ។
« នៅសល់ម្នាក់ទៀតម៉េចមិនចាត់ការឲ្យផងទៅ Fudy? » Jungkook សួរឡើងទាំងមិនពេញចិត្តធ្វើឲ្យ Fudy ភ្ញាក់ព្រើតទើបប្រញាប់មកដួសបាយដាក់ចានឲ្យ Taehyung ទាំងមិនពេញចិត្តឯរាងតូចគេក៏មើលដឹងដែរថានាងនិង Juli មិនបានពេញចិត្តនឹងខ្លួនទេ ។
« លោក!! ខ្ញុំថាខ្ញុំចាំញ៊ំាតាមក្រោយក៏បានដែរណា៎ » Taehyung
« កុំនិយាយច្រើនញ៊ំាទៅ!! » Jungkook ចាប់ផ្ដើមញ៊ំាដោយមិនខ្វល់ពីទឹកមុខក្រែងចិត្តរបស់រាងតូច ព្រោះគិតថាខ្លួនឯងជាកូនបំណុលមិនគួរណាមក ញ៊ំាបាយរួមតុជាមួយម្ចាស់ផ្ទះទេ ។
« តែលោក...ធ្វើចឹងមិនសមទេដឹង? »Taehyung និយាយម្ដងទៀតធ្វើឲ្យរាងក្រាសធុញទ្រាន់ហើយ ងាកមកសម្លក់ភ្លាម ។
« ឯងចង់បានចឹងហ្អេស? បើចឹង... » Jungkook និយាយស្របពេលទាញកៅអីដែលរាងតូចកំពុងអង្គុយនោះឲ្យខិតមកកៀកក្បែរនឹងគេហើយរុញចាន បាយគេទៅដាក់នៅពីមុខរាងតូចវិញកុំថាឡើយ Taehyung សូម្បីអ្នកបម្រើទាំងអស់ក៏ឆ្ងល់នឹងសកម្មភាពរបស់គេដែរ ។
« លោកចង់ធ្វើអីហ្នឹង? » Taehyung
« ក្រែងឯងចង់ញ៊ំាក្រោយបើចឹងក៏បញ្ចុកយើងតាមតួនាទីកូនបំណុលតែម្ដងទៅ » Jungkook សម្លឹងមើលមុខរាងតូចយ៉ាងយូរធ្វើឲ្យអ្នកដែលត្រូវគេមើល មុខនោះថ្ពាល់ទាំងគូឲ្យឡើងក្រហមព្រឿងៗឯរោម ភ្នែកស្អាតក៏ព្រិចញាប់ៗថែមទៀត ។
« យើងឃ្លានហើយឆាប់ឡើង » Jungkook
« លោកមិនមែនជាកូនក្មេងផងហេតុអីឲ្យខ្ញុំបញ្ចុក? » Taehyung
« ព្រោះឯងជាកូនបំណុលនោះអី អ៎មែនហើយ!! មុននេះយើងអុកឯងខ្លាំងពេកអស់កម្លាំងពីក្នុងខ្លួន កាន់ស្លាបព្រាលែងជាប់ហើយ » នាយនិយាយធ្វើមុខធម្មតាៗតែរាងតូចបែរជាអៀនសឹងជ្រែកដី ពេលអ្នកបម្រើនាំគ្នាមើលមុខគេភ្លឹះៗ នេះJungkook លេងនិយាយចេញមកគ្មានក្រែងចិត្តអ្នកណាសោះហើយ ។
ESTÁS LEYENDO
Give me your heart ♥️💫 (Completed)
Romanceទំនាក់ទំនងមួយដែលមានភាពជិតស្និទ្ធតាំងតែពីនៅតូចរបស់មនុស្សពីរនាក់នៅក្នុងមណ្ឌលកុមារកំព្រាមួយត្រូវបានឃ្លាតចេញពីគ្នាភ្លាមៗធ្វើឲ្យក្មេងប្រុសដែលធ្លាប់តែទន់ខ្សោយម្នាក់ក្លាយទៅជាមនុស្សប្រុសពេញវ័យម្នាក់ដែលរឹងមាំនិងមានឥទ្ធិពលបំផុតនៅក្នុងសង្គម ។.... គ្រប់យ៉ាងបានផ...