ភាគទី ៣៦

4K 293 0
                                    

_ ឈានចូលដល់ព្រឹកនៃថ្ងៃថ្មីខណៈម៉ោងជាង8ព្រឹក ទៅហើយទើប Tae ភ្ញាក់ពីដំណេកហើយឃើញមនុស្សដែលខ្លួនឯងស្រឡាញ់កំពុងគេងលក់អោបគេ យ៉ាងស្កប់ស្កល់ ស្នាមញញឹមក៏លេចឡើងលើផ្ទៃមុខ ដោយមិនបានបញ្ជាដោយអ្នកណាតែវាបញ្ជាដោយបេះដូងមួយតែប៉ុណ្ណោះ ។

« គេងលក់មិនដឹងអីចឹងមុខដូចកូនទន្សាយដល់ហើយ » រាងតូចនិយាយក្នុងចិត្តទាំងអស់សំណើច នឹង Jungkook គ្រប់ពេលតែងតែធ្វើខ្លួនជាមនុស្ស ចាស់ទុំមុខមាត់សោះកក្រោះតែពេលដែលគេងលក់ក៏គួរឲ្យស្រឡាញ់ទៅវិញ ។ បន្ទាប់ពីគយគន់អស់មួយ សន្ទុះ Tae ក៏ចូលងូតទឹកហើយចុះទៅឆុងកាហ្វេទុកត្រៀមឲ្យរាងក្រាស ។

« អរុណសួស្ដីអ្នកប្រុសតូច » មីង Sun ជាមនុស្ស ចាស់និយាយសួស្ដីទៅកាន់រាងតូច ព្រោះគេតែងតែ ញញឹមមិនធ្វើឬកកំណាញ់ខ្លួនដាក់អ្នកណាទើបគាត់ ចូលចិត្តគេលើកលែងតែនាងៗពីរនាក់ទៀតប៉ុណ្ណោះដែលធ្វើហីៗដាក់គេរហូត ។

« បាទអរុណសួស្ដីហើយមីងកំពុងធ្វើអីហ្នឹង? » Tae

« ខ្ញុំធ្វើសាឡាត់និងស៊ុបមាន់ទុកឲ្យអ្នកប្រុសធំ យប់មិញនៅកន្លែងពិធីប្រហែលជាផឹកស្រាខ្លះព្រឹកឡើងអាចនឹងវិលមុខក៏ថាបានដែរ » មីង Sun

« មីងយកចិត្តទុកដាក់នឹងគេដល់ហើយ » Tae និយាយទាំងញញឹមដាក់គាត់ព្រោះមើលទៅគាត់ដូចជាម្ដាយម្នាក់ដែលនៅចាំមើលថែ Jungkook យ៉ាងចឹង ។

« អ៎!! អ្នកទាំងពីរទៅណាហ្នឹង? » រាងតូចសួរឡើង ពេល Juli និង Fudy នាំគ្នាកាន់វ៉ាលីខោអាវម្នាក់មួយដូចជាប្រញាប់ប្រញាល់ណាស់ ។

« ពួកឯងចង់ទៅណា? » មីង Sun

« គឺម៉ែខ្ញុំនៅស្រុកហ្នឹងណា៎អ៊ុំតេមកប្រាប់ថាប៉ាខ្ញុំនិងប៉ានាង Ju នេះក្រឡាប់ឡានយប់មិញហើយឥឡូវកំពុងនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ពួកខ្ញុំត្រូវប្រញាប់ទៅហើយ » Fudy

« ពួកឯងមិនគិតប្រាប់អ្នកប្រុសធំសិនទេហ្អេស? ប្រយ័ត្នគាត់ខឹងណា៎ » មីងSun

« ហូយ៎ ជីវិតពុកខ្ញុំសំខាន់ជាងខ្ញុំទៅហើយ » ពួកនាងប្រុងនឹងចេញទៅតែ Tae ឃាត់ ។

« អេ៎អ្នកទាំងពីរកុំទាន់អាលទៅអី ចាំទីនេះសិនហើយ » Tae

« តែពួកខ្ញុំប្រញាប់ណាស់ » Juli ស្រែកប្រាប់តែ Tae មិនឈប់ហើយក៏ឡើងទៅបន្ទប់មួយសន្ទុះក៏ចុះមកវិញ ។

Give me your heart ♥️💫 (Completed)Where stories live. Discover now