_ ដោយសារតែផ្ទៃមុខមាំសង្ហាររបស់នាយកម្លោះបានធ្វើឲ្យ Taehyung ភ្លឹកលែងដឹងស្មារតីតែម្ដង រីឯ Jungkook ក៏មិនខុសពីគ្នា ខណៈកែវភ្នែកត្របាញ់រកគ្នាដៃធំៗរបស់គេក៏ទ្រចង្កេះតូចមួយនេះមិនឲ្យទៅ ប្រឡាក់ជាមួយនឹងផ្លូវថ្នល់ជាដាច់ខាត ។
« លោក~~~ » សម្លេងតូចឆ្មារចេញពីបបូរមាត់រាងតូចហៅអ្នកកម្លោះតិចៗតែគេដូចជាមិនបានលឺទាល់ តែសោះ ។
« ចៅហ្វាយ~~~ » Que ឃើញចៅហ្វាយនាយបែបនេះក៏ជួយហៅថែមម្នាក់ទៀតទើប Jungkook ដឹងខ្លួនប្រមូលស្មារតីមកវិញ ។
« ហឹម? មុននេះហៅខ្ញុំហ្អេស? » នាយសួរឯរាងតូចក៏ប្រិចភ្នែកញាប់ៗហើយងក់ក្បាលតបវិញ ។
« ហេតុអី? » Jungkook
« គឺដៃលោក~~~ » Taehyung ប្រាប់ធ្វើឲ្យរាងក្រាសដឹងភ្លាមថាដៃរបស់គេអោបចង្កេះតូចមួយនេះយ៉ាងស្និទ្ធស្នាល ពេលដឹងខ្លួនបែបនេះហើយគេក៏...
< ព្រូស! >
« ចៅហ្វាយ!! » Que ស្រែកភ្លាត់មាត់ភ្ញាក់ផ្អើលដែលចៅហ្វាយនាយប្រលែងដៃភ្លាមៗធ្វើឲ្យ Taehyung អស់ជំហរដួល ។
« អួយ៎!! » រាងតូចស្រែកទាំងឈឺត្រគៀកពេលរាង កាយត្រូវនាយចិត្តអាក្រក់ព្រលែងដៃឲ្យធ្លាក់ដួលទៅ លើថ្នល់ពេញៗតែម្ដងហើយ ។
« លោក!! ចង់លែងដៃម៉េចមិនប្រាប់គ្នាផង? ឈឺណាស់នៀកមិនដឹងជាបាក់ឆ្អឹងឬអត់ទេ » Taehyung រអ៊ូព្រមទាំងឈ្លីចង្កេះថ្នមៗស្របពេលអ្នកដែលទម្លាក់គេកំពុងរៀបអាវនឹងខ្លួនយ៉ាងទំនង ។
« ឃើញធ្វើមុខធ្វើមាត់ស្មានថាមិនចង់ឲ្យប៉ះទេតើស » Jungkook បោះសម្ដីមួយប្រយោគយ៉ាងឡូយធ្វើឲ្យរាងតូចលឺហើយចង់តែដាល់ឲ្យជ្រុះអាមាត់ ស្អុយហ្នឹងចេញមកទេ ។
« រួចចុះលោកគ្រាន់តែប្រាប់ថាលែងមួយម៉ាត់ហ្នឹង ជ្រុះគ្រាប់ពេជ្រមកមែនទេ? » Taehyung
« សម្ដីរបស់ខ្ញុំមានតម្លៃជាងពេជ្រទៅទៀត មនុស្សធុនទាបដូចជាក្មេងតូចឯងនេះប្រហែលជាមិនយល់នោះទេ » Jungkook និយាយទាំងទឹកមុខជាអ្នក មានប្រៀបជាងធ្វើឲ្យរាងតូចលឺបែបនោះក៏ខឹងឡើងភ្លាម ។
« នេះលោកឯងមានសិទ្ធិអីមកមើលងាយអ្នកដទៃនោះ? » Taehyung
« សិទ្ធិជារបស់ដែលគ្មានការកំណត់ចំពោះខ្ញុំនោះទេ នៅក្នុងប្រទេសនេះខ្ញុំចង់និយាយឬវាយតម្លៃអ្វីមួយក៏ វាគា្មនព្រំដែនសម្រាប់ខ្ញុំនោះដែរ » Jungkook
YOU ARE READING
Give me your heart ♥️💫 (Completed)
Romanceទំនាក់ទំនងមួយដែលមានភាពជិតស្និទ្ធតាំងតែពីនៅតូចរបស់មនុស្សពីរនាក់នៅក្នុងមណ្ឌលកុមារកំព្រាមួយត្រូវបានឃ្លាតចេញពីគ្នាភ្លាមៗធ្វើឲ្យក្មេងប្រុសដែលធ្លាប់តែទន់ខ្សោយម្នាក់ក្លាយទៅជាមនុស្សប្រុសពេញវ័យម្នាក់ដែលរឹងមាំនិងមានឥទ្ធិពលបំផុតនៅក្នុងសង្គម ។.... គ្រប់យ៉ាងបានផ...