_ រយៈពេលជាងដប់ម៉ោងបានកន្លងផុតទៅ Tae នៅតែមិនព្រមទៅណាឆ្ងាយពីបន្ទប់សង្គ្រោះបន្ទាន់ឡើយទោះបីជា Jimin ទិញអ្វីមកឲ្យញ៊ាំឬដេញឲ្យទៅសម្រាកក៏គេមិនព្រមធ្វើតាមដាច់ខាតព្រោះគេ បារម្ភពីអ្នកនៅខាងក្នុងមិនដឹងថាពេលនេះយ៉ាងម៉េចទៅហើយនោះទេ ។
« Tae ញ៊ាំបបរបន្តិចទៅគ្រាន់មានកម្លាំងចាំគ្រូពេទ្យចេញមកវិញណា៎ » នេះមិនដឹងជាលើកទីប៉ុន្មានហើយទេដែល Jimin អង្វរឲ្យគេញ៊ាំតាំងតែពីទិញមកបបរនៅក្ដៅរហូតដល់ទៅជាត្រជាក់ទៅហើយក៏ រាងតូចនៅតែមិនខ្ចីប៉ះដដែល ។
« អត់ទេJimin... Jung នៅខាងក្នុងមិនដឹងជាយ៉ាងណា របស់អីក៏គេមិនទាន់បានញ៊ាំដូចគ្នា ឯងចង់ឲ្យយើងញ៊ាំចោលគេយ៉ាងម៉េចទៅ? » Tae នៅតែតបខ្សាវៗបែបគ្មានកម្លាំងតែភ្នែកនៅសម្លឹងមើលទៅ បន្ទប់នៅខាងមុខរហូត ។
< ទឹង > សម្លេងបន្លឺឡើងជាមួយនឹងភ្លើងពណ៌ក្រហមរបស់ពាក្យ Emergency បានបិទស្រប ពេលក្រុមគ្រូពេទ្យក៏ដើរចេញពីបន្ទប់ដូចគ្នាធ្វើឲ្យ Tae ប្រញាប់ក្រោកឈរតែដោយសារគ្មានកម្លាំងកំហែងដល់ថ្នាក់ទន់ជង្គង់ទើប Jimin ជួយទប់ហើយនាំគេទៅរកគ្រូពេទ្យ ។
« លោក Taehyung » Namjoon ហៅឈ្មោះរាងតូចជាមួយនឹងភាពស្មុគស្មាញមកជាមួយ ។
« តើ Jung យ៉ាងម៉េចទៅហើយលោកគ្រូពេទ្យ? គេរួចផុតពីគ្រោះថ្នាក់ហើយត្រូវទេ? » Tae សួរឡើងធ្វើឲ្យ Namjoon ដកដង្ហើមធំមុននឹងដោះម៉ាសចេញពីផ្ទៃមុខ ។
« លោកJung ផុតពីគ្រោះថ្នាក់ហើយ » លឺបែបនេះ Tae ក៏ញញឹមដោយមានសង្ឃឹមឡើងមកតែក៏ត្រូវប្រែប្រួលទាំងស្រុងក្រោយស្ដាប់ការនិយាយរបស់ Namjoon បន្តទៀត ។
« តែជើងទាំងគូត្រូវឡានមុននេះកៀបជាប់បណ្ដាលឲ្យទៅជារបួសធ្ងន់ធ្ងរមិនអាចដើរបានមួយរយៈ ចំណែកកម្ទេចកញ្ចក់តូចៗដែលបែកខ្ទាតចូលភ្នែកធ្វើឲ្យលោកJung អាចនឹងត្រូវពិការភ្នែកទាំងគូដោយខាងយើងមិនប្រាកដថា ពេលណាគេអាចជាសះ ស្បើយឡើងវិញទេ » Namjoon
« រួចចុះបើសិនជាគេជាសះស្បើយតើអាចមើលឃើញវិញដែរទេ? » Tae សួរទាំងស្លុតស្មារតីអាណិតដល់រាងក្រាស ។
« រឿងនេះគឺមានសង្ឃឹម ៥០/៥០ បើលោកជួយផ្ដល់កម្លាំងចិត្តនិងមើលថែគេបានដិតដល់ យ៉ាងណាៗខ្ញុំនឹងធ្វើការពិនិត្យឲ្យជាបន្តបន្ទាប់ទៀតសូមលោកកុំពិបាកចិត្តអី » Namjoon និយាយរួចក៏ចាកចេញទៅបន្សល់ឲ្យ Tae ហូរទឹកភ្នែកដោយមិនដឹងខ្លួន មុននឹងដើរយឺតៗទៅឈរមើល Jungkook ពីខាង ក្រៅទៅ សភាពរបស់គេគួរឲ្យអាសូរ រង្វង់មាត់បំពាក់ដោយអុកស៊ីសែន កែវភ្នែកទាំងពីរត្រូវបិទបាំងដោយក្រណាត់សរុំច្រើនជាន់ ជើងទាំងគូក៏ត្រូវរុំដូចគ្នា ខ្លួនប្រាណក៏មានរបួសតែគ្រូពេទ្យបានលាបថ្នាំឲ្យរួចរាល់ មនុស្សខ្លួនឯងក៏សន្លប់មិនដឹងស្មារតីថែមទៀត ។
VOCÊ ESTÁ LENDO
Give me your heart ♥️💫 (Completed)
Romanceទំនាក់ទំនងមួយដែលមានភាពជិតស្និទ្ធតាំងតែពីនៅតូចរបស់មនុស្សពីរនាក់នៅក្នុងមណ្ឌលកុមារកំព្រាមួយត្រូវបានឃ្លាតចេញពីគ្នាភ្លាមៗធ្វើឲ្យក្មេងប្រុសដែលធ្លាប់តែទន់ខ្សោយម្នាក់ក្លាយទៅជាមនុស្សប្រុសពេញវ័យម្នាក់ដែលរឹងមាំនិងមានឥទ្ធិពលបំផុតនៅក្នុងសង្គម ។.... គ្រប់យ៉ាងបានផ...