< ផាច់!! >
« មិនតមាត់មិនមែនបានន័យថាខ្លាចហើយអ្នកក្រគ្មានអំណាចក៏មិនមែនបានន័យថាពួកអ្នកមានដូច លោកអាចមើលងាយតាមតែចិត្តបាននោះដែរ » Taehyung តវ៉ាទៅនាយកម្លោះដែលពេលនេះខឹងឡើងមុខក្រហម មានដឹងទេថាពេលដែលគេខឹងហើយឯងនឹងជួបរឿងអ្វីខ្លះនោះ?
« Tae!! » Jimin ស្រែកភ្លាត់សម្លេងពេល Jungkook ដកកាំភ្លើងមកភ្ជង់ចំកណ្ដាលថ្ងាសរបស់រាងតូចទាំងកំហឹង បើគេកេះកៃតែបន្តិច Taehyung ច្បាស់ជាគ្មានសល់ជីវិតចាកចេញពីទីនេះឡើយ ។
« អាKook កុំផ្ដេសផ្ដាស ដាក់កាំភ្លើងចុះវិញមក » Yoongi ជួយនិយាយកុំឲ្យមិត្តចិត្តក្ដៅជាងនេះខណៈ ពេលដែលរាងតូចក៏ញ័រខ្លួនទទ្រើកខ្លាចគេបាញ់បំបែកក្បាលខ្លួនឯង ។
« ល-លោកចង់ធ្វើ...ធ្វើអី? ដាក់...ដាក់របស់នេះចុះសិនទៅ » Taehyung និយាយទាំងញ័រមាត់ គេមិនទាន់ចង់ស្លាប់ទៅពេលនេះទេ ក្មេងៗនៅ មណ្ឌលកុមារកំព្រាកំពុងតែរង់ចាំគេនៅមានKookie របស់គេទៀតនៅមិនទាន់បានជួបមុខគ្នាផង គេមិនអាចស្លាប់បានទេ ។
« ឯងខ្លាច? » Jungkook ញាក់ចិញ្ចើមសួរទាំងមានប្រៀបជាង មើលទៅក្មេងរត់តុម្នាក់នេះកាន់តែគួរឲ្យចាប់អារម្មណ៏ខ្លាំងហើយ ។
« ខ្ញុ...ខ្ញុំ... » Taehyung
« ឯងហ៊ានទះកំផ្លៀងយើង ចង់សាករសជាតិត្រូវគេ បាញ់បំបែកក្បាលម្ដងល្អទេ? » Jungkook
« លោកកុំធ្វើបែបនោះអី Tae គេគ្រាន់តែច្រឡោត មួយពេលប៉ុណ្ណោះសូមអង្វរ លោកYoon ជួយមិត្តខ្ញុំផងទៅ » Jimin អង្វរទៅ Yoongi តែសូម្បីនាយជាមិត្តក៏មិនហ៊ានផ្ដេសផ្ដាសជាមួយមនុស្សពូកែ
ចងកំហឹងដូចជា Jungkook ដែរ ។« ចង់រស់ទៀតមែនដែរទេ? » រាងក្រាសសួរទើប Taehyung ងក់ក្បាលញាប់ៗ ។
« ល្អ យើងទុកឱកាសឲ្យឯងរស់បានទេតើស » Jungkook និយាយធ្វើឲ្យរាងតូចមានសង្ឃឹមមុននឹង នាយដកកាំភ្លើងទុកក្នុងអាវវិញ ។
« តែឯងត្រូវធ្វើរឿងមួយឲ្យយើងសិន » Jungkook
« រឿងអី? » Taehyung
« មកតាមយើង » Jungkook និយាយហើយក៏ ដើរចេញទៅឯរាងតូចងាកមក Jimin បន្តិចទើបគេ ដោះអៀមការងារឲ្យហើយរហ័សដើរតាមក្រោយ Jungkook ។
YOU ARE READING
Give me your heart ♥️💫 (Completed)
Romanceទំនាក់ទំនងមួយដែលមានភាពជិតស្និទ្ធតាំងតែពីនៅតូចរបស់មនុស្សពីរនាក់នៅក្នុងមណ្ឌលកុមារកំព្រាមួយត្រូវបានឃ្លាតចេញពីគ្នាភ្លាមៗធ្វើឲ្យក្មេងប្រុសដែលធ្លាប់តែទន់ខ្សោយម្នាក់ក្លាយទៅជាមនុស្សប្រុសពេញវ័យម្នាក់ដែលរឹងមាំនិងមានឥទ្ធិពលបំផុតនៅក្នុងសង្គម ។.... គ្រប់យ៉ាងបានផ...