_ ក្រោយត្រឡប់ចូលរាជវាំងវិញហើយ អង្គទាយាទតូចក៏សំដៅឆ្ពោះទៅរកព្រះមាតានិងព្រះបិតាដែលកំពុងប្រថាប់ក្នុងដំណាក់ដូចរាល់ថ្ងៃតែម្ដង ។
« ព្រះមាតាព្រះបិតា!! បុត្រយាងមកវិញហើយ!! » មិនខុសពីសព្វដងតាមភាពច្រឡើមរបស់ទ្រង់ ថេយ៉ុងស្រែកគងរំពងលាន់លឺពេញដំណាក់ព្រមទាំងរត់ទទះជើងតិចៗដូចជាកូនស្វាធ្វើឲ្យភីលៀងៗនាំគ្នាភ័យអស់ខ្លាចតែត្រូវព្រះរាជាដាក់ទោសដែលមើលថែបុត្រសំណព្វទ្រង់មិនបានល្អ បណ្ដោយឲ្យធ្វើអ្វីជំនះតាមតែព្រះទ័យខ្លួនឯងជានិច្ច ។ ទាយាទតូចរត់ពេញដំណាក់រកមាតាបិតាតែមិនប្រទះសោះក៏រត់ចេញទៅតាមផ្លូវមួយទៀតនៃដំណាក់ក៏បានទតឃើញទ្រង់ទាំងពីរកំពុងប្រថាប់ក្នុងកញ្ចុះមាត់ទឹកទៅវិញទើបទ្រង់រហ័សរត់ទៅរកភ្លាម ។
« អីយ៉ា មួយៗរាជទាយាទ!! » ពួកនាងភីលៀងជាពិសេសភីលៀងសួមដែលមើលថែថេយ៉ុងតាំងតែពីប្រសូតមកប្រឹងស្រែកហៅយ៉ាងម៉េចក៏ទ្រង់មិនព្រះសណ្ដាប់គិតតែរត់បោលលឿនៗដូចកូនស្វាក្នុងព្រៃយ៉ាងចឹង ។
« មាតាបិតា!! បុត្រមកវិញហើយហិហិ » ទាយាទតូចសើចកខឹកដាក់មាតាដែលសម្លឹងទ្រង់ដោយភាពក្នាញ់អស់ពីចិត្តតែម្ដង ។
« ថេយ៉ុង...មាតាប្រាប់ប៉ុន្មានដងហើយថាកុំឲ្យរត់ចុះឡើងបែបនេះប្រយ័ត្នមានគ្រោះថ្នាក់នោះអី? មិនស្ដាប់មាតាទេឬ? » ព្រះជាយាមានបន្ទូលសាមញ្ញដាក់បុត្រាពៅបែបនេះស្ទើរតែរាល់ថ្ងៃតែថេយ៉ុងជាក្មេងមិនសូវជាស្ដាប់តាមប៉ុន្មានឡើយ ណាមួយបានព្រះបិតាសព្វប្រទ័យទៀតនោះនោះក៏បណ្ដោយឲ្យធ្វើតាមទំនើងចិត្តសព្វគ្រប់ លើកលែងតែរឿងដើរហើរចេញពីរាជវាំងប៉ុណ្ណោះដែលទ្រង់តឹងរ៉ឹងជាមួយថេយ៉ុង ព្រោះទ្រង់មានព្រះនាមជារាជទាយាទ ជាអ្នកដែលត្រូវគ្រប់គ្រងអាណាចក្រទាំងមូលបន្ទាប់ពីព្រះអង្គ ដូច្នេះរឿងសុវត្ថិភាពគឺសំខាន់ណាស់ ។
« បុត្រសុំព្រះរាជទានទោសមាតា ប៉ុន្តែបិតាជាអ្នកប្រាប់បុត្រថាបើរត់ហក់ឡើងចុះបែបនេះធ្វើឲ្យកាយពលរឹងមាំមែនទេបិតា? » ថេយ៉ុងចូលមកអោបដៃបិតាដែលកំពុងទតរាជកិច្ចបែបយកព្រះទ័យធ្វើឲ្យទ្រង់បានត្រឹមតែអស់សំណើចជាមួយបុត្រម្នាក់នេះប៉ុណ្ណោះ ឲ្យតែមាតាស្ដីបន្ទោសគឺដឹងតែយកទ្រង់មកធ្វើជាខែលការពារហើយ ។
YOU ARE READING
✰ ទាយាទតូចម្ចាស់ចិត្ត ✰ (Completed)
Romanceព្រោះតែឧប្បទ្ទវហេតុមួយបានធ្វើឲ្យគេធ្លាក់ចូលទៅក្នុងសម័យកាលបុរាណមួយដែលឃ្លាតឆ្ងាយសម័យបច្ចុប្បន្នដល់ទៅជាង១០០ឆ្នាំ ជាការនាំឲ្យនាយបានជួបនឹងរឿងនឹកស្មានមិនដល់ជាច្រើនជាពិសេសគឺការជួបនឹងរាជទាយាទតូចមួយអង្គនោះដោយចៃដន្យ ក៏ប៉ុន្តែរឿងចៃដន្យលើលោកនេះមិនមានច្រើននោះឡើយ...