ក្រោយញ៊ាំបាយរួចគ្រប់គ្នាក៏បំបែកផ្លូវគ្នាទាំងដែល មូនហ៊ីមិនចង់បែកពីថេយ៍ទេប៉ុន្តែអ្នកស្រីចនបញ្ចុះ បញ្ចូលចង់នាំនាងទៅលេបថ្នាំហើយសម្រាកទើបព្រមទៅឯជុងហ្គុកក៏នាំរាងតូចទៅបន្ទប់របស់គេវិញ ។
ក្រាក...បើកទ្វារបន្ទប់ភ្លាម រាងក្រាសក៏សម្លឹងមើលរបស់ទាំងអស់ក្នុងបន្ទប់ នៅតែដដែលដូចពេលដែលគេនៅកាលពីមុនចឹងដែរ ។
« នេះជាបន្ទប់បងណា៎ថេយ៍ ឆាប់ចូលមក » នាយញញឹមរួចកាន់ដៃរាងល្អិតដែលប្រិចភ្នែកភ្លឹះៗពេលឃើញអ្វីថ្មីៗនៅទីនេះ មុននឹងជុងហ្គុកដើរទៅទាញវាំងននបើកឲ្យមានពន្លឺចូលហើយទើបមកទាញរាងតូចឲ្យអង្គុយលើភ្លៅខ្លួននៅចុងគ្រែ ។
« បងប្រុស!! » ថេយ៍បន្លឺហៅតិចៗធ្វើឲ្យនាយកម្លោះញញឹមមើលមកកាន់ខ្លួន ។
« អ្ហឹម? »
« អូនឆ្ងល់យូរហើយតែមិនទាន់បានសួរបង ទីនេះជាកន្លែងណាទៅហើយពួកយើងមកបានដោយរបៀបណា ហើយហេតុអីគ្រប់គ្នាមិនដូចកាលពីមុនចឹង? » ថេយ៍
« ទីនេះមិនមែនដូចជានៅឡាកូស៊ីនទេ វាគឺខុសគ្នាដល់ទៅមួយរយឆ្នាំ អូនយល់ដែរទេ? » ថេយ៍គ្រវីក្បាលបានន័យថាមិនយល់ ទើបជុងហ្គុកមិនដឹងថាគួរ បកស្រាយពេលនេះថាម៉េចទើបល្អនោះឡើយ ។
« បើបងនិយាយពេលនេះក៏អូនមិនយល់ដែរ សម្រេចថាអូននៅទីនេះស្វែងយល់តាមសម្រួលសិនល្អទេ ចាំបងបកស្រាយប្រាប់ពេលក្រោយទៀត » ជុងហ្គុក
« រួចចុះបិតានិងមាតារបស់អូន ពួកទ្រង់នៅឯណា ទៅបងប្រុស អូននឹកចង់ជួបទ្រង់ទាំងពីរណាស់ » រាងតូចបង្ហាញទឹកមុខដែលក្រៀមក្រំ ពេលនោះពួក ទ្រង់ត្រូវគេចាប់ឃុំមិនអាចឃើញមុខគ្នាបាន ដល់ពេលនេះគ្រប់យ៉ាងលែងអីហើយក៏នៅតែមិនទាន់បានជួបគ្នាទៀត ឃើញដូច្នេះរាងក្រាសក៏នឹក អាណិតក្មេងដែលត្រូវការឳពុកម្ដាយមានតែជួយលួងលោមមួយគ្រាសិនប៉ុណ្ណោះ ។
« ពេលនេះពួកទ្រង់មានសុវត្ថិភាពហើយ ចាំមានឱកាសចាំបងនាំអូនទៅរកទ្រង់ណា៎ ដែលសំខាន់ពេលនេះអូនកំពុងនៅស្រុករបស់បងហើយ»ជុងហ្គុក និយាយដល់ត្រង់នេះ ថេយ៍ស្រាប់តែបើកភ្នែកធំៗ ។
YOU ARE READING
✰ ទាយាទតូចម្ចាស់ចិត្ត ✰ (Completed)
Romanceព្រោះតែឧប្បទ្ទវហេតុមួយបានធ្វើឲ្យគេធ្លាក់ចូលទៅក្នុងសម័យកាលបុរាណមួយដែលឃ្លាតឆ្ងាយសម័យបច្ចុប្បន្នដល់ទៅជាង១០០ឆ្នាំ ជាការនាំឲ្យនាយបានជួបនឹងរឿងនឹកស្មានមិនដល់ជាច្រើនជាពិសេសគឺការជួបនឹងរាជទាយាទតូចមួយអង្គនោះដោយចៃដន្យ ក៏ប៉ុន្តែរឿងចៃដន្យលើលោកនេះមិនមានច្រើននោះឡើយ...