ភាគទី ១៨

2.6K 196 0
                                    

   ក្រោយជួបគ្នាយូរគួរសម ជុងហ្គុកក៏លារាជទាយាទដើម្បីទៅធ្វើកិច្ចការខ្លួន ប៉ុន្តែព្រោះការថើបគ្នាមុននេះធ្វើឲ្យថេយ៉ុងហាក់ដូចជានៅអឹមអៀនខ្មាសនាយនៅឡើយទេ ។

« បងទៅវិញសិនហើយណា៎ ចាំមានឱកាសបងមក លេងអូនទៀត » ជុងហ្គុកពោលឡើងទើបរាជទាយាទតូចងើយព្រះភក្ត្រសម្លឹងគេ ពេលដែលគេ ញញឹមមកកាន់ទ្រង់ ដូចជាក្ដីអឹមអៀនរលុបអស់នាំយកភាពក្លាហានឲ្យទ្រង់លូកទៅចាប់ដៃគេទៅវិញ ។

« អ្ហឹម...ថ្ងៃស្អែកបងអាចនាំអូនចេញទៅដើរលេងនៅឯផ្សារបានទេ? អូនចង់មើលគេលេងសៀក ចង់សោយស្ករតាំងម៉ែម្ដងទៀតណា៎បងប្រុស » ថេយ៉ុង

« ប្រហែលជាមិនបានទេ ព្រោះប៉ុន្មានថ្ងៃនេះបងរវល់តាមបកប្រែឲ្យមន្ត្រីទូតបរទេសជាប់រហូត សុំទោសណា៎ថេយ៉ុង » នាយចាប់ដៃទ្រង់វិញទាំងមើលដឹងថាទ្រង់កំពុងអាក់អន់ចិត្តទើបនាយឈ្ងោកចុះលួចមើលព្រះភក្ត្រទ្រង់ដើម្បីលួងលោម ។

« ចាំពេលណាទំនេរ បងសន្យាថានាំអូនដើរលេងឲ្យបានអូខេ? » ជុងហ្គុក

« ដាច់ខាតបងមិនកុហកអូនទេណា៎ » ថេយ៉ុងញញឹមឡើងវិញព្រោះទ្រង់ជឿថាបងប្រុសជុងហ្គុក ដាច់ខាតមិនកុហកទ្រង់ឡើយ ។

« អ្ហឹម អ៊ីចឹងបងទៅសិនហើយ » នាយសង្ហារក៏ចាកចេញទៅ ឯរាជទាយាទតូចក៏ប្រញាប់ទៅរកព្រះបិតាព្រះមាតាដើម្បីសុំរាជអនុញ្ញាតរៀនសូត្រជាមួយជុងហ្គុក ភ្លាមនោះស្រាប់តែព្រះរាជបុត្រចាងហ៊ូនយាងចេញមកពីណាក៏មិនដឹងមកស្ទាក់ដំណើរធ្វើឲ្យថេយ៉ុងភ្ញាក់ព្រើតនាំឲ្យក្រឡាច់ជើងវិះនឹងដួលប៉ុន្តែជាសំណាងល្អត្រូវបានចាងហ៊ូនលូកហត្ថាទៅ
ក្រសោបចង្កេះតូចរបស់ទ្រង់ទ្រមិនឲ្យមានរបួស ។

« ម្ចាស់បង? » ថេយ៉ុងប្រិចព្រះនេត្រភ្លឹះៗពេលត្រូវមកនៅក្នុងរង្វង់ដៃរបស់ទ្រង់កៀកកើយដូច្នេះ ។

« ហេតុអីដើរមិនប្រយ័ត្នបែបនេះ? ចុះបើបងមិនមកជួយទាន់ទេ រាជទាយាទរបស់នគរឡាកូស៊ីនទាំងមូលមានរបួសនោះតើគិតយ៉ាងម៉េច? » ចាងហ៊ូនពោល ដោយសារស័ព្ទធ្ងន់កណ្ដុករបស់ទ្រង់ព្រមទាំងអោន ព្រះភក្ត្រចុះមកជិតនឹងថេយ៉ុងធ្វើឲ្យទ្រង់ស្រាប់តែ ភ័យខ្លាចឡើងមក ស្របពេលនោះព្រះជាយាក៏យាងកាត់ត្រង់នោះបានឃើញសភាពដូច្នេះ ទ្រង់ក៏ស្រូតដំណើរចូលមកភ្លាម ។

✰ ទាយាទតូចម្ចាស់ចិត្ត ✰ (Completed)Where stories live. Discover now