ភាគទី ១៣

2.6K 221 0
                                    

   ក្រោយបំបែកផ្លូវគ្នាជាមួយរាជទាយាទរួចហើយ ជុងហ្គុកក៏ដើរមកតាមម្ដាយចូលកន្លែងលក់ក្រណាត់ មុននឹងឈរមើលទៅគាត់ទាំងស្នាមញញឹមជាប់ផ្ទៃ មុខព្រោះមើលទៅគាត់ដូចជារីករាយនឹងស្ថានភាពជីវិតក្នុងសម័យកាលនេះណាស់ រីឯមនុស្សគ្រប់គ្នាសុទ្ធតែបែបនេះ លើកលែងតែនាយម្នាក់គត់ដែល នៅខ្វល់ខ្វាយជាមួយមនុស្សនៅសម័យកាលទំនើប មិនដឹងថាពេលនេះគ្រប់គ្នាយ៉ាងណាហើយនោះទេ ។

   រាត្រីកាលចូលមកដល់ ក្រោយស្រង់ព្រះកាយឲ្យមានក្លិនក្រអូបរួចរាល់ហើយថេយ៉ុងក៏យាងចេញមក មុននឹងទតសម្លឹងទៅថូផ្កាមានផ្កាបីដើមនៅក្នុងនោះ ជាផ្កាដែលបងប្រុសជុងហ្គុកប្រគល់ឲ្យទ្រង់កាលពី រសៀល ទ្រង់ក៏យកវាទៅដាក់ក្នុងថូផ្កាហើយចាក់ទឹកតុបតែងយ៉ាងស្រស់ស្អាតរួចយកមកដាក់តាំងនៅក្នុងព្រះរាជដំណាក់ ទុកគ្រាន់ឲ្យនឹកឃើញដល់រាងសង្ហារក្នុងកំឡុងពេលមិនបានជួបមុខគ្នា ។

« ព្រះរាជទាយាទ...ព្រឹកស្អែកនេះ អ្នកស្រីមេទ័ពនឹងមកបង្រៀនទ្រង់បន្តទៀតហើយនៅពេលរសៀល ព្រះជាយាឲ្យទ្រង់ទៅដំណាក់ធំដើម្បីរៀន ពីឥរិយាបថផ្សេងទៀត កុំភ្លេចណា៎ព្រះពរ » ភីលៀងសួមនិយាយស្របពេលរៀបកន្លែងផ្ទំឲ្យទ្រង់ប៉ុន្តែនាងមិនដឹងទេថាថេយ៉ុងកំពុងតែធ្វើទឹកមុខហត់នឿយនឹងអ្វីដែលនាងរៀបរាប់ ។

« យើងឆ្ងល់ណាស់បងភីលៀង គ្រាន់តែជួបភ្ញៀវបរទេសសោះ ហេតុអីយើងត្រូវរៀនច្រើនបែបនេះ? បើយើងមិនឃើញម្ចាស់បងចាងហ៊ូនរៀនផងហ្នឹង » ថេយ៉ុង

« ព្រោះព្រះបុត្រាមានភារកិច្ចដែលត្រូវធ្វើរួចហើយនោះអី ចំណែករាជទាយាទវិញក៏មានភារកិច្ចរបស់ ទ្រង់ដែរគឺត្រូវត្រៀមខ្លួនឡើងសោយរាជ្យណា៎ព្រះពរ» ភីលៀងសួមញញឹមតិចៗលួងលោមរាជ ទាយាទតូចល្អិតរបស់ខ្លួនដែលបង្ហាញអាការៈមិនសប្បាយព្រះទ័យនឹងអ្វីដែលទ្រង់មាន ប៉ុន្តែគ្រប់យ៉ាងដែលត្រូវបានកំណត់ដោយព្រះរាជានៃឡាកូស៊ីនហើយគឺមិនអាចជំទាស់បាននោះឡើយ សូម្បីតែរាជទាយាទតូចថេយ៉ុង ។

« យប់ណាស់ហើយឆាប់ចូលផ្ទំទៅ ស្អែកនេះទ្រង់ត្រូវនឿយហត់បន្តទៀតណា៎ » នាងនិយាយរួចនាំ ទ្រង់ចូលក្រឡាបន្ទំមុននឹងទាញភួយដណ្ដប់ឲ្យរួចទើបចាកចេញទៅរបស់ខ្លួន បន្សល់ទុកឲ្យថេយ៉ុង បើកព្រះនេត្រម៉ក់ៗផ្ទំមិនលក់មុននឹងងាកទៅរកផ្កាស្រស់ស្អាតនៅលើតុ ក៏អាចនឹកឃើញដល់អ្នកឲ្យបានដែរ ។

✰ ទាយាទតូចម្ចាស់ចិត្ត ✰ (Completed)Where stories live. Discover now