នៅក្នុងកន្លែងឃុំឃាំងដែលងងឹតមានត្រឹមពន្លឺតិចតួច គ្មានខ្យល់ឲ្យដកដង្ហើមបានស្រួលខណៈ ដែលអ្នកទោសទាំងអស់ត្រូវបានគេឃុំឲ្យដេកនៅ លើដីស្មោគគ្រោកហើយក្នុងចំណោមនោះក៏មាន ព្រះរាជានិងមហេសីរួមទាំងលោកមេទ័ពក៏ដូចជា ប្រពន្ធនិងកូនស្រីផងដែរ គ្រប់គ្នាត្រូវបានគេចាប់ដាក់ក្នុងទីនេះដោយបែងចែកជាពីរគឺមួយសម្រាប់គ្រួសារ លោកមេទ័ពនិងមួយទៀតដែលនៅក្បែរនោះសម្រាប់ព្រះអង្គ ។
« មិនដឹងជាពេលនេះគេធ្វើអ្វីដាក់ជុងហ្គុកខ្លះទេ លោកបង...អូនបារម្ភពីកូនខ្លាំងណាស់ » អ្នកស្រីមេទ័ពនិយាយតិចៗទៅកាន់ស្វាមីខណៈនាងតូចមូន ហ៊ីកំពុងនៅក្នុងដៃរបស់គាត់ នាងនៅក្មេងមានភាព ភ័យខ្លាចជាងពួកគាត់ឆ្ងាយណាស់ ។
« បងក៏មិនដឹងដូចគ្នាតែបងជឿថាជុងហ្គុករឹងមាំ ប្រហែលជាមិនអីនោះទេ » រាងចំណាស់លួងលោមប្រពន្ធមិនទាន់បានប៉ុន្មានផងស្រាប់តែពួកសេនាអូសជុងហ្គុកមកដល់ហើយក៏រុញនាយឲ្យដេកចំពោះមុខ ពួកគាត់មុននឹងចាក់សោរហើយចេញទៅវិញ ។
« ជុងហ្គុក!! កូនយ៉ាងម៉េចហើយកូនម៉ែ? ម៉េចក៏ពួកគេចិត្តខ្មៅធ្វើបាបកូនដល់ថ្នាក់នេះ? ហ្ហឹកៗកូនម៉ែ » អ្នកស្រីមេទ័ពយំសោកអាណិតកូនប្រុសជាពន់ពេក រាងកាយគេមានរបួសច្រើនកន្លែង ឯរាងចំណាស់ឃើញដូច្នេះ គាត់ខឹងដល់ថ្នាក់ញ័រដៃ ដែលបណ្ដោយ ឲ្យនាយទៅជាបែបនេះ ។
« ហ្ហឹកៗ បងប្រុសឈឺទេបងប្រុស? » មូនហ៊ីនាងដាស់សួរទៅជុងហ្គុកតែគេនៅតែសន្លប់ដោយសារការវាយដំរបស់ពួកសេនាមុននេះនៅឡើយ ។
« លោកមេទ័ព!! លោកមេទ័ព!! » សម្លេងហៅ តិចៗពីបន្ទប់ម្ខាងទៀតជារបស់ព្រះអង្គ ទើបលោក មេទ័ពបានលឺហើយខិតខ្លួនមកកៀកទ្វារដើម្បីស្ដាប់គ្នាលឺព្រោះពួកអ្នកទោស គេមិនឲ្យនិយាយរកគ្នា នោះទេ ។
« ក្រាបទូលព្រះអង្គ » លោកមេទ័ព
« លោកសេនាប្រមុខយ៉ាងម៉េចហើយ? ឬមួយត្រូវ ចាងហ៊ូនបញ្ជាឲ្យកូនចៅវាយគេមែនទេ? » ព្រះអង្គមានបន្ទូលសួរដោយបារម្ភសុវត្ថិភាពរបស់គេទើបលោកមេទ័ពដកដង្ហើមធំបន្តិចមុននឹងតបទៅវិញ ។
CZYTASZ
✰ ទាយាទតូចម្ចាស់ចិត្ត ✰ (Completed)
Romansព្រោះតែឧប្បទ្ទវហេតុមួយបានធ្វើឲ្យគេធ្លាក់ចូលទៅក្នុងសម័យកាលបុរាណមួយដែលឃ្លាតឆ្ងាយសម័យបច្ចុប្បន្នដល់ទៅជាង១០០ឆ្នាំ ជាការនាំឲ្យនាយបានជួបនឹងរឿងនឹកស្មានមិនដល់ជាច្រើនជាពិសេសគឺការជួបនឹងរាជទាយាទតូចមួយអង្គនោះដោយចៃដន្យ ក៏ប៉ុន្តែរឿងចៃដន្យលើលោកនេះមិនមានច្រើននោះឡើយ...