ភាគទី ១៦

2.5K 201 0
                                    

< ផាំង!! វីវ~~~ > សម្លេងកាំជ្រួញបន្លឺឡើងបញ្ចេញភាពស្រស់ស្អាតត្រចះត្រចង់ចម្រុះពណ៌ទៅលើផ្ទៃ មេឃ ដូចជាកំពុងធ្វើឲ្យការថើបរបស់មនុស្សពីរនាក់កាន់តែមានអត្ថន័យខ្លាំងឡើង មួយសន្ទុះក្រោយរាងសង្ហារជុងហ្គុកក៏ដកបបូរមាត់ចេញសន្សឹមៗខណៈកែវភ្នែកសម្លឹងមើលទៅព្រះនេត្ររបស់រាជទាយាទបិទដោយភាពភ័យខ្លាច ព្រោះនេះជាពេលវេលាដំបូង ដែលទ្រង់ទទួលបានស្នាមថើបកក់ក្ដៅចេញពី ព្រះទ័យនៃទ្រង់ ។

« ថេយ៉ុង... » សម្លេងហៅឈ្មោះយ៉ាងស្រទន់ធ្វើឲ្យម្ចាស់ព្រះនាមបើកព្រះនេត្រយឺតៗក៏បានទតឃើញជុងហ្គុកមើលមកទ្រង់ដោយខ្សែភ្នែកដែលទន់ភ្លន់លើសរាល់ដងធ្វើឲ្យបេះដូងទ្រង់លោតញាប់មួយរំពេច ។

« បងប្រុស... » ថេយ៉ុង

« ថេយ៉ុងពេលនេះអារម្មណ៍យ៉ាងម៉េចដែរ? » នាយចោទជាសំណួរ ព្រោះទោះបីនៅក្រោមពន្លឺព្រះចន្ទក៏ពិតមែនប៉ុន្តែគេអាចមើលឃើញពីថ្ពាល់ទាំងគូរបស់ទ្រង់ឡើងពណ៌ក្រហមគួរឲ្យស្រឡាញ់បានយ៉ាង ច្បាស់ពេញកែវភ្នែកទាំងពីរ ។

« បេះដូងអូនលោតលឿនណាស់បងប្រុស ឬមួយព្រោះតែមាត់ពួកយើងទាំងពីរប៉ះពាល់គ្នា? »
រាជទាយាទតូចបង្ហាញចម្ងល់ដូចជាមិនដឹងពីអ្វីពិត ប្រាកដទៅតាមភាពវ័យក្មេងរបស់ទ្រង់ បែរជាធ្វើឲ្យជុងហ្គុកលឺហើយញញឹមទៅវិញ ។

« ប្រហែលព្រោះតែអូនកំពុងមានចិត្តលើបងទេដឹង? » ជុងហ្គុក

« មានចិត្ត? បងចង់បានន័យថាម៉េច អូនមិនយល់ទេ » ថេយ៉ុងជ្រួញចិញ្ចើមមិនយល់សេចក្ដី ឯនាយបម្រុងបកស្រាយទៅហើយក៏ស្រាប់តែមានសម្លេងមួយកាត់ផ្ដាច់ភ្លាម ។

« រាជទាយាទ!! រាជទាយាទនៅឯណាព្រះពរ? »

« ភីលៀងសួមមកតាមរកអូនហើយ ពួកយើងបំបែកផ្លូវគ្នាត្រឹមនេះទៅចុះណា៎ » ជុងហ្គុក

« ថ្ងៃស្អែកនេះពួកយើងអាចជួបគ្នាទេបងប្រុស? » ជាមួយសំណួរ ថេយ៉ុងក៏បង្ហាញអាកប្បកិរិយាបែប មិនចង់ឃ្លាតឆ្ងាយពីបងប្រុសម្នាក់នេះសោះ ។

« ប្រាកដជាជួប បងនឹងមករកថេយ៉ុងតូចរបស់បង វិញមិនខាន » នាយលើកដៃអង្អែលថ្ពាល់ទាំងញញឹមផ្អែមល្ហែមដាក់ទ្រង់ឲ្យបានកក់ក្ដៅចិត្ត ។

✰ ទាយាទតូចម្ចាស់ចិត្ត ✰ (Completed)Where stories live. Discover now