ការញ៊ាំអាហារពេលល្ងាចជុំគ្រួសារយ៉ាងសប្បាយចិត្ត ម្នាក់ៗមានស្នាមញញឹមជាប់ជានិច្ចព្រោះអាការៈ មូនហ៊ីបានល្អប្រសើរជាងមុនច្រើន ថេយ៍វិញក៏ភ្ជាប់មកជាមួយនូវចរិតគួរឲ្យស្រឡាញ់របស់គេធ្វើឲ្យម្នាក់ ៗឃើញហើយអត់នឹងមិនក្នាញ់មិនបានពិតមែន ។
« ថេយ៍ធ្វើអីហ្នឹង? » ជុងហ្គុកដើរមកសួររាងល្អិតដែលឈរក្បែរឡាបូលាងចាននិងមានអ្នកម៉ាក់ឈរ ក្បែរផងដែរ ។
« ម៉ាក់ប្រាប់ថាញ៊ាំបាយហើយគឺត្រូវលាងចាន អូនក៏ ចង់ធ្វើវាសាកមើលទៅ » ថេយ៍ស្ញេញដាក់នាយទាំងកំពុងលាងចានមួយៗមិនបង្ខំធ្វើឲ្យនាយងាកទៅរក រាងចំណាស់ដែលឈរមើលមកទាំងញញឹម ។
« ម៉ាក់ប្រាប់ឲ្យមកឈរមើលសិនប៉ុណ្ណោះ ប៉ុន្តែថេយ៍ចង់ធ្វើដោយខ្លួនឯង ម៉ាក់មិនហ៊ានហាមទេ »
« មានអីល្អតើស រស់នៅទីនេះបើមិនចេះធ្វើការ សោះ ចេញទៅខាងក្រៅនឹងមានអ្នកសើចចំអកមិនខានទេ » រាងក្រាសញញឹមព្រោះបើឲ្យថេយ៍នៅ ស្ងៀមៗក៏គង់តែគិតច្រើនដដែល ឲ្យធ្វើការងារបន្លប់ខ្លះក៏ល្អដែរ ។
« អ៊ីចឹងម៉ាក់ទៅសម្រាកចុះ ទុកឲ្យខ្ញុំនៅមើលថេយ៍ បានហើយ » ជុងហ្គុក
« អ៊ីចឹងរាត្រីសួស្ដីណា៎កូន » អ្នកស្រីចនអោបនាយ រួចក៏ដើរទៅអោបរាងតូចម្ដង ។
« រាត្រីសួស្ដីថេយ៍ » បន្ទាប់ពីគាត់ឡើងទៅបន្ទប់បាត់ ជុងហ្គុកក៏ជួយថេយ៍លាងចានហើយបង្រៀនគេជូតចានឲ្យស្ងួតដើម្បីដាក់ចូលក្នុងរាវ ពេលធ្វើកិច្ចការអស់ទើបគេនាំគ្នាឡើងទៅបន្ទប់ងូតទឹកវិញ ។
« បងប្រុសកំពុងធ្វើអីហ្នឹង? » ពេលស្លៀកពាក់ខោអាវឈុតតុក្កតាពណ៌ក្រហមដែលជុងហ្គុកទិញឲ្យ ហើយ ថេយ៍ក៏ដើរមកសួរនាយដែលអង្គុយវាយ កុំព្យូទ័រក្បែរបង្អួចទើបភ្លាមនោះនាយស៊កដៃក្រសោបចង្កេះតូចមកអង្គុយចន្លោះភ្លៅរបស់ខ្លួន ដើម្បីគេបានស្រូបក្លិនក្រអូបលើសក់និងកញ្ចឹងកក្មេងប្រចាំបេះដូង សាច់គេទាំងទន់ល្មើយទាំងរលោងហើយក្រអូបប្រហើរជាប់ចិត្តគេតាំងតែពីជួបលើក ដំបូងមកម្ល៉េះ ។
« ដេដ... » រាងល្អិតបន្លឺហៅសព្វនាមដែលនាយ បានប្រាប់គេពេលនៅតែពីរនាក់បែបនេះធ្វើឲ្យ ជុងហ្គុកលឺហើយងើបមុខឡើង ។
YOU ARE READING
✰ ទាយាទតូចម្ចាស់ចិត្ត ✰ (Completed)
Romanceព្រោះតែឧប្បទ្ទវហេតុមួយបានធ្វើឲ្យគេធ្លាក់ចូលទៅក្នុងសម័យកាលបុរាណមួយដែលឃ្លាតឆ្ងាយសម័យបច្ចុប្បន្នដល់ទៅជាង១០០ឆ្នាំ ជាការនាំឲ្យនាយបានជួបនឹងរឿងនឹកស្មានមិនដល់ជាច្រើនជាពិសេសគឺការជួបនឹងរាជទាយាទតូចមួយអង្គនោះដោយចៃដន្យ ក៏ប៉ុន្តែរឿងចៃដន្យលើលោកនេះមិនមានច្រើននោះឡើយ...