ភាគទី ៧២

2.2K 147 0
                                    

ង៉ឺត..!! ម៉ូតូធំរបស់រាងក្រាសបានមកចតនៅក្នុងបរិវេណផ្ទះនាម៉ោងជាង១២យប់ទៅហើយ មនុស្សទាំងអស់ក៏គេងលក់បាត់ទើបនាយដើរទៅបើកទូទឹកកកយកទឹកញ៊ាំ ស្រាប់តែបានឃើញនំខេកក្លាស៊្សេ នៅក្នុងនេះធ្វើឲ្យនាយចាប់អារម្មណ៍ដឹងថាថ្ងៃនេះជាខួបកំណើតរបស់ខ្លួនឯង ។

« ពុទ្ធោអើយចេះភ្លេចទៅកើត គ្រប់គ្នាច្បាស់ជាចាំឯងយូរណាស់មិនខានទេ » ជុងហ្គុកទះថ្ងាសស្ដីបន្ទោសឲ្យខ្លួនឯង ប្រាកដណាស់ថាអ្នកដែលចាំគេខ្លាំងបំផុតគឺថេយ៍មិនខានព្រោះនេះជាលើកទីមួយដែលថេយ៍អាចអបអរថ្ងៃកំណើតគេបានតែគេបែរជា បណ្ដោយឲ្យរាងតូចខកចិត្តទៅវិញ ។ គិតដូច្នោះហើយ រាងក្រាសក៏រហ័សឡើងទៅបន្ទប់មុននឹងលឺ សម្លេងនរណាម្នាក់យំល្វើយៗទៅវិញ ។

« អ្នកណាយំហ្នឹង? ថេយ៍!! ជាអូនមែនទេ? » នាយបើកភ្លើងបន្ទប់ដើរទៅតាមសម្លេងក៏បានឃើញរាងតូចកំពុងអោបខ្លួនយំនៅក្បែរទូខោអាវទៅវិញ ។

« ថេយ៍ មានរឿងអីបានយំបែបនេះ? » សម្លេងសួរ ហៅឲ្យរាងតូចលឺហើយងើបមុខឡើងធ្វើឲ្យជុងហ្គុកឈឺខ្ទោកៗក្នុងទ្រូងពេលឃើញផ្ទៃមុខស្រស់ស្អាត ពោរពេញទៅដោយទឹកភ្នែក មិនដឹងថាថេយ៍យំមក ប៉ុន្មានម៉ោងទៅហើយទេ ។

« បងប្រុសហ្ហឹកៗ មាតានិងបិតាទ្រង់យាងទៅចោលអូនរហូតហើយមែនទេ? អ្ហឹកៗ អូនចង់ជួបទ្រង់ទាំងពីរណាស់បងប្រុស នាំអូនទៅរកទ្រង់ផងទៅអ្ហឹកហ្ហឹកៗ » រាងតូចកម្សត់ទទូចយំសោកឲ្យនាយកម្លោះឆ្ងល់ មុននឹងងាកទៅឃើញសៀវភៅដែលគេព្យាយាម លាក់ទុកបែរជានៅក្នុងដៃរបស់ថេយ៍ទៅវិញ ទើបជុងហ្គុកអង្គុយចុះហើយទាញរាងតូចចេញពីកន្លែងងងឹតមកអោបលួងលោម ។

« អូនបានអានវារួចហើយមែនទេថេយ៍? » ជុងហ្គុក សួរទាំងអួលដើមកខណៈរាងតូចសឹងតែត្រដរខ្យល់ទៅហើយ ។

« អ្ហឹក សៀវភៅនោះនិយាយថាមាតានិងបិតាអូនជួបគ្រោះថ្នាក់ធ្វើឲ្យចូលទិវង្គត នៅមានគ្រប់គ្នានៅឡាកូស៊ីនទៀតសុទ្ធតែចាកចេញទៅអស់ទុកឲ្យអូន នៅទីនេះម្នាក់ឯងទៅវិញ ហេតុអីទៅបងប្រុស  អូនហ្ហឹក...អូនចង់ទៅវិញ ទៅរស់នៅជាមួយគ្រប់គ្នាវិញ បងប្រុសនាំអូនទៅផងទៅ ហ៊ឺ... » សម្លេងយំសោកគួរឲ្យសង្វេគរបស់ថេយ៍កាន់តែធ្វើឲ្យរាងក្រាស អាណិតគេខ្លាំងឡើងព្យាយាមអោបកាន់តែណែនហើយទទះខ្នងតូចតិចៗជាការលួងលោម ។

✰ ទាយាទតូចម្ចាស់ចិត្ត ✰ (Completed)Where stories live. Discover now