ភាគទី ៥

3.2K 291 0
                                    

« ម៉េចក៏កូនធ្វើបែបនេះដាក់រាជទាយាទហាសកូន ឆាប់លែងទ្រង់ភ្លាមទៅ!! » អ្នកស្រីមេទ័ពស្រែកឲ្យកូនប្រុសមុននឹងចូលទៅចាប់ដៃនាយចេញតែរាងសង្ហារមិនព្រមលែងឡើយ ។

« តែវាជាក្មេងបោកទេណា៎ម៉ាក់ » ជុងហ្គុកនៅតែអះអាងទាំងមិនយល់ ។

« ជុងហ្គុក ខាលីយ៉ាន់!! » សម្លេងមានអំណាចបន្លឺ ទៅកាន់កូនប្រុសយ៉ាងមុតមាំ ត្បិតគាត់ត្រេកអរដែលគេដឹងខ្លួនមានជីវិតឡើងវិញតែការដែលទៅព្រហើនជាមួយអនាគតស្ដេចផែនដីនោះគឺវាធ្ងន់ធ្ងរខ្លាំងណាស់ចំពោះគាត់ ។

« ពុកបញ្ជាកូន!! ឆាប់លែងព្រះរាជទាយាទភ្លាម » លោកមេទ័ពពោលទាំងទឹកមុខខឹងក្រោធតែភ្លាម នោះ ជុងហ្គុកស្រាប់តែអស់សំណើចឡើងមកភ្លាម ។

« ហ៊ឹស ហ៊ឹសៗ »

« កូនសើចអី? » អ្នកជាម្ដាយសួរដោយមិនយល់ឬកពាររបស់កូនប្រុសគាត់ កាលពីមុនគេជាមនុស្សម៉ឺងម៉ាត់ខ្លាំងណាស់ និយាយជាមួយដប់ម៉ាត់ តបមក វិញតែបីម៉ាត់ប៉ុណ្ណោះ ញញឹមក៏មិនងាយបញ្ចេញដែរ គិតតែពីរឿងប្រទេសជាតិជានិច្ចតែមើលសភាពគេ ពេលនេះចុះ ពិតជាមិនគួរឲ្យជឿឡើយ ។

« នេះអ្នកទាំងអស់គ្នានាំគ្នាស្លៀកពាក់ឈុតអស់ហ្នឹងធ្វើអីទៅ? ចង់សឺប្រាយស៍ពិធីខួបកំណើតមែនទេ ហ្នឹង? ហាហា មើលចុះដូចតួកំប្លែងយ៉ាងចឹង »
ជុងហ្គុកនិយាយលាយឡំនឹងសំណើចអស់ពីចិត្ត មើលចុះ!! លោកប៉ានាយបែរជាមានដុះពុកមាត់   ស្រម៉ូម សក់ក៏វែងដូចជាពួកស្ទាវ ខោអាវវិញដូចមនុស្សសម័យបុរាណ សូម្បីម៉ាក់និងប្អូនស្រីក៏ចឹងដែរ នេះគ្រប់គ្នាកំពុងតែលេងសើចជាមួយគេមែនដែរទេ?

« កូនចង់និយាយពីអ្វីជុងហ្គុក? នេះកូនប្រហែលជា ប៉ះទង្គិចក្បាលធ្ងន់ធ្ងរហើយទើបមិនចាំអ្វីសោះមែនទេ លោកបង? » អ្នកស្រីមេទ័ពចូលទៅស្ទាបក្បាល នាយទាំងបារម្ភឯប្ដីរបស់គាត់ហាក់ឆ្ងល់ដូចគ្នាទើបចូលមកទាញនាយឲ្យលែងទាយាទតូចហើយអូសដៃគេមកឈរនៅខាងមុខផ្ទះ ជុងហ្គុកក៏ស្រឡាំងកាំងភ្លាមៗក្រោយឃើញគ្រប់យ៉ាងមិនមែនជាកន្លែងដែលគេធ្លាប់រស់នៅ ។

« កូនចាំបានថាទីនេះជាកន្លែងណាទេ ជុងហ្គុក ខាលី យ៉ាន់? » លោកឳពុកសួរឡើងតែរាងក្រាសហាក់ ភាន់ភាំងមុននឹងបោះជំហានជើងមើលទៅទីនេះឲ្យកាន់តែច្បាស់ វាមិនមែនជាផ្ទះរបស់គេឡើយ ផ្ទះរបស់គេនៅក្នុងទីក្រុង មានសួនច្បារដែលប៉ានិងម៉ាក់ខំថែទាំយ៉ាងល្អពេលនេះក៏មិនឃើញ កន្លែងទុកម៉ូតូរបស់គេក៏មិននៅទីនេះ ឃើញមានតែក្រោលសេះ  ប៉ុណ្ណោះ ផ្ទះក៏មានក្បាច់ក្បូរបុរាណថែមទៀត តើទាំងអស់នេះគឺជាស្អីទៅ?

✰ ទាយាទតូចម្ចាស់ចិត្ត ✰ (Completed)Where stories live. Discover now