« បិតាសោយតែក្រអូបណា៎ក្រាបទូល » ថេយ៉ុង មានបន្ទូលឡើងស្របពេលលើកពែងតែដែលមាន ពណ៌មាសនិងក្បូរក្បាច់រចនាយ៉ាងល្អវិចិត្រថ្វាយទៅ ឲ្យបិតាដែលកំពុងគង់មើលរាជកិច្ចទូទៅ ។
« អរគុណបុត្រ » ទ្រង់ញញឹមទទួលមកសោយទើប ទាយាទតូចដាក់កាយអង្គុយចុះក្បែរទ្រង់ ។
« បិតាទតមើលរាជកិច្ចឬក្រាបទូល? មើលចុះច្រើន ក៏ច្រើនហើយរញ៉េរញ៉ៃទៀត បើឲ្យបុត្រមើលវិញ ប្រហែលជាទៅមិនរួចទេ » ថេយ៉ុងគ្រញែងស្មារធ្វើឲ្យព្រះអង្គអស់សំណើចមុននឹងដាក់ពែងតែចុះហើយអោបស្មារបុត្រសំណព្វវិញ ។
« រាជកិច្ចទាំងអស់នេះសុទ្ធតែពាក់ព័ន្ធនឹងទឹកដីឡាកូស៊ីនទាំងមូល ជីវិតរាស្ត្រជាច្រើនពឹងពាក់លើបិតាជាព្រះរាជា ទៅថ្ងៃមុខថេយ៉ុងក៏ត្រូវធ្វើដូចជាបិតាដែរ ត្រូវបំពេញតួនាទីជាស្ដេចឲ្យបានល្អហើយយកចិត្តទុកដាក់លើសុខទុក្ខប្រជារាស្ត្រឲ្យលើសពីជីវិតរបស់ខ្លួនឯង បុត្រយល់ដែរទេ? » ទ្រង់បបោសអង្អែលព្រះកេសារបស់ថេយ៉ុងថ្នមៗអមដោយប្រយោគដាស់តឿនជាច្រើនតែបែរជាធ្វើឲ្យទាយាទតូចហាក់បីគ្មានទំនុកចិត្តទៅវិញ ។
« ប៉ុន្តែបុត្រគិតថាបុត្រមិនអាចធ្វើវាបានល្អដូចជាបិតាទេ បុត្រខ្លាចថាបុត្រអាចធ្វើឲ្យមនុស្សទាំងអស់ពិបាកដោយសារបុត្រណាស់បិតា » ថេយ៉ុង
« បើអ៊ីចឹងធ្វើបែបនេះល្អទេ? ចាប់ពីថ្ងៃនេះទៅ បិតា នឹងឲ្យបុត្ររៀនមើលរាជកិច្ចទាំងអស់ក្នុងរាជវាំងម្ដងបន្តិចៗតាមសម្រួលមិនបាច់បង្ខំក៏បាន » គ្រាន់តែសណ្ដាប់លឺថាត្រូវមើលរាជកិច្ចស្មុគស្មាញអស់នោះ ថេយ៉ុងក៏អោនមុខហាក់បីហត់នឿយទើបព្រះអង្គទ្រង់យល់បានភ្លាម ។
« ចាំបិតាឲ្យលោកសេនាប្រមុខកំដរបុត្រទៅចុះ »
« ពិតមែនឬបិតា? » ថេយ៉ុងងើបមុខរហ័សថែមទាំងញញឹមយ៉ាងគួរឲ្យស្រឡាញ់ បើបានជុងហ្គុកមកកំដរពិតមែន ទោះបីឲ្យទ្រង់មើលរាជកិច្ចរាល់ថ្ងៃក៏បានដែរ រីឯព្រះរាជាក៏បានត្រឹមងក់ព្រះកេសតិចៗធ្វើឲ្យទាយាទតូចត្រេកអរចូលទៅអោបទ្រង់យ៉ាងណែនជ្រប់មុខនឹងទ្រូងកក់ក្ដៅរបស់ទ្រង់ទាំងព្រះទ័យត្រេកអរជាពន់ពេកបញ្ជាក់ឲ្យព្រះអង្គបានទតឃើញច្បាស់ថាជុងហ្គុកមានឥទ្ធិពលយ៉ាងណាចំពោះបុត្រពៅម្នាក់នេះ ។
YOU ARE READING
✰ ទាយាទតូចម្ចាស់ចិត្ត ✰ (Completed)
Romanceព្រោះតែឧប្បទ្ទវហេតុមួយបានធ្វើឲ្យគេធ្លាក់ចូលទៅក្នុងសម័យកាលបុរាណមួយដែលឃ្លាតឆ្ងាយសម័យបច្ចុប្បន្នដល់ទៅជាង១០០ឆ្នាំ ជាការនាំឲ្យនាយបានជួបនឹងរឿងនឹកស្មានមិនដល់ជាច្រើនជាពិសេសគឺការជួបនឹងរាជទាយាទតូចមួយអង្គនោះដោយចៃដន្យ ក៏ប៉ុន្តែរឿងចៃដន្យលើលោកនេះមិនមានច្រើននោះឡើយ...