ក្រោយភ្លើងស្នេហ៍រោលរាលបានពន្លត់រួចរាល់ គូស្នេហ៍ទាំងគូដេកអោបគ្នាយ៉ាងស្អិតរមួតទាល់តែ មេឃភ្លឺស្រាងៗទើបជុងហ្គុកក្រោកឡើងហើយរើសខោអាវយកមកស្លៀកធ្វើឲ្យទាយាទតូចតើនដឹងខ្លួនទៅតាមដែរ ។
« បងប្រុសចង់ទៅណា? » ថេយ៉ុងសួរទាំងបើកព្រះនេត្រមិនចង់រួចដោយភាពនឿយហត់អស់កម្លាំងកាយពលទើបរាងក្រាសស្លៀកពាក់ហើយដើរមកថើបថ្ងាសទ្រង់មួយខ្សឺតពោរពេញដោយក្ដីស្រឡាញ់ ។
« បន្តិចទៀតមេឃភ្លឺហើយ បងត្រូវឆាប់ទៅផ្ទះវិញមិនចឹងពុកស្ដីឲ្យបងមិនខាន ថេយ៍ផ្ទំបន្តចុះណា៎ចាំបង មករកអូនទៀត » នាយញញឹមអង្អែលថ្ពាល់ឲ្យថេយ៉ុងញញឹមងក់ព្រះកេសតបវិញ ។
« អ្ហឹម » នាយថើបមាត់ទ្រង់បន្តិចទើបចាកចេញពីទី នោះដោយប្រយ័ត្នប្រយែងឯទាយាទតូចក៏ផ្ទំបន្តទៀតដូចគ្នា ។
ព្រះអាទិត្យរះបញ្ចេញពន្លឺជាថ្មីមកលើផែនដីស្របពេលលោកមេទ័ពក៏ដើរមកគោះទ្វារបន្ទប់កូនប្រុស ទាំងព្រលឹមតែម្ដង ។
តុកតុក..!!
« ជុងហ្គុក!! ភ្ញាក់ហើយឬនៅ? » គាត់ហៅម្ដងតែ មិនលឺគេឆ្លើយបូករួមនឹងចិត្តកំពុងអន្ទះសារផងក៏បើក ទ្វារចូលទៅ អ្វីដែលឃើញគឺមានតែបន្ទប់ស្អាតបាត មិនឃើញមនុស្សទៅវិញ ។
« អូនមានឃើញជុងហ្គុកដែរទេ? » រាងចំណាស់ដោយមិនអស់ចិត្តក៏ដើរមកសួរប្រពន្ធកំពុងធ្វើអាហារពេលព្រឹក ។
« ថ្មើរនេះក្រែងគេនៅក្នុងបន្ទប់ទេតើស លោកបង មានទៅរកគេនៅទីនោះហើយឬនៅ? »
« បងមិនឃើញគេទើបមកសួរអូន ចុះគេទៅណា ទាំងព្រលឹមទៅ? » គាត់ទាំងពីរជ្រួញចិញ្ចើមឆ្ងល់បាត់កូនប្រុសតែភ្លាមនោះក៏ឃើញជុងហ្គុកដើរចូល មកក្នុងផ្ទះជាមួយទឹកមុខស្រស់ស្រាយចម្លែក ។
« កូនទើបមកពីណាជុងហ្គុក? » សម្លេងនិងទឹកមុខ ម៉ត់ចត់ជាទម្លាប់របស់អ្នកជាឳពុកធ្វើឲ្យនាយសង្ហារ ភាំងបន្តិចដែរក៏ប្រមូលស្មារតីតបទៅគាត់វិញ ។
« គឺខ្ញុំ...ខ្ញុំចេញទៅរត់នៅខាងក្រៅហើយក៏ហាត់ក្បាច់គុនខ្លះដែរពុក » ជុងហ្គុក
YOU ARE READING
✰ ទាយាទតូចម្ចាស់ចិត្ត ✰ (Completed)
Romanceព្រោះតែឧប្បទ្ទវហេតុមួយបានធ្វើឲ្យគេធ្លាក់ចូលទៅក្នុងសម័យកាលបុរាណមួយដែលឃ្លាតឆ្ងាយសម័យបច្ចុប្បន្នដល់ទៅជាង១០០ឆ្នាំ ជាការនាំឲ្យនាយបានជួបនឹងរឿងនឹកស្មានមិនដល់ជាច្រើនជាពិសេសគឺការជួបនឹងរាជទាយាទតូចមួយអង្គនោះដោយចៃដន្យ ក៏ប៉ុន្តែរឿងចៃដន្យលើលោកនេះមិនមានច្រើននោះឡើយ...