ក្រោយចូលមកដល់ក្នុងរាជវាំង ជុងហ្គុកក៏កាន់ថង់នំ សំដៅទៅរករាជទាយាទតូចនៅឯដំណាក់របស់ទ្រង់ដែលជាសំណាងល្អ ព្រោះទ្រង់នៅកំពុងរៀនសរសេរអក្សរផ្ចង់ជាមួយរាជគ្រូល្មម ។
« ទ្រង់គួរតែអូសសក់វាឲ្យត្រង់ទៅលើបន្តិចក្រាប ទូល » រាជគ្រូណែនាំដល់ថេយ៉ុងពីរបៀបសរសេរ ។
« បែបនេះមែនទេ? » ថេយ៉ុងសួរវិញទាំងដែលទ្រង់ឈ្ងោកសរសេរដោយមិនចាប់អារម្មណ៍ដឹងដល់ជុងហ្គុកកំពុងឈរមើលទ្រង់ពីម្ខាងទាំងញញឹមបិទ មាត់មិនជិតនោះឡើយ ។
« ត្រូវហើយក្រាបទូល ល្អណាស់ » រាជគ្រូសរសើរដល់ទ្រង់ដែលឆ្លាតវៃ ងាយស្រួលបង្រៀនទើបរាជទាយាទខិតខំសរសេរអក្សរផ្ចង់ជាបន្តបន្ទាប់រហូត ពេលហើយទ្រង់ក៏លើកក្រដាសឡើងលើទតមើលជាមួយស្នាមញញឹមមោទនភាពលើទ្រង់ខ្លួនឯងមុន នឹងទម្លាក់វាចុះវិញ ក៏បានទតឃើញរាងក្រាសកំពុងឈរមើលមកទ្រង់ទៅវិញ ។
« បងប្រុស!! » ថេយ៉ុងបង្ហើបមាត់ហៅនាយស្ងាត់ៗ ទាំងសប្បាយពេញព្រះទ័យ រីឯជុងហ្គុកក៏ញញឹមដាក់ ទ្រង់វិញរួចដើរទៅអង្គុយនៅលើបង់ក្រោមដើមឈើក្បែរនោះមុននឹងបង្ហាញសញ្ញាឲ្យទ្រង់ផ្ដោតព្រះទ័យរៀនបន្តទៀតមិនឲ្យខ្វល់ពីគេទើបថេយ៉ុងញញឹមបង្ហើបមាត់ឆ្លើយតបថា «អូខេ!!» រួចក៏បន្តរៀនអក្សរផ្ចង់ទាល់តែចប់រួចរាល់ រាជគ្រូត្រឡប់ទៅវិញទើប ទ្រង់រហ័សរត់មករកនាយភ្លាម ។
« បងប្រុស!! ទីបំផុតបងមករកអូនតាមសន្យាហើយ អូនស្មានតែបងដូចជាថ្ងៃមុន មិនមកហើយតើស » ថេយ៉ុងមានបន្ទូលដំបូងជាមួយទឹកមុខអាក់អន់ព្រះទ័យប៉ុន្តែក៏ញញឹមឲ្យគេឃើញដដែល ។
« បងដឹងថាអូននឹកបងទើបបានជាមកនោះអី » ជុងហ្គុក
« អូនអត់មានប្រាប់ទេថាអូននឹកបង បងប្រុសចេះតែ និយាយហើយ » រាជទាយាទពេបមាត់ឌឺដងឲ្យនាយទាំងការពិតជុងហ្គុកតែងតែលេចឡើងក្នុងខួរក្បាល ទ្រង់ជានិច្ច សូម្បីតែកន្សែងពណ៌ក្រហមដែលគេឲ្យកាលពីថ្ងៃមុនក៏ទ្រង់យកវាមកចងជាប់នឹងខ្សែចង្កេះព្រះពស្ត្ររាល់ថ្ងៃដែរ ។ រាងក្រាស កាលបើទ្រង់ឌឺដង ឲ្យ នាយក៏ធ្វើជាទម្លាក់ទឹកមុខចុះអន់ចិត្តដាក់ទ្រង់វិញ ។
YOU ARE READING
✰ ទាយាទតូចម្ចាស់ចិត្ត ✰ (Completed)
Romanceព្រោះតែឧប្បទ្ទវហេតុមួយបានធ្វើឲ្យគេធ្លាក់ចូលទៅក្នុងសម័យកាលបុរាណមួយដែលឃ្លាតឆ្ងាយសម័យបច្ចុប្បន្នដល់ទៅជាង១០០ឆ្នាំ ជាការនាំឲ្យនាយបានជួបនឹងរឿងនឹកស្មានមិនដល់ជាច្រើនជាពិសេសគឺការជួបនឹងរាជទាយាទតូចមួយអង្គនោះដោយចៃដន្យ ក៏ប៉ុន្តែរឿងចៃដន្យលើលោកនេះមិនមានច្រើននោះឡើយ...