ដំណឹងនៃការបាត់ខ្លួនក្នុងសមុទ្របានទៅដល់ព្រះអង្គនៅឡាកូស៊ីន ទ្រង់ព្រមទាំងមហេសីស្លុតព្រះទ័យជាខ្លាំងទើបសុំឲ្យលោកឧត្ដមសេនីយ៍របស់កូរ៉េជួយតាមរកបុត្រនិងលោកសេនាប្រមុខដោយមានទ្រង់តាមមកលើកប៉ាល់ជាមួយផងដែរ ។
« យ៉ាងម៉េចហើយឃើញទេ? » ឧត្ដមសេនីយ៍សួរទៅអ្នកជ្រមុជដែលទើបងើបពីទឹក ។
« មិនឃើញទេទាន!! » ពាក្យថាមិនឃើញរបស់គេធ្វើឲ្យព្រះអង្គនិងមហេសីស្ទើរតែគាំងនៅមួយកន្លែង។
« អ៊ីចឹងឆាប់តាមរកបន្តទៀតទៅ » ឧត្ដមសេនីយ៍ បញ្ជាម្ដងទៀតទើបពួកគេបន្តការជ្រមុជរកប៉ុន្តែសមុទ្រនេះជ្រៅគួរសមហើយនៅខាងក្រោមបាតក៏ ងងឹត បច្ចេកវិទ្យាមិនទំនើបធ្វើឲ្យពិបាកក្នុងការរុករក មនុស្សទាំងពីរដែលបាត់ខ្លួនទៅ ។
" មាតា!! កុំឃុំបុត្របែបនេះអី អាណិតបុត្រដោះ លែងបុត្រទៅមាតា!! មាតា!! »
" មាតានឹងមិនដោះលែងដាច់ខាតរហូតទាល់តែបុត្រអាចកាត់ចិត្តពីលោកសេនាប្រមុខហើយត្រឡប់ទៅធ្វើជាថេយ៉ុងកាលពីមុនវិញ ដល់ពេលនោះមាតានឹងប្រគល់សេរីភាពឲ្យបុត្រវិញ "
" បុត្រធំហើយមាតា បុត្រចង់ស្រឡាញ់អ្នកណាក៏ បានដែរ មាតាកុំធ្វើបែបនេះដាក់បុត្រអី ហ្ហឹកហ្ហឹក សុំអង្វរឲ្យសេនាលែងបុត្រទៅណា៎មាតា ហ្ហឹកហ្ហឹក "
" បុត្រនៅក្មេងគ្រាន់តែឈ្លក់វង្វេងមួយពេលប៉ុណ្ណោះ នៅក្នុងដំណាក់ពិចារណាកំហុសរបស់បុត្រចុះ "
" អត់ទេមាតា លែងបុត្រទៅ!! មាតា!! "« ថេយ៉ុង!! មាតាសុំទោស មាតាលែងឃាត់ឃាំងស្នេហាបុត្រនិងលោកសេនាប្រមុខទៀតហើយ ឆាប់មករកមាតាវិញមកថេយ៉ុង អ្ហឹកៗ » ព្រះជាយាព្រះកន្សែងនឹកស្ដាយកំហុសដែលធ្លាប់បានសាងកន្លងមក បើទ្រង់ព្រមទទួលយកគ្រប់យ៉ាង មិនរារាំងពួកគេទាំងពីរ ម្ល៉េះពួកគេក៏មិនធ្លាក់ក្នុងសភាពបាត់ខ្លួនគ្មាន ស្រមោលបន្សល់ត្រឹមអូប័រដែលក្រឡាប់លើផ្ទៃសមុទ្រមួយនេះដែរ ។
ទោះបីពលទាហានកូរ៉េច្រើននាក់ប្រឹងជ្រមុជទឹក រកយ៉ាងណាក៏មិនឃើញ អស់រយៈពេលបីថ្ងៃធ្វើឲ្យគ្រប់គ្នាអស់សង្ឃឹម ទីបំផុតព្រះអង្គស៊ុងប៊េក៏សន្មតថាថេយ៉ុងនិងជុងហ្គុកបានបាត់បង់ជីវិតក្នុងឧប្បទ្ទវហេតុក្រឡាប់អូប័រក្នុងសមុទ្របាត់ទៅហើយ គ្រប់គ្នានៅ ក្នុងនគរបានត្រឹមសោកសង្រេងគូស្នេហ៍ដែលខំលះ បង់ជីវិតដើម្បីជួយឡាកូស៊ីនពីកណ្ដាប់ដៃជនអាក្រក់។ ក្រោយរៀបចំផ្នូរដែលគ្មានធាតុតម្កល់ មានត្រឹមរូប ថតនិងឈ្មោះរាជទាយាទព្រមទាំងលោកសេនា ប្រមុខរួចរាល់ ការកាត់ទោសមនុស្សអាក្រក់ក៏ត្រូវធ្វើឡើងម្ដង តាមច្បាប់របស់ឡាកូស៊ីន អ្នកដែលហ៊ានធ្វើបដិវត្តន៍ផ្ដួលរំលំព្រះរាជាគឺត្រូវមានទោសប្រហារជីវិតតសន្ដានគ្រប់ៗគ្នាដោយចាងហ៊ូនត្រូវបានគេកាត់ក្បាលព្យួរនឹងទ្វារក្រុងនិងបក្សពួកផ្សេងទៀតត្រូវឲ្យផឹកថ្នាំពុលដើម្បីបញ្ចប់ជីវិតផងដែរ ។
YOU ARE READING
✰ ទាយាទតូចម្ចាស់ចិត្ត ✰ (Completed)
Romanceព្រោះតែឧប្បទ្ទវហេតុមួយបានធ្វើឲ្យគេធ្លាក់ចូលទៅក្នុងសម័យកាលបុរាណមួយដែលឃ្លាតឆ្ងាយសម័យបច្ចុប្បន្នដល់ទៅជាង១០០ឆ្នាំ ជាការនាំឲ្យនាយបានជួបនឹងរឿងនឹកស្មានមិនដល់ជាច្រើនជាពិសេសគឺការជួបនឹងរាជទាយាទតូចមួយអង្គនោះដោយចៃដន្យ ក៏ប៉ុន្តែរឿងចៃដន្យលើលោកនេះមិនមានច្រើននោះឡើយ...